+85561 777 090
Logo
AMASS Central Tower ផ្ដល់ជូនយូនីតការិយាល័យសម្រាប់ជួលនៅបឹងកេងកង១ ត្រឹមតែ $18/ម៉ែត្រការ៉េ
Updated on: June 7, 2022, 4:43 a.m.
Published on: September 21, 2020, 9:01 a.m.

AMASS Central Tower ផ្ដល់ជូនយូនីតការិយាល័យសម្រាប់ជួលនៅបឹងកេងកង១ ត្រឹមតែ $18/ម៉ែត្រការ៉េ


អគារការិយាល័យកម្រិត B ដ៏កម្រស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ

នាពេលបច្ចុប្បន្ន ទីផ្សារផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញត្រូវបានត្រួតត្រាដោយអគារការិយាល័យលំដាប់ C ដែលមានប្រមាណ ៥១ ភាគរយនៃចំនួនសរុប ខណៈអគារការិយាល័យលំដាប់ B និងលំដាប់ A មានប្រមាណ ៣៥% និង ១៤% រៀងៗខ្លួន។ មជ្ឈមណ្ឌលពាណិជ្ជកម្ម AMASS Central Tower គឺជាអគារការិយាល័យកម្រិត B ដ៏កម្រដែលមានទីតាំងយ៉ាងល្អស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។

មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានកម្ពស់ ២៥ជាន់ មានការិយាល័យចំនួន​ ៥០ យូនីត ដែលអាចផ្គត់ផ្គង់ដល់ក្រុមហ៊ុនយ៉ាងហោចណាស់ ៥០ក្រុមហ៊ុន អមដោយបរិក្ខារនិងសេវាកម្មនានាជាច្រើន​ ដើម្បីបំពេញតម្រូវការចំាបាច់របស់បុគ្គលិកការិយាល័យនាសម័យទំនើប។ បរិវេណអគារចំនួន ២៤ ជាន់ដំបូង ត្រូវបានប្រើប្រាស់ជាយូនីតការិយាល័យ ដោយឡែកជាន់ទី ២៥ ត្រូវបានរចនាទៅជាស្កាយបារដ៏ទំនើប ដែលអាចផ្ដល់នូវអារម្មណ៍ដែលជាការិយាល័យលំដាប់អន្តរជាតិ។

សង្កាត់បឹងកេងកង១, រាជធានីភ្នំពេញ

ទីតាំងប្រមូលផ្តុំសម្រាប់អ្នកជំនួញ

មជ្ឈមណ្ឌលពាណិជ្ជកម្ម AMASS Central Tower មានទីតាំងយ៉ាងអំណោយផលស្ថិតនៅកណ្ដាលសង្កាត់បឹងកេងកង១ (ត្រូវបានគេស្គាល់ថាជាតំបន់ស្ថានទូតដ៏មានកិត្យានុភាព) ដែលគេចាត់ទុកថាជាទីតាំងមានភាពរីកចម្រើន និង មានតម្លៃបំផុតក្នុងរាជធានីភ្នំពេញ។ និយាយឱ្យខ្លី វាគឺជាតំបន់ដែលមានចរន្តពាណិជ្ជកម្មល្អបំផុត ពោលគឺប្រជុំទៅដោយសេវាកម្មប្រចាំថ្ងៃយ៉ាងសម្បូរបែប អមដោយការការពារសន្តិសុខយ៉ាងល្អថែមទៀតផង។

មជ្ឈមណ្ឌលពាណិជ្ជកម្ម AMASS Central Tower ត្រូវបានហ៊ុមព័ទ្ធដោយមហាវិថីធំៗចំនួន៤ រួមទាំង សណ្ឋាគារ ហាងកាហ្វេ បារ និងផ្សារទំនើបជាច្រើនទៀត។ ចំណែកឯមធ្យោបាយធ្វើដំណើរ អគារលំនៅឋានលំដាប់ខ្ពស់ និងអគារការិយាល័យជាច្រើនទៀត ក៏ស្ថិតនៅមិនឆ្ងាយពីទីនេះដែរ។

បរិយាកាសការងារប្រកបដោយផាសុកភាព និងប្រសិទ្ធភាពខ្ពស់

ការធ្វើដំណើរទៅមកពីកន្លែងធ្វើការរាល់ថ្ងៃ អាចនឹងប៉ះពាល់ដល់អារម្មណ៍លោកអ្នកនៅពេលណាមួយជាក់ជាមិនខាន។ ការរចនានិងទីតាំងអគារការិយាល័យ AMASS Central Tower បង្កើតបរិយាកាសធ្វើការប្រកបដោយផាសុកភាព ដែលបំផុសគំនិតច្នៃប្រឌិត និងជម្រុញការសហការនិងប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលិកក្នុងក្រុមហ៊ុនឱ្យកាន់តែប្រសើរជាងមុន។

បើនិយាយពីគ្រឿងបរិក្ខារវិញ គ្រប់យូនីតសុទ្ធសឹងតែត្រូវបានបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់រួម បណ្ដាញរន្ធដោតភ្លើង (បង្កប់នៅក្នុងកម្រាល) ប្រព័ន្ធការពារសម្លេង ព្រមទាំងប្រព័ន្ធសន្តិសុខយ៉ាងដិតដល់ មានដូចជា ឧបករណ៍គ្រប់គ្រងការចេញចូល ឧបករណ៍បន្លឺសម្លេងនៅពេលមានអគ្គិភ័យ ប្រព័ន្ធពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ និងកាមេរ៉ាសុវត្ថិភាព អមដោយសេវាកម្មអចលនទ្រព្យប្រកបដោយគុណភាពខ្ពស់។ សេវាកម្មអចលនទ្រព្យដែលមាន គុណភាពខ្ពស់ធ្វើឱ្យវាសមស្របសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មដែលតម្រូវឱ្យមានមូលដ្ឋានគ្រឹះនៃបរិស្ថានការងារទំនើប។


ទីធ្លាការិយាល័យបើកចំហ និងការរចនាបង្អួចពីជាន់រហូតដល់ពិដានផ្តល់ពន្លឺធម្មជាតិពេញលេញនៅក្នុងបន្ទប់។ នៅម៉ោងសម្រាក បុគ្គលិកធ្វើការនៅលើអគារ អាចពិសា និងស្រូបយកក្លិនកាហ្វេដ៏ឈ្ងុយឈ្ងប់ក្រោមពន្លឺភ្លឺថ្លា អមដោយទេសភាពផ្ទៃមេឃដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ ដែលអាចឱ្យអ្នករំសាយភាពនឿយហត់។

ចំណតរថយន្តស្វ័យប្រវត្តិ

មជ្ឈមណ្ឌលពាណិជ្ជកម្ម AMASS Business Center ត្រូវបានបំពាក់ដោយចំណតស្វ័យប្រវត្តិ។ អ្នកបើកបរគ្រាន់តែបង្វែររថយន្តចូលទៅក្នុងប្រអប់ជណ្ដើរយន្ដ នៅពេលនោះ រថយន្តនឹងត្រូវសណ្ដោងទៅកាន់ចំណត ធ្វើឱ្យលោកអ្នកចំណេញពេលវេលាបានយ៉ាងច្រើន។

ជម្រើសយូនីតការិយាល័យច្រើនប្រភេទសម្រាប់គ្រប់តម្រូវការរបស់អ្នក

យូនីតការិយាល័យប្រភេទ A
៤៥.២០-៩៣.២៩ ម៉ែត្រការ៉េ, ១៨ដុលា្លរ/ម៉ែត្រការ៉េ


ការិយាល័យប្រភេទ A ស្ថិតនៅជាន់ទី១ និងមានទំហំចាប់ពី ៤៥.២០ ដល់ ៩៣.២៩ ម៉ែត្រការ៉េ ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មី (ក្រុមហ៊ុន start-up)។។ គ្រប់យូនីតត្រូវបានបំពាក់រួចជាស្រេចនូវ ម៉ាស៊ីនត្រជាក់ ឧបករណ៍បន្លឺសម្លេងអគ្គិភ័យ ប្រព័ន្ធពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ បណ្ដាញរន្ធដោតភ្លើងយ៉ាងមានសុវត្ថិភាព បន្ទប់ទទួលទាន អាហារ (រួមបញ្ចូលនូវទូរទឹកកក និងសម្ភារផ្ទះបាយផ្សេងទៀត) អមដោយការរចនាប្លង់ដែលគិតគូរពីសង្វាក់ ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយថ្លៃជួល ត្រឹមតែ ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។

យូនីតការិយាល័យប្រភេទ B
១១១.៤០-១៨៤.២៨ ម៉ែត្រការ៉េ, ១៨ដុល្លារ/ម៉ែត្រការ៉េ

ការិយាល័យប្រភេទ B ស្ថិតនៅជាន់ទី៤ ដល់ ជាន់ទី១៧ នៃអគារ ដោយមានទំហំយូនីតចាប់ពី ១១១.៤០ ដល់ ១៨៤,២៨ ម៉ែត្រការ៉េ។ យូនីតប្រភេទនេះមានបរិវេណការិយាល័យធំទូលាយ សក្តិសមសម្រាប់ក្រុមហ៊ុនធំៗ ដែលមានបុគ្គលិកច្រើននាក់។ គ្រប់យូនីតត្រូវបានបំពាក់រួចជាស្រេចនូវ ម៉ាស៊ីនត្រជាក់ ឧបករណ៍បន្លឺសម្លេងអគ្គិភ័យ ប្រព័ន្ធពន្លត់អគ្គិភ័យដោយស្វ័យប្រវត្តិ បណ្ដាញរន្ធដោតភ្លើងយ៉ាងមានសុវត្ថិភាព បន្ទប់ទទួលទាន អាហារ (រួមបញ្ចូលនូវទូរទឹកកក និងសម្ភារផ្ទះបាយផ្សេងទៀត) អមដោយការរចនាប្លង់ដែលគិតគូរពីសង្វាក់ ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពាណិជ្ជករ ដែលជ្រើសរើសយូនីតប្រភេទនេះ មិនត្រឹមតែទទួលបាន គុណប្រយោជន៍ពីបរិយាកាសធ្វើការប្រកបដោយផាសុកភាពប៉ុណ្ណោះទេ ថែមទាំងអាចសម្រាករំសាយ អារម្មណ៍និងគយគន់ទេសភាពទីក្រុងដ៏ស្រស់ស្អាតនៅពេលនឿយហត់ពីការងារ។ ការិយាល័យប្រភេទ B មានតម្លៃជួល ១៨ដុល្លារ/ម៉ែត្រការ៉េ។


យូនីតការិយាល័យប្រភេទ C
១៦៨.២០-១៨៥.៨៣ ម៉ែត្រការ៉េ,​ ១៨ដុល្លារ/ម៉ែត្រការ៉េ

ការិយាល័យប្រភេទ C ស្ថិតនៅជាន់ទី១៨ ដល់ ជាន់ទី ២៤ នៃអគារ ដោយមានទំហំយូនីតចាប់ពី ១៦៨.២០ ដល់ ១៨៥.៨៣ ម៉ែត្រការ៉េ សក្តិសមសម្រាប់ក្រុមហ៊ុនធំៗដែលត្រូវការទីធ្លាការិយាល័យធំទូលាយ។ អ្នកជំនួញដែល សម្រេចចិត្តតាំងការិយាល័យនៅក្នុងសហគ្រាស អាចទាក់ទងជាមួយការិយាល័យជិតខាង ហើយអាចសម្រាក នៅបន្ទប់សម្រាកសាធារណៈនៅពេលណាដែលមានភាពហត់នឿយ ឬលំបាកពី ការងារ។

យូនីតការិយាល័យប្រភេទ D
២៨៤.៥៤-៣៥៥ ម៉ែត្រការ៉េ, ១៨ដុលា្លរ/ម៉ែត្រការ៉េ


ការិយាល័យប្រភេទ D ជាជាន់បន្ថែម និងជាជាន់ដែលការិយាល័យមានពេញលេញមិនបែងចែកជាមួយ ការិយាល័យផ្សេងឡើយ។ ទីធ្លាមានទំហំ ២៨២.៥៤-៣៥៥ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅជាន់ឡៅតឺ និងតាមជាន់ណាមួយដែលម្ចាស់ក្រុមហ៊ុនជ្រើសរើស។ ឧបករណ៍បន្លឺសម្លេងអគ្គិភ័យ ប្រព័ន្ធពន្លត់អគ្គិភ័យដោយ ស្វ័យប្រវត្តិ បណ្ដាញរន្ធដោតភ្លើងយ៉ាងមានសុវត្ថិភាព បន្ទប់ទទួលទានអាហារ (រួមបញ្ចូលនូវទូរទឹកកក និងសម្ភារផ្ទះបាយផ្សេងទៀត) អមដោយការរចនាប្លង់ដែលគិតគូរពីសង្វាក់ការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

 

 

Comments