+85561 777 090
Logo
ក្រុមហ៊ុន SHUKAKU INC. ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ DON BOSCO កម្ពុជា
Updated on: June 6, 2022, 5:04 p.m.
Published on: August 23, 2016, 9:09 a.m.
Realestate News

ក្រុមហ៊ុន SHUKAKU INC. ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ DON BOSCO កម្ពុជា


Shukaku 1

ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នំា២០១៦ ក្រុមហ៊ុន Shukaku Inc. ដែលជាក្រុមហ៊ុនអចលនទ្រព្យមានទីស្នាក់នៅរាជធានីភ្នំពេញ និងជាក្រុមហ៊ុនមេរបស់ភ្នំពេញស៊ីធីសេនធ័រ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិ Don Bosco កម្ពុជាដើម្បីបំពាក់ជំនាញដល់យុវជនកម្ពុជាសម្រាប់ចូលរួមស្ថាបនាប្រទេសកម្ពុជានាពេលអនាគត។

ក្នុងភាពជាដៃគូនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញ មួយនេះនឹងផ្តល់អាហារូបករណ៍ដល់សិស្សចំនួន២០នាក់មកពីសាលាបច្ចេកទេស Don Bosco ក្នុងរយៈពេល២ឆ្នំា និងបង្កើតបន្ទប់កុំព្យូទ័រដ៏ថ្មីសន្លាងមួយនៅមូលនិធិ Don Bosco កម្ពុជា។

ការហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Shukaku Incជាមួយមូលនិធិ Don Bosco នឹងផ្តល់អាហារូបករណ៍ដល់សិស្សចំនួន២០នាក់សម្រាប់រយៈពេល២ឆ្នំាដែលមានទឹកប្រាក់គម្រោងដែលគិតជាថវិការសរុបប្រមាណ៦៩០០០ដុល្លារអាមេរិក។

Don Bosco គឺជាអង្គការអប់រំមិនស្វែងរកប្រាក់ចំណេញដែលផ្តល់នូវការបណ្តុះបណ្តាលឥតគិតថ្លៃទៅដល់យុវជនកម្ពុជាមកពីគ្រួសារក្រីក្រ។

Shukaku 2លោកឪពុក Roel Soto តំណាងមូលនិធិ Don  Bosco ប្រចំាប្រទេសកម្ពុជាមានប្រសាសន៍ថា៖ “យើងពិតជាមានក្តីសោមន្ស ដែលក្រុមហ៊ុន Shukaku Inc. បានជួយយើងក្នុងការប្រយុទ្ធ ប្រឆំាងនឹងភាពក្រីក្រ និងការរើសអើងក្នុងសង្គម តាមរយៈការអប់រំ និងការអភិវឌ្ឍន៍ជំនាញ”។

លោកមានប្រសាសន៍បន្ថែមថា៖”អាហារូបករណ៍នេះ នឹងជួយឲ្យយុវជនកម្ពុជា បានរៀនសូត្រ ជំនាញបច្ចេកទេស និងជំនាញជាក់ស្តែងដែលជាការសិក្សា និងអភិវឌ្ឍន៍ខ្លួនដ៏មានសារៈសំខាន់ ដែលនឹងចាប់ផ្តើមជួយជម្រុញឲ្យពួកយើងកសាងអនាគតនៃប្រទេសកម្ពុជាបានចាប់ពីពេលនេះតទៅ”។

ក្រុមហ៊ុន Shukaku Inc. នឹងបង្កើតបន្ទប់កុំព្យូទ័រដ៏ថ្មីសន្លាងមួយបំពាក់ទៅដោយកុំព្យូទ័រថ្មីៗ ជាង៣០គ្រឿងនៅក្នុងទីស្នាក់ការសាលាខាងលើ ដែលនេះជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Shukaku Inc. ក្នុងការពង្រឹងការយល់ដឹងលើវិស័យបច្ចេកវិទ្យា និងជួយផ្តល់បរិយាកាសរៀន សូត្រដ៏ល្អប្រសើរដល់សិស្សសាលាបច្ចេកទេស Don  Bosco។

លោកស្រី Michelle LAU អគ្គនាយិកាក្រុមហ៊ុន Shukaku Inc. មានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺគ្រាន់តែជាការចាប់ផ្តើម ចំពោះអ្វីដែលយើងសង្ឃឹមថានឹងផ្តល់នូវភាពជាដៃគូប្រកបដោយផ្លែផ្កា និងការសហការយូរ អង្វែងជាមួយមូលនិធិ Don Bosco កម្ពុជា។” គុណតម្លៃនៃការមិនរើសអើង សប្បុរសធម៌ និងឧត្តមភាពគឺជាកត្តាជម្រុញចិត្តពួកយើងដែលនឹងបន្តកើតឡើង ហើយយើងមានទំនុកចិត្ត ថាភាពជាដៃគូនេះនឹងកាន់តែរឹងមំា និងសិ្នទ្ធស្នាលនាពេលអនាគតដោយសារតែពួកយើង បង្កើតនូវឱកាសជាច្រើនដើម្បីជួយដល់ប្រជាជនកម្ពុជាឲ្យបង្ហាញនូវសក្តានុពលដល់ប្រទេសកម្ពុជា”។

លោកស្រីអគ្គនាយិកា បានសង្កត់ធ្ងន់ថា កិច្ចសហការនេះ ជាកិច្ចសហការដំបូងនៃកិច្ចសហការជាច្រើនទៀតនឹងកើតឡើងនាពេលអនាគត។

ហើយស្តិតនៅក្រោម គំនិតផ្តួចផ្តើមដើម្បីរីក ចម្រើនប្រកបដោយចិរភាព ដែលជាកម្មវិធីផ្តល់អំណាច និងទំនាក់ទំនងជាមួយសហគមន៍ របស់ក្រុមហ៊ុន មានគោលបំណងផ្តល់ការចូលរួមចំណែកជារូបវ័ន្តដល់សហគមន៍។ កម្មវិធីនេះនឹងបង្កើតបាននូវទស្សនៈវិស័យរួមគ្នាសម្រាប់វិបុលភាពទំាងអស់គ្នានាពេលអនាគត តាមរយៈគំនិតផ្តួចផ្តួចបង្កើតប្រាក់ចំណូលពហុវិស័យ និងមានគោលដៅវែងឆ្ងាយ៕

ស្វែងយល់បន្ថែមអំពីគម្រោង Phnom Penh City Center នៅថ្ងៃនេះ!

Comments