+85561 777 090
Logo
តើ​អ្នក​កំពុង​ដាក់​លក់​អចលន​ទ្រព្យ​របស់​អ្នក​ឬ​? ស្វែងយល់​ពី​ភាពខុសគ្នា​រវាង​ប្រាក់​ចុះឈ្មោះ​ទិញ និង​ប្រាក់​កក់
Updated on: June 6, 2022, 5:05 p.m.
Published on: December 7, 2015, 7:56 p.m.
Realestate News

តើ​អ្នក​កំពុង​ដាក់​លក់​អចលន​ទ្រព្យ​របស់​អ្នក​ឬ​? ស្វែងយល់​ពី​ភាពខុសគ្នា​រវាង​ប្រាក់​ចុះឈ្មោះ​ទិញ និង​ប្រាក់​កក់


ពេលដែលលោកអ្នកលក់ អចលនទ្រព្យ អ្នកគួរតែយល់ឲ្យច្បាស់ពីភាសាដែលគេប្រើក្នុងវិស័យអចលនទ្រព្យ។ អ្នកត្រូវតែអាចបែងចែកឲ្យដាច់រវាងប្លង់ដីរឹង និងប្លង់ដីទន់ ការបង់រំលស់ និងការខ្ចីប្រាក់ ក៏ដូចជាការបង់ប្រាក់ចុះឈ្មោះទិញ និងប្រាក់កក់។

deposit

មានអ្នកលក់អចលនទ្រព្យជាច្រើន និងអ្នកទិញមួយចំនួន ដែលយល់ថា ការបង់ប្រាក់ទាំងពីរនេះ មានលក្ខណៈដូចគ្នា ប៉ុន្តែតាមពិតទៅ គឺមិនមែននោះទេ។ នៅពេលដែលអ្នកចាប់ផ្តើមលក់អចលនទ្រព្យរបស់អ្នក អ្នកត្រូវតែយល់ឲ្យច្បាស់ពីការបង់ប្រាក់ទាំងពីររបៀប នេះ ព្រោះការយល់ច្រឡំធ្វើឲ្យអ្នកខាតបង់ប្រាក់ជាច្រើន។!

ប្រាក់ចុះឈ្មោះទិញ ប្រាក់ចុះឈ្មោះទិញ គឺជាប្រាក់ដែលបង់ទៅឲ្យម្ចាស់អចលនទ្រព្យ នៅពេលដែលអ្នកទិញបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យមួយនោះ។ ចំនួនទឹកប្រាក់នេះអាចចាប់ពី ៥ ភាគរយនៃតម្លៃសរុប ឬត្រឹមតែ ៤០០ ទៅ ៥០០ ដុល្លារ ប៉ុណ្ណោះ។ ប្រាក់ចុះឈ្មោះទិញ គឺជាការដាក់ក្រោមឈ្មោះរបស់អ្នកទិញហើយជាផ្នែកមួយនៃប្រាក់កក់នៅពេលដែលការទិញបានដំណើរការរួចរាល់។ ការបង់ប្រាក់បែបនេះ ជាវិធីសាស្រ្ដមួយក្នុងការបញ្ឈប់អ្នកទិញផ្សេងទៀតក្នុងការទិញអចលនទ្រព្យនោះដើម្បីភាព ងាយស្រួលក្នុងខណៈពេលដែលអ្នកធ្វើ ការសម្រេចចិត្តជាចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាការទិញដែលប្រាកដច្បាស់លាស់មួយទេ។ ការបង់ប្រាក់ចុះឈ្មោះទិញ អាចចាត់ទុកបានថា គ្រាន់តែជាការបង្ហាញពីបំណងក្នុងការទិញប៉ុណ្ណោះ។ រីឯអចលនទ្រព្យនោះនៅតែអាចដាក់ លក់នៅលើទីផ្សារដដែល។ ប្រាក់កក់ ផ្ទុយទៅវិញ ការបង់ប្រាក់កក់ ឬសមធម៌ អាចចាត់ទុកបានថា ជាការបង់ប្រាក់មុនដែលមានភាពប្រាកដជាក់លាក់ទៅលើអចលនទ្រព្យណាមួយ នោះ។ ប្រាក់កក់ត្រូវបានបង់នៅពេលដែលអ្នកទិញបានសម្រេចចិត្តទិញអចនទ្រព្យ នោះខុសពីការបង់ប្រាក់ចុះឈ្មោះទិញដែលគ្រាន់តែជាការពន្យារពេលរបស់អ្នកទិញក្នុងការទិញអចលនទ្រព្យនោះ។ នៅពេលដែលអ្នកលក់អចលនទ្រព្យរបស់អ្នក ប្រាក់កក់គឺជាវិធីសាស្ត្រល្អជាងគេ! អ្នកងាយស្រួលក្នុងការបែងចែកណាស់ នៅពេលដែលអ្នកលក់អចលនទ្រព្យរបស់អ្នក។ ត្រូវចងចាំថា ប្រាក់ចុះឈ្មោះទិញនឹងក្លាយទៅជាផ្នែកមួយនៃប្រាក់កក់នៅពេលដែលការទិញត្រូវបានសម្រេចរួចរាល់ ហើយអាចមានលក្ខណៈតូចជាង។ ការបង់ប្រាក់ទាំងពីរប្រភេទនេះ ដោយរាប់បញ្ចូលទាំងប្រាក់ដែលមិនទាន់បានបង់ គួរតែស្មើនឹងតម្លៃសរុបនៃផ្ទះរបស់អ្នកនោះ។ សង្ឃឹមថា អ្នកបានយល់ច្បាស់ពីភាពខុសគ្នារវាងការបង់ប្រាក់ទាំងពីរប្រភេទនេះ នៅពេលដែលអ្នកលក់អចលនទ្រព្យរបស់អ្នក។

ប្រសិនបើអ្នកមានសំណួរ ចម្ងល់ និងការបារម្ភទាក់ទងនឹងអចលនទ្រព្យ អ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារ Realestate.com.kh តាមរយៈ info@realestate.com.kh ឬ +855 (0)17 436 756, វាគឺជាបណ្តុំនៃទីតាំងអចលនទ្រព្យរបស់ប្រទេសកម្ពុជា និងជាប្រភពព័ត៌មានអចលនទ្រព្យ នាំមុខគេនៅក្នុងប្រទេស៕

footernews

Comments