អ្នកជំនាញអចលនទ្រព្យអន្តរជាតិមា្នក់បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសមួយនៅការិយាល័យរបស់លោកកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០កន្លងមកថា “យើងគិតថា ខណ្ឌសែនសុខ នឹងមានកម្លាំងខ្លាំងក្នុងការរីកច្រើន លើវិស័យពាណិជ្ជកម្ម និងលក់រាយកាន់តែរីកចម្រើននាពេលអនាគត។”
លោកបានថ្លែងទៀតថា “ខ្ញុំគិតថាខណ្ឌសែនសុខ ចាប់ផ្តើមមានការផ្លាស់ប្តូរពីការិយាល័យកម្រិតC ដែលមានតម្លៃទាប ទៅរកការិយាល័យកម្រិតA និងB ។ មានកត្តាដែលមានសារៈសំខាន់ ក្នុងការផ្លាស់ប្តូរពួកគេដូចជា ទី១ មានកន្លែងស្តង់ដារ ដើម្បីប្រជុំជាមួយអតិថិជនរបស់អ្នកអ្នក ជំនួសឱ្យការិយាល័យបែបប្រពៃណីនៅតាមវីឡា និងផ្ទះ Shophouse ដែលមានការរំខានជាច្រើន ដូចជាសម្លេងរំខាននៅតាមផ្លូវ និងសម្លេងរំខានពីជិតខាងជាដើម។ ដូច្នេះការមានកន្លែងការិយាល័យ នៅអាគារការិយាល័យស្តង់ដារ នឹងលុបបំបាត់រាល់ការរំខានទាំងនោះ ធ្វើឱ្យអតិថិជនរបស់អ្នកមានអារម្មណ៍ ងាយស្រួល និងមានឆន្ទៈក្នុងការធ្វើជំនួញជាមួយអ្នក។ ក្នុងអាគារមួយ អ្នកមិនមែនជាអ្នកជួលតែម្នាក់ឯងនោះទេ គឺមានអ្នកជួលបែបស្តង់ដារជាច្រើននៅក្នុងអគារ ដូច្នេះឱកាសល្អ ក្នុងការភ្ជាប់បណ្តាញជាមួយអ្នកដទៃទៀត។ ក្រុមហ៊ុនអាជីវកម្មផ្សេងទៀត នឹងបង្កើនការរីកលួតលាស់ដល់អាជីវកម្មរបស់អ្នក។”
Comments