+85561 777 090
Logo
ចំនួននៃអតិថិជនដើរហាងទំនិញថយចុះ25% បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី28 ខែវិច្ឆិកា
Updated on: June 6, 2022, 5:01 p.m.
Published on: December 7, 2020, 10:28 a.m.

ចំនួននៃអតិថិជនដើរហាងទំនិញថយចុះ25% បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី28 ខែវិច្ឆិកា


ចំនួននៃអតិថិជនដើរហាងទំនិញមានការធ្លាក់ចុះរហូតដល់២៥% ក្នុងកំឡុងពេល​ ២៩​ខែវិច្ឆិកា ដល់ ថ្ងៃ០១ ខែធ្នូ នេះបើយោងតាមកម្មវិធីតាមដានភាពចល័តរបស់Google ។ នេះត្រូវបានចាត់ទុកថាជាការឆ្លងសហគមន៍ដំបូងបង្អស់នៅលើពិភពលោក ដែលករណីថ្មីនេះបានបង្ខំឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទិញទំនិញមួយ ដើម្បីគ្រប់គ្រងទីផ្សារអ្នកប្រើប្រាស់និងទីផ្សារលក់ក្នុងប្រទេស។
មុនពេលឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា ឧបករណ៍ចល័តរបស់Google បានកត់ត្រាចំនួនអតិថិជនដើរហាងទំនិញនៅកម្ពុជាវិលត្រឡប់ទៅកាន់គោលដៅហាងទំនិញនិងកន្លែងកម្សាន្ត។ ខែតុលាឆ្នាំ ២០២០ មានការថយចុះ ១៥ ភាគរយនៃអ្នកទិញទំនិញបើធៀបទៅនឹងខ្សែបន្ទាត់មូលដ្ឋាន។ នេះត្រូវបានគេតាមដាននៅខែវិច្ឆិកាដោយចរាចរណ៍អ្នកប្រើប្រាស់ទាបជាង -៦% ដោយនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកាកាត់បន្ថយគម្លាតបន្ថែមទៀតជាមួយនឹងសញ្ញា ៤% នៅខាងក្រោមបន្ទាត់មូលដ្ឋាននៃចរាចរណ៍អ្នកប្រើប្រាស់។

ទិន្នន័យចល័តរបស់Google បានបង្ហាញពីចំនួននៃប្រជាជនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា មានសន្ទុះនៃការចេញក្រៅទៅកន្លែងកម្សាន្ត និងហាងទំនិញជាថ្មីម្តងទៀត - ដោយសារតែការចេញទៅក្រៅ ឬដើរផ្សារទិញទំនិញត្រូវបានកំណត់ចំពោះកន្លែងដែលមនុស្សអាចទៅ និងពីការការពារវីរុសប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសនេះ។

យោងតាមរបាយការណ៍របស់កាសែត Khmer time មនុស្សជាង ១១.០០០ នាក់ដែលជាប់ទាក់ទងនឹងឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកាបានឆ្លងកាត់ការធ្វើតេស្តិ៍កូវីត - ១៩ ។ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ករណីថ្មីចំនួន ៣២ ពីការឆ្លងជម្ងឺកូវីត១៩បែបសហគមន៍ ត្រូវបានគេរកឃើញថាមានចំនួនករណីកើនឡើងនៅកម្ពុជារហូតដល់ ៣៤៨ ករណី។

បច្ចុប្បន្ននេះអាជ្ញាធរសុខាភិបាលកំពុងធ្វើការតាមដាននិងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់“ អ្នកជំងឺសូន្យ” ដែលត្រូវបានគេជឿថាជាប្រភពនៃការឆ្លងសហគមន៍ដំបូងគេនៅប្រទេសកម្ពុជា។

ការធ្វើឲ្យប្រសើរឡើងវិញ


ផ្សារទំនើប AEON 1 បើកដំណើរការាឡើងវិញនៅថ្ងៃ ០២ ខែធ្នូ ឆ្នាំ២០២០ ក្រោយព្រឹត្តិការណ៍នៃការឆ្លងសហគមន៍

ផ្សារទំនើប AEON 1 អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅថ្ងៃ០២ ខែធ្នូ ក្រោយពេលប្រកាសឲ្យបិទបណ្ដុះអាសន្ននៅថ្ងៃ ២៨ ខែវិច្ឆិកា។ ទោះយ៉ាងណា ផ្សារទំនើបនេះមិនទាន់មានមនុស្សច្រើនហ៊ាននោះទេ ក៏ព្រោះវាតែជាតំបន់សាធារណៈ និងជាកន្លែងដែលករណីឆ្លងសហគមន៍បានកើតមាន។

ករណីកូវីត ១៩ ថ្មីនេះបានឆ្លងរីករាលដាលនៅផ្សារទំនើបដែលពេញនិយមមួយនៅក្នុងទីក្រុង ដែលជះឥទ្ធិពលដល់អ្នកជួលហាងទំនិញម្ដងទៀត ដែលធ្វើឲ្យការរកស៊ីរបស់ពួកគេត្រលប់ទៅដូចជាប៉ុន្មានខែដំបូងនៃកូវីត ១៩ ដែលពួកគេមិនអាចធ្វើអាជីវកម្មលក់ដូរបានសោះ ដោយសារតែគ្មានអ្នកដើរទិញទំនិញនៅហាងទំនិញនោះឡើយ។

“ស្ថានភាពនេះនៅបន្ត” យោងតាមលោក Simon Griffiths ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន​ផ្សារទំនើប បានបន្តថា​ “នេះជាករណីដែលមានចំនួនច្រើនជាករណីមុនៗ”។

លោក Simon រំពឹងថានៅក្នុងខែធ្នូនេះ គឺជាខែដែលអ្នកលក់់ទាំងអស់អាចបង្កើនការលក់របស់ពួកគេវិញបាន ប៉ុន្តែក្នុងអំឡុងពេលនេះវាមិនអាចកើតមានឡើងបានទៀតទេ។ វិស័យនេះត្រូវតែអត់ធ្មត់ធ្វើតាមការណែនាំប៉ុន្តែត្រូវចាំថាអ្វីគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ”។

លោកបានកត់សម្គាល់ថា “ស្ថានភាពបច្ចុប្បន្នការលក់ និងប្រាក់ចំណូលយ៉ាងហោចណាស់ពាក់កណ្តាលនៃខែធ្នូនឹងធ្លាក់ចុះ ហើយជះឥទ្ធិពលអវិជ្ជមានដល់អ្នកលក់នៅតាមហាងទំនិញជាច្រើន”។

ការប្រុងប្រយ័ត្ននិងការរឹតបន្តឹងថ្មីលើការជួបជុំសាធារណៈធំ ៗ ត្រូវបានអនុវត្តនៅពេលដែលករណីឆ្លងសហគមន៍ថ្មីត្រូវបានរកឃើញ។ ឧប្បត្តិហេតុថ្ងៃទី២៨ ខែវិច្ឆិកាត្រូវបានគេចាត់ទុកថាផ្លូវទៅកាន់ការជាសះស្បើយនៅតែជាដំណើរដ៏វែងឆ្ងាយដែលមិនទាន់ចប់។

Comments