កាលពីថ្មីៗនេះគេហទំព័រអចលនទ្រព្យលេខ១នៅកម្ពុជា Realestate.com.kh បានទទួលសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់គេហទំព័រ B2B Cambodia ដែលជាគេហទំព័រផ្ដល់ជូនប្រភពព័ត៌មានអនឡាញដ៏គួរឲ្យទុកចិត្តបំផុតសម្រាប់វិនិយោគិន ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងក្រុមហ៊ុនអន្ដរជាតិដែលមានបំណងចង់ពង្រីកប្រតិបត្តិការរបស់ខ្លួនមកក្នុងទីផ្សារប្រទេសកម្ពុជា។
ជារៀងរាល់ថ្ងៃ គេហទំព័រ B2B Cambodia បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកពីទូទាំងពិភព លោក មានដូចជា៖ សហរដ្ឋអាមេរិច សឹង្ហបុរី ថៃ ម៉ាឡេស៊ី វៀតណាម អូស្រ្ដាលី និងជាពិសេសប្រទេសកម្ពុជា។
លោក Thomas O'Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖ ការទិញយកគេហទំព័រ B2B Cambodia គឺជារឿងមួយដែលរំភើបព្រោះតម្លៃស្នូលរបស់ B2B Cambodia ស្របទៅនឹងតម្លៃស្នូលរបស់ក្រុមហ៊ុន Realestate.com.kh។ វាជួយបង្កើតតម្លាភាពនៅក្នុងទីផ្សារ បង្កភាពងាយស្រួលក្នុងការស្វែងយល់ពីឪកាសធ្វើជំនួញ និងជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមាន ភាពប្រសើរឡើងផងដែរ។
លោក O'Sullivan ក៏បានបន្ដថា៖ ពួកយើងបានធ្វើការជាមួយគេហទំព័រ B2B Cambodia ចំនួន៥ឆ្នាំមកហើយ ដូច្នេះការទិញយកគេហទំព័រមួយនេះគឺជាការសម្រេចចិត្តមួយដ៏ងាយស្រួលបំផុត។ ក្រុមហ៊ុនអន្ដរជាតិ និងបុគ្គលឯកជនជាច្រើនដែលកំពុងសម្លឹងមើលឳកាសបើកអាជីវកម្ម និង ផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកម្ពុជា ពួកគេប្រាកដណាស់ជាស្វែងរកទិញ ឬជួលផ្ទះសម្រាប់ស្នាក់នៅ និង ស្វែងរកអចលនទ្រព្យប្រភេទពាណិជ្ជកម្ម ដូចជា ការិយាល័យ ហាង ឬ អចលនទ្រព្យផ្សេង។”
"ពួកយើងជឿជាក់ថា ការទទួលសិទ្ធិកាន់កាប់ស្របច្បាប់នេះនឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជនរបស់យើងក្នុងការបង្កើនចំនួនអតិថិជនសក្ដានុពល ជាពិសេសតម្រូវការផ្សេងៗដែលទាក់ទងនឹងអចលនទ្រព្យពាណិជ្ជកម្ម ក៏ដូចជាសេវាកម្មផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យ រួមមានទូរគមនាគមន៍ ទីប្រឹក្សាធុរកិច្ច ច្បាប់ ធនាគារ ធានារ៉ាប់រង និងក្រុមហ៊ុនដឹកជញ្ជូនជាដើម។ ពួកយើងក៏ផ្ដល់ឲ្យក្រុមហ៊ុន និងបុគ្គលផ្សេងៗ នូវមគ្គុទ្ទេសក៍ច្បាស់លាស់ពីអាជីវកម្ម និងការរស់នៅក្នុងប្រទេសកម្ពុជា រួមមានព័ត៌មានទូទៅអំពីសាលារៀនឈានមុខគេមួយចំនួន ការណែនាំអំពីស្ថានទូត ឬស្ថានកុងស៊ុល និងជួយសម្របសម្រួលឪកាសការងារនៅក្នុងប្រទេសកម្ពុជាជាដើម" លោក O'Sullivan បានបញ្ជាក់បន្ថែម។
ការទិញយកគេហទំព័រ B2B Cambodia ដោយក្រុមហ៊ុន Realestate.com.kh ត្រូវបានសម្របសម្រួល ដោយក្រុមហ៊ុន Cambodian Investment Management (CIM)។
លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន CIM បាននិយាយថា “គេហទំព័រ B2B Cambodia នូវតែជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់អ្នកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។”
គេហទំព័រ B2B Cambodia ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១២ ក្នុងគោលបំណងជួយអ្នកជំនួញ វិយោគិន និងថ្នាក់គ្រប់គ្រងក្រុមហ៊ុនក្នុងការរៀបចំបង្កើត ឬគ្រប់គ្រងជំនួញរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
គេហទំព័រនេះផ្ដល់ជូននូវព័ត៌មានទូទៅ ការប្រមើមើលទីផ្សារ មគ្គុទ្ទេសក៍ណែនាំ និងបញ្ជីអាជីវកម្មដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
លោក Steve Noble និពន្ធនាយកនៃ គេហទំព័រ B2B Cambodia បាននិយាយថា៖ បច្ចុប្បន្នក្រុមការងាររបស់លោកបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យគេហទំព័រនេះកាន់តែមានភាពប្រសើរឡើងរួមនឹងការបញ្ចូលមាតិកាថ្មីៗដែលមានប្រយោជន៍សម្រាប់អ្នកអាន ជាពិសេសអ្នកដែលចង់ធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា "បើនិយាយអំពីផ្នែកបច្ចេកទេស យើងទទួលបានសម្មតិផលជោគជ័យជាច្រើន ទោះបីមានចំណុចខ្លះហាក់មិនទាន់បានចេញជារូបរាងក៏ពិតមែនប៉ុន្ដែពួកយើងមានផែនការយុទ្ធសាស្រ្ដដើម្បីសម្រេចបាន និងក្លាយជាធនធានដែលមិនអាចខ្វះបាន សម្រាប់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា។"
B2B Cambodia បានដាក់ដំណើរការមុខងារជជែកដោយផ្ទាល់ ហើយមុខងារនេះបានបង្កើតការសន្ទាន ច្រើនជាង១០០រួចទៅហើយ ដែលការសន្ទនាទាំងនោះទាក់ទិននឹងការចុះបញ្ជីអាជីវកម្ម ពន្ធ សវនកម្ម ធនាគារ ហិរញ្ញវត្ថុ និងអចលនទ្រព្យជាដើម។
លោកក៏បានបន្ថែមថា៖ "វាក៏ជារឿងសំខាន់សម្រាប់ពួកយើងក្នុងការស្ដាប់មតិរបស់អតិថិជន ដើម្បីយល់កាន់តែច្បាស់ពីអ្វីដែលសំខាន់សម្រាប់ពួកគេក្នុងការផ្ដល់ជូនព័ត៌មានសំខាន់ៗ នៅក្នុងបរិបទជំនួញដែលកំពុងមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សមួយនេះ។"
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ដាក់បញ្ចូលព័ត៌មានអាជីវកម្មរបស់អ្នកទៅក្នុងបញ្ជីអាជីវកម្មដែលកំពុងប្រត្តិបត្តិការក្នុងប្រទេសកម្ពុជារបស់គេហទំព័រ B2B Cambodia អ្នកអាចទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់ Realestate.com.kh ឬ ផ្ញើអ៊ីម៉ែលទៅកាន់លោកSteve Noble ដោយផ្ទាល់តាមរយៈអាសយដ្ឋាន steve.noble@b2b-cambodia.com។
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
អត្ថបទដោយ
Comments