+85561 777 090
Logo
ពីមុនដីវាលស្រែសោះឥឡូវតំបន់ភាគខាងលិចរាជធានីភ្នំពេញមួយនេះដីឡើងថ្លៃកប់ពពក
Updated on: June 4, 2022, 10:46 a.m.
Published on: April 18, 2022, 8:57 a.m.

ពីមុនដីវាលស្រែសោះឥឡូវតំបន់ភាគខាងលិចរាជធានីភ្នំពេញមួយនេះដីឡើងថ្លៃកប់ពពក


រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​របស់​ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ខ្លាំង​ដោយ​រីកសាយ​ភាព​ពី​ចំណុចកណ្តាល​ទៅ​កាន់​តំបន់​ជាយ​ៗ​ក្រុង​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​តំបន់​ទួល​ពង្រ​ដែល​នៅ​ភាគ​ខាងលិច​ឈៀង​ខាងត្បូង​រាជធានី​ភ្នំពេញ ហាក់​មានការ​អភិវឌ្ឍន៍​ខ្លាំង ដោយ​បាន​កែប្រែ​ពី​តំបន់​វាលស្រែ​ទៅ​ជា​តំបន់​លំនៅ​ឋាន​ដ៏​មាន​សក្ដានុពល និង​បាន​ជម្រុញ​តម្លៃ​ដីធ្លី​តំបន់​នោះ​កើនឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន ។​

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម ធ្លាប់​បាន​លើក​ឡើង​ថា តំបន់​ប៉ែក​ខាងត្បូង និង​ខាងលិច​នៃ​ទីក្រុង​ភ្នំពេញ​ជា​តំបន់​ដែល​មានការ​ទាក់ទាញ​លើ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ក្នុង​ចំណោម​តំបន់​ផ្សេង​ៗ​ទៀត ។ កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​តំបន់​ទាំងនោះ​មានការ​អភិវឌ្ឍ​លំនៅ​ឋាន​ដូច​ឃើញ​ស្រាប់​ហើយ មាន​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត ដែល​រដ្ឋាភិបាល​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ មាន​ផ្សារ និង​មាន​បុរី​តូច​ធំ​ជា​ច្រើន​កំពុង​ដំណើរការ​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ផង​ដែរ ។​

តំបន់​ទួល​ពង្រ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​អភិវឌ្ឍន៍​លឿន​សឹង​មិន​គួរ​ឱ្យ​ជឿ ជាក់ស្ដែង​ពី​មុន​តំបន់​នេះ​គ្រាន់តែ​ជា​តំបន់​វាលស្រែ និង​ដី​បឹង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​បាន​ប្រែ​ក្លាយទៅជា​តំបន់​វិនិយោគ​លំនៅ​ឋាន​យ៉ាង​គគ្រឹកគគ្រេង ។ ចំពោះ​តម្លៃ​ដីធ្លី​នៅ​តំបន់​ទួល​ពង្រ​វិញ​កាលពី​១៥​ឆ្នាំ​មុន​មាន​តម្លៃ​ត្រឹមតែ​២០​ឬ​៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​មធ្យម​ម្ចាស់​ដី​គេ​ទារ​តម្លៃ​៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។

​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ធ្លាប់​បាន​លើក​ឡើង​ពី​សក្តានុពល​តំបន់​ទួល​ពង្រ​ថា ៖«​តំបន់​ហ្នឹង​សព្វ​ថ្ងៃនេះ​ក្រោម​៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​មិនដឹង​ថា​ទិញ​បាន​ឬ​អត់​ផង ព្រោះ​ម្ចាស់​ដី​ភាគច្រើន​គេ​លក់​ក្នុង​តម្លៃ​៥០០​ដុល្លារ​អា​មេ​រិ​ក » ។

តាម​រយៈ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់ CBRE Cambodia បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ជា​បុរី​ចំនួន​៣៩​គម្រោង ដែល​តួលេខ​នេះ​បាន​បង្ហាញ​ពី​តម្រូវការ​លំនៅ​ឋាន​ក្នុង​បុរី​ក្នុង​ប្រទេស​កម្ពុជា​បន្ត​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត ៕

អត្ថបទដោយ

Comments