+85561 777 090
Logo
សម្តេចសម្រេចបង្កកដីជាង១០០០ហិកតាទុកធ្វើរឿង១នេះក្បែរព្រំដែនកម្ពុជា-វៀតណាម
Updated on: June 20, 2022, 9:10 a.m.
Published on: June 20, 2022, 9:10 a.m.

សម្តេចសម្រេចបង្កកដីជាង១០០០ហិកតាទុកធ្វើរឿង១នេះក្បែរព្រំដែនកម្ពុជា-វៀតណាម


សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​ឱ្យ​បង្កក​ដី​ប្រមាណ​១១៧៦​ហិ​កតា​ដើម្បី​ទុក​ធ្វើ​ជា​តំបន់​ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​ទំនិញ ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម​X16 ស្ថិត​នៅ​ក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ នេះ​បើ​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​៤៥​ឆ្នាំ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ដួល​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​ប្រវត្តិសាស្ដ្រ​សម្ដេច​តេ​ជោ​កោះ​ថ្ម កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា គោលដៅ​របស់​សម្តេច​គឺ​កែប្រែ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​ជា​តំបន់​សន្តិភាព ព្រំដែន​មិត្តភាព ព្រំដែន​សហ​ប្រតិប្តិ​ត​ការ និង​ការ​អភិវឌ្ឍ​។ បន្ថែម​ពី​នេះ សម្តេច និង​នាយក​រដ្ឋមន្ត្រី វៀតណាម មាន​បង្កើត​ព្រំដែន​អន្តរជាតិ នៅ​តំបន់ X16 នា​ពេល​អនាគត ក្នុង​ពេល​សម​ស្រប​ណាមួយ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ សម្ត​ច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹម​ជឿជាក់​ថា ថ្ងៃ​អនាគត​តំបន់​ប្រវត្តិសាស្ត្រ X16 នេះ​នឹង​ក្លាយទៅជា​តំបន់​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ចេ​ញា​សេ​ក្តី​សម្រេច​តាម​រយៈ​ការ​ស្នើ​សុំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ការ​ស្នើ​របស់​ឯកឧត្តម ជា សុ​ផា​រ៉ា បាន​សេចក្តី​ថា​យើង​ត្រូវ​បង្កក់​ដី​ចំនួន ១,១៧៦​ហិច​តា ដើម្បី​បម្រុង​ទុក ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​តំបន់​រោងចក្រ ឬ​ថ្ងៃក្រោយ​តំបន់​នេះ​អាច​ក្លាយជា​តំបន់​ផ្លាស់​ប្តូរ​ទំនិញ​ដ៏​ល្អ ព្រោះ​តំបន់​នេះ​នៅ​ជិត​កំពង់​ផែ​សមុទ្រ​របស់​វៀតណាម​...! ឬ​ក្លាយជា​តំបន់​កែ​ច្នៃ ព្រោះ​កសិផល​របស់​កម្ពុជា នៅ​តំបន់​នេះ និង​តំបន់​ឥ​សាន មាន​ច្រើន​»​។

បន្ថែម​ពី​នេះ​សម្តេច​តេ​ជោ​បាន​ស្នើ​ឱ្យ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ធ្វើការ ពង្រីក​ផ្លូវថ្នល់​ពី​កោះ​ថ្ម​មក​ភ្ជាប់​ព្រំដែន ដែល​មាន​ទំហំ​ទទឹង​ត្រឹម​៨​ម៉ែត្រ​ឱ្យ​ក្លាយជា​ផ្លូវជាតិ​វិញ​ដោយ​ត្រូវ​ចាប់ផ្តើម​គិតគូ​ក្នុង​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ត្រូវ​រក្សា​ដី​ជាង​១​ពាន់​ហិច​តា​នេះ គឺ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ឱ្យ​បាន​ល្អ ដើម្បី​ទាក់ទាញ​វិនិយោគិន​នានា ចូល​មក​អភិវឌ្ឍន៍​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស បន្ថែម​ពី​នេះ ត្រូវ​ពិនិត្យ​លើ​ប្រព័ន្ធ​សេវា​ទូរស័ព្ទ ទឹក ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ត​ភ្ជាប់​មក​កាន់​តំបន់ X16 នេះ​ជាដើម ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ការ​វិនិយោគ ៕

Comments