+85561 777 090
Logo
ផ្លូវក្នុងខេត្តសៀមរាបទាំង៣៨ខ្សែ នៅតែដំណើរការណ៍ជាធម្មតា បើទោះបីជាភ្ញៀវទេសចរណ៍មានសភាពស្ងប់ស្ងាតក៏ដោយ
Updated on: June 7, 2022, 12:33 a.m.
Published on: January 29, 2021, 8:29 a.m.

ផ្លូវក្នុងខេត្តសៀមរាបទាំង៣៨ខ្សែ នៅតែដំណើរការណ៍ជាធម្មតា បើទោះបីជាភ្ញៀវទេសចរណ៍មានសភាពស្ងប់ស្ងាតក៏ដោយ


គម្រោង ផ្លូវ ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបគឺជាកិច្ចការដ៏ធំមួយដែលត្រូវបានរៀបចំឡើងដើម្បីកែលម្អវិស័យទេសចរណ៍ក្នុងទីក្រុងនិងទស្សនវិស័យសេដ្ឋកិច្ចទូទៅ។ រូបថតដោយ K/T លោក ខេមសុវណ្ណារ៉ា

គម្រោងផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប បានបើកដំណើរការជាផ្លូវការចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២០ និងបន្តដល់បច្ចុប្បន្ន។ គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ប្រព័ន្ធលូបង្ហូរទឹក និងប្រព័ន្ធបន្សុទ្ធទឹកនៅក្នុងក្រុ​ងកំពុងសកម្មភាពជួសជុល ស្ដារឡើងវិញ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងផ្លូវ ៣៨ ខ្សែនេះផ្ដោតសំខាន់លើ​ “ គុណភាព ប្រសិទ្ធិភាព និង ភាពរឹងមាំ”។ លោកបានបន្ថែមទៀតថា “ផ្លូវនេះស្ថាបនាឡើង ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងបញ្ជាស់ភាពកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីឡានធំឆ្លងកាត់។

កាលពីខែកញ្ញា ឆ្នាំ២០២០ គម្រោងនេះត្រូវបានគេប៉ាន់ស្មានថានឹងចំណាយទឹកប្រាក់អស់ ១៥០លាន ដុល្លារអាមេរិក ការដ្ឋានសាងសង់នេះបានបើកក្នុងអំឡុងពេលដែលមិនសម មានការ ចរាចរណ៍នៅតាមដងផ្លូវប៉ុន្មាននោះទេ ដោយសារតែកត្តាធ្លាក់ចុះនៃភ្ញៀវទេសចរណ៍។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការធ្លាក់ចុះដល់ទៅ ៨៤% រីឯភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវគោកវិញក៏មានការធ្លាក់ចុះផងដែររហូតដល់ ៧១%​ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០។

បើទោះបីជាសកម្មភាពរបស់ភ្ញៀវទេសចរណ៍មានភាពស្ងប់ស្ងាត់ក៏ដោយ រដ្ឋាភិបាលបានបែរក្លាយវិបត្តិទាំងនោះទៅជាឱកាស​ ដោយស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែលំអចក្ខុវិស័យទេសចរណ៍នៅខេត្ត។ គម្រោងផ្លូវ ៣៨ ខ្សែ នេះគឺជាផ្នែកមួយនៃផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ឆ្នាំ២០២០-២០៣៥ ដែលផ្ដួចផ្ដើមឡើងនៅឆ្នាំ២០២០ ក្នុងគោលបំណងប្រែក្លាយមជ្ឈមណ្ឌលទេសចរណ៍បឋមរបស់ប្រទេសទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ពួកគេ នៅពេលដែលស្ថានភាពកូវីត ១៩អាចគ្រប់គ្រងបាន និងល្អប្រសើរជាងនេះ ។

កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅនេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង អមជាមួយរួមជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គនាយកអគ្គិសនីកម្ពុជា រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាពនៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ តាមរបាយការណ៍ផ្លូវការណ៍របស់ក្រសួងបានបង្ហាញថាគម្រោងនេះកំពុងតែដំណើរការ ហើយបច្ចុប្បន្នសម្រេចបាន ១៧% (គិតត្រឹមសប្ដាហ៍ចុងក្រោយនៃខែមករា) និងគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។ ​

ក្នុងរបាយការណ៍របស់គេហទំព័រខ្មែរថែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានព្រមានថានឹងមិនបង់ប្រាក់ឈ្នួលណាមួយដល់ក្រុមហ៊ុនសំណង់ដែលសាងសង់គម្រោងផ្លូវ​៣៨ខ្សែនេះទេ ប្រសិនបើមិនត្រូវបានអនុវត្តតាមស្ដង់ដាបច្ចេកទេស។​

ក្រសួងនានាក៏កំពុងតែជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដោយប្រកាន់ខ្ជាប់តាម ការសន្យារបស់ខ្លួន កាលពីដើមឆ្នាំ២០២១ ក្នុងការបន្តគម្រោងធំៗ​របស់ខ្លួន បើទោះបីជាក្នុងស្ថានភាពកូវីត ១៩ក៏ដោយ។ អ្នកជំនាញលើវិស័យអចលនទ្រព្យបានសង្កេតឃើញថាការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តដំណើរការសាងសង់របស់ខ្លួនពេញមួយឆ្នាំនេះ និងផ្ដល់អត្ថប្រយោជន៍ជាច្រើននាពេលខាងមុខនៅពេលដែលកូវីត ១៩ មានស្ថានភាពល្អ ប្រសើរនៅទូទាំងពិភពលោក។

Comments