ជួបជាមួយលោក វ៉ន ចាន់ថន អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យ Town City ក្នុង កម្មវិធី Realestate.com.khTV ដែលពិភាក្សាអំពីប្រធានបទតំបន់ឱកាសនិយមសម្រាប់ អចលនទ្រព្យ។
តើតំបន់ណាដែលលោកគិតថាជាតំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា?
និយាយអំពីតំបន់ដែលមានសក្តានុពល តំបន់នៅក្នុងរាជធានីភ្នំពេញ និងជុំវិញរាជធានីភ្នំពេញ សុទ្ធតែជាតំបន់ល្អទំាងអស់ វាមានភាពខុសគ្នាកាលពី១០ឆ្នំាមុន។ វាក៏អាស្រ័យទៅលើតម្រូវការរបស់អ្នកទិញផងដែរ ថាតើគាត់ទិញ អចលនទ្រព្យជាប្រភេទខុនដូ ការិយាល័យ ឬផ្ទះល្វែង បើគាត់ទិញអចលនទ្រព្យប្រភេទខុនដូនេះទីតំាងដែល សាកសម្យបំផុតគឺនៅក្នុងចំកណ្តាលក្រុងភ្នំពេញ ហើយក៏មិនអាចឆ្ងាយពេកដែរពីក្រុង ព្រោះថាអចលនទ្រព្យប្រភេទនេះដែរ អ្នកដែលស្នាក់នៅគឺមានស្តង់ដារខ្ពស់ និងជនបរទេស ដូចនេះការទិញ និងការអភិវឌ្ឍន៍ត្រូវតែរកទីតំាងប្រភេទនេះ។
សូមចូលមើលបន្ថែមពី TOWNCITY'S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!
ចំណែកឯសម្រាប់ការិយាល័យ ឬទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនផ្សេងៗ ត្រូវតែស្ថិតនៅផ្លូវ ធំសំខាន់ៗដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះមុន្នីវង្ស និងផ្លូវក្រមួនស។
សម្រាប់រោងចក្រ ឧស្សាហកម្ម ត្រូវតែរកតំបន់នៅជាយក្រុង ឬតំបន់សេដ្ឋកិច្ចពិសេស ដោយមានទីតំាងអំណោយផលទំាងផ្នែកដឹកជញ្ជូន ងាយស្រួលទំាងប្រព័ន្ធទឹកភ្លើង និងកំលំាងពលកម្មជាដើម។ តំបន់ផ្លូវជាតិលេខ១ដល់ផ្លូវជាតិលេខ៦ ហើយអាស្រ័យផ្លូវណាមួយ ដែលគាត់ដឹកជញ្ជូន។ ចំណែកការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទបុរី តំបន់ដែលល្អបំផុតក៏អាស្រ័យទៅលើប្រភេទបុរីផងដែរ ប្រសិនបើបុរីខ្នាតតូចយើងត្រូវសំលឹងមើលទៅទិសខាងជើង និងទិសខាងត្បូង ចំណែកឯបុរីខ្នាតធំទៅទិសខាងកើត។តើមានការអភិវឌ្ឍន៍ណាខ្លះនៅក្នុងតំបន់មានសក្តានុពលទំាងនោះ?
យើងឃើញថាតំបន់ក្នុងក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញសុទ្ធតែជាតំបន់ផ្តល់សក្តានុពល ទំាងការវិនិយោគ និងសម្រាប់ការទិញ យើងឃើញមានការអភិវឌ្ឍន៍នៅកណ្តាលក្រុងភ្នំពេញ មានដូចជាខុនដូដែលមានភាពជោគជ័យ គម្រោងខុនដូ The Bridge គម្រោងខុនដូ The Peak គម្រោងជាច្រើននៅកោះពេជ្រ D.I Riviera និង Casa Meradian ក៏ដូចជាខុនដូនៅតំបន់ BKK1 និងដូនពេញ ដែលមានការវិនិយោគខុនដូចជាច្រើនគួរឲ្យកត់សម្គាល់។
ចំណែកឯការវិនិយោគរោងចក្រឧស្សាហកម្ម ឃ្លំាង នៅតាមផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ គីឡូម៉ែត្រទី២០-២៥ នៅពេលដែលគាត់សាងសង់រោងចក្រ ឬឃ្លំាង មានការកក់មុនរហូតដល់៣ខែ ដោយកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត នេះសបញ្ជាក់ឃើញថាគម្រោងទំាងនោះទទួលបានជោគជ័យដោយសារការជ្រើសរើសទីតំាងបានត្រឹមត្រូវ។
Comments