គម្រោងតារាសាគរ-ឈូងសមុទ្រវែងត្រូវបានសម្ភោធជាផ្លូវការ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិនិយោគ
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នជាង ១០០ នៅប្រទេសកម្ពុជា និងប្រទេសចិន បានផ្តោតមកលើគម្រោងតារាសាគរនៃទីក្រុងរមណីយដ្ឋានឈូងសមុទ្រវែង ស្ថិតនៅឆ្នេរសមុទ្រភាគបញ្ចឹមនៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃតែមួយនោះដែរ ពួកគេបានធ្វើជាសាក្សីនៃការធ្វើឲ្យកាន់តែប្រសើរឡើងនូវគំរូទេសចរណ៍ពិភពលោក និងការគូរឡើងវិញនូវផែនទីទេសចរណ៍ពិភពលោក ដែលកើតចេញពីគំនិតនៃអ្នកវិនិយោគចិនដ៏គួរឲ្យកោតសរសើរ។
យុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមូយ» របស់ប្រទេសចិន កំពុងតែត្រូវបានកសាងឡើងតាមរយៈការបង្កើតបណ្តាតំបន់រដ្ឋបាលពិសេសនៅកម្ពុជា ដែលតម្រង់សម្រេចឲ្យបាននូវជោគជ័យថ្មីៗ។ ទន្ទឹមគ្នានេះ គម្រោងតារាសាគរគឺជាផ្នែកទីមួយនៃតំបន់រដ្ឋបាលពិសេសនៅខេត្តកោះកុង ដែលត្រូវបានប្រគល់សិទ្ធិអភិវឌ្ឍន៍ទៅឲ្យវិនិយោគិនចិនកាលពី ១០ ឆ្នាំមុន។ បន្ទាប់ពីសន្និសីទសម្ភោធជាសកល និងពិធីបញ្ចុះបឋមសិលា គម្រោងតារាសាគរបានចូលជាផ្លូវការទៅក្នុងឆាកពិភពលោក។
គម្រោងដ៏សំខាន់នៃ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» សម្រាប់មនុស្សទូទាំងពិភពលោក
នៅវេលាម៉ោង ៥ ល្ងាចនៅថ្ងៃទី ២៧ ខែវិច្ឆិកា គំរូកិច្ចសហប្រតិបត្តិការ ចិន-កម្ពុជា និងគម្រោងចម្បងនៃយុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលផ្តួចផ្តើមឡើងដោយ Zhengheng Development បាននាំឈានទៅរកពិធីសម្ភោធជាសកលនូវគម្រោងតារាសាគរ-ឈូងសមុទ្រវែង ដែលជាគម្រោងទីមួយនៃតំបន់សេដ្ឋកិច្ចពិសេសតារាសាគរដែលត្រូវបានបង្ហាញទៅដល់សាធារណជន។ នេះក៏ជាគម្រោងទេសចរណ៍វប្បធម៍ដែលធំជាងគេនៅប្រទេសកម្ពុជាផងដែរ។
សន្និសីទក៏ត្រូវបានឲ្យតម្លៃខ្ពស់ផងដែរដោយរដ្ឋាភិបាលកម្ពុជា និងបណ្តាថ្នាក់ដឹកនាំជាតិ។
ដោយបានមើលឃើញនូវឱកាសដ៏សំខាន់ដើរឈានទៅរកកំណើនសេដ្ឋកិច្ចខ្ពស់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងយុទ្ធសាស្រ្ត«ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»របស់ប្រទេសចិន នៅឆ្នាំ ២០០៨ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដី និងអភិវឌ្ឍន៍សម្រាប់តំបន់រមណីយដ្ឋានទេសចរណ៍ពិសេស តារាសាគរ។
បន្ទាប់ពីបានកសាងនូវហេដ្ឋារចនាសម្ព័ន្តអស់រយៈពេលមួយទសវត្សន៍ គម្រោងតារាសាគរត្រូវបានបើកប្រកាសទៅដល់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាវិនិយោគិនទូទាំងសកលលោក។ ថ្នាក់ដឹកនាំនៃប្រជាជាតិកម្ពុជា ប្រមុខក្រុមហ៊ុន Zhengheng Development បណ្តាដៃគូសហការ និងអ្នកសារព័ត៌មានចិន និងកម្ពុជា ជាង ១០០នាក់ ត្រូវបានអញ្ជើញឲ្យមកចូលរួមកម្មវិធីដ៏អធិកអធមនេះ។
គោលដៅទេសចរណ៍ និងលំហែកាយទំហំ ២០០ ហិកតា ព្រមទាំងតំបន់ឧស្សាហកម្មទំហំ ៥៥ ហិកតា
នៅវេលាម៉ោង ៥:៣០ ល្ងាច អមទៅដោយសម្លេងសូរតន្រ្តីកំដរបរិយាកាស សន្និសីទសម្ភោទ និងពិធីបញ្ចុះបឋមសិលាបានចាប់ផ្តើមឡើង។ ប្រធានក្រុមហ៊ុន Zhengheng Development និងដៃគូសហការដទៃទៀតបានថ្លែងសន្ទរកថា និងធ្វើបទបង្ហាញទៅដល់ភ្ញៀវកិត្តិយសទាំងអស់ ស្តីពីគម្រោងនៃអាណាចក្រសមុទ្រដែលមានទំហំ ៣៦០ គីឡូម៉ែត្រការេ និងគោលដៅទេសចរណ៍ និងវិស្សមកាលលំដាប់ដ្នាក់ពិភពលោក ដែលមានទំហំ ២០០ ហិកតា។
គម្រោងតារាសាគរ-ឈូងសមុទ្រវែង មានទីតាំងស្ថិតនៅស្នូលនៃតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ។ គម្រោងនេះគ្របដណ្តប់ផ្ទៃដីទំហំ ២០០ ហិកតា ហ៊ុំព័ទ្ធដោយភ្នុំនិងសមុទ្រ។ គម្រោងនេះមានឆ្នេរសមុទ្រប្រវែង ១.៩ គីឡូម៉ែត្រ ហើយឈរនៅជាមជ្ឈមណ្ឌលនៃទេសចរណ៍ ទីក្រុងរណបតូចៗ និងការធ្វើដំណើរដើម្បីស្វែងយល់ពីវប្បធម៍ ក៏ដូចជាដើមទុនហិរញ្ញវត្ថុរួមបញ្ចូលគ្នា ធនធានក្នុងស្រុកនិងក្រៅស្រុក និងសេវាកម្មនានាជាដើម។
គម្រោងនេះនឹងបង្កើតនូវគោលដៅថ្មីមួយសម្រាប់ការធ្វើដំណើរនិងវិស្សមកាលលំដាប់ថ្នាក់ពិភពលោក តាមរយៈការបង្កើតឡើងនូវឧទ្យានឧស្សាហកម្មឆ្លាតវៃ តំបន់សង្កាត់រចនាបថពាណិជ្ជកម្មដែលជាផ្នែក តំបន់ស្នូលនៃទេសចរណ៍វប្បធម៍ អាផាតមែនមើលឃើញសមុទ្រ វីឡារីសត រមណីយដ្ឋានកំពង់ផែទូកក្តោង តំបន់លំហែកាយមាត់សមុទ្រ និងតំបន់មុជទឹកសមុទ្រដ៏ស្ងប់ស្ងាត់។
គម្រោងតារាសាគរ-ឆ្នេរសមុទ្រវែងបានចាប់ផ្តើមនូវនៃតំបន់ឧស្សាហកម្មឆ្លាតវៃ ជាផ្នែកនៃតំបន់ពាណិជ្ជកម្មឆ្លាតវៃដែលរចនាឡើងផ្តាច់មុខសម្រាប់ឧស្សាហកម្ម និងពាណិជ្ជកម្ម។ ក្រុមការងារអភិវឌ្ឍន៍របស់យើងដែលបានធ្វើដំណើរទៅទីក្រុងជាច្រើនដើម្បីសិក្សាស្រាវជ្រាវ យល់យ៉ាងច្បាស់ពីបទបញ្ញត្តិឧស្សាហកម្ម និងបានវិភាគនូវចំណុចសំខាន់ៗនៃឧស្សាហកម្ម ជាពិសេស«សន្តិសុខសុវត្ថិភាពកំពូល» និង «ការផ្គត់ផ្គង់គ្រប់តាមតម្រូវការ»។
គម្រោងតារាសាគរ-ឈូងសមុទ្រវែងទើបតែបានសម្ភោធ ប៉ុន្តែបាន ទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាវិនិយោគិន
បណ្តាភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងនេះ។ បន្ទាប់ពីកិច្ចប្រជុំចែករម្លែក ក្រោមសាក្ខីកម្មនៃថ្នាក់នាំកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនZhengheng Development ព្រមទាំងបណ្តាអ្នកកាសែតកម្ពុជា និងចិនជាច្រើនរូប ពិធីចុះហត្ថលេខាលើគម្រោងរបស់បណ្តាវិនិយោគិនបានចាប់ផ្តើមឡើង។
សន្និសីទសម្ភោធគម្រោងតារាសាគរ-ឈូងសមុទ្រវែង និងពិធីបញ្ចុះបឋមសិលាគឺជាជោគជ័យមួយដ៏ធំសម្បើម ដែលបង្ហាញពីពីជោគជ័យនៃគម្រោងជាទូទៅនៃយុទ្ធសាស្រ្ត «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» នៅកម្ពុជា។ នេះមិនមែនត្រឹមតែជាគំរូអភិវឌ្ឍន៍របស់ក្រុមហ៊ុន Zhengheng Development ប៉ុណ្ណោះនោះទេ តែក៏ជារបស់រដ្ឋាភិបាលចិនផងដែរ។
បទពិសោធន៍ដ៏កម្រ ការរុករក និងការអភិវឌ្ឍ គឺជាជំហានដ៏ធំមួយនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលលោក និងគំរូអភិវឌ្ឍន៍គម្រោងទេសចរណ៍ ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សទូទាំងសកលលោក!
ព័ត៌មានបន្ថែម:carina.cai@realestate.com.kh (+855) 012 426 538
Comments