របៀបផ្លាស់ប្ដូរការរស់នៅតាមរយៈទំនើបកម្មនាអនាគតកាល ពេលនេះគឺកំពុងតែកើតឡើងតាមរយៈគម្រោងស្មាតហូម របស់ Le condé BKK1ហើយ។ គម្រោងនេះកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុន Wangfu Guoji ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Le Condé BKK1 ជាមួយនឹង ក្រុមហ៊ុន Xiaomi Cambodia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយ។ កាលពីថ្ងៃទី២៨ខែសីហានេះ ពិធីចុះហត្ថលេខាទ្វេភាគីរវាង Le Condé BKK1 និង Xiaomi Cambodia ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពនៃភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលមានដូចជា៖
- ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធិពង្ស
- ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម សូរិយា
- អ្នកអង្គម្ចាស់ក្សត្រី នរោត្ដម ពង្សមុនីរ័ត្នទេវី
- លោក Zhong Jinjian នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Wangfu Guoji
- លោក Cui Hui ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Wangfu Guoji
- លោក Gao Feng អគ្គនាយកប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Xiaomi Cambodia
- កញ្ញា តន ម៉ារីកា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Xiaomi Cambodia
កម្មពីធីបានប្រារព្ធឡើងដោយមានការចូលរួមពីសាធារណៈជនយ៉ាងច្រើនកុះករ ជាមួយនឹងបទបង្ហាញសម្ភារៈទំនើបនានា និងវីដេអូដែលបង្ហាញឲ្យទស្សនិកជនបានឃើញអំពីគម្រោងស្មាតហូមរបស់ Xiaomi Cambodia។ នៅក្នុងវីដេអូនោះ ទស្សនិកជនបានឃើញពីសមត្ថភាពសម្ភារៈឆ្លាតវៃនៅក្នុងគេហដ្ឋានដែលមានចាប់តាំងពី ភាពទំនើង និងភាពងាយស្រួល ដែលអ្នកអាចបញ្ជាឲ្យម៉ាស៊ីនត្រជាក់ វាំងនន ពន្លឺភ្លើង ក្នុងផ្ទះ បើកបិទដោយខ្លួនឯងបានគ្រប់ពេលវេលានិងទីកន្លែង ដោយគ្រាន់តែចុចតាមកម្មវិធីទូរសព្ទតែប៉ុណ្ណោះ។ នេះហើយជាកិត្យានុភាពនៃជីវិតរស់នៅដ៏អស្ចារ្យនិងទាន់សម័យដែលមានក្នុង Le Condé BKK1។
លោក Zhong Jin Jian បាននិយាយថា “ក្រុមហ៊ុន Wangfu Guoji តែងតែខំប្រឹងប្រែងក្នុងការស្វែងរកនិងផ្ដល់ឲ្យដល់អតិថិជននូវរបៀបនៃការរស់នៅដ៏ស៊ីវីល័យ គួបផ្សំជាមួយនឹងគុណភាពសេវាកម្មដ៏ល្អប្រណិត។ ហើយកិច្ចសហការរវាងក្រុមហ៊ុនយើងជាមួយនឹង Xiaomi Cambodia គឺនឹងធ្វើឲ្យអ្វីដែលយើងចង់បាននោះ មានភាពប្រាកដប្រជាក្នុងការបង្កើតគំរូសហគន៍រស់នៅដ៏ប្រណិតក្នុងពេលអនាគតបាន។”
Wangfu Guoji ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយដែលបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងជាមួយនឹងគម្រោងដ៏ធំសម្បើមស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ដែលជាតំបន់ដែលអាចផ្តល់នូវតម្លៃនៃការរស់នៅល្អប្រសើរតាមបែបពាណិជ្ជកម្ម និងការរស់នៅតាមបែបទំនើបលំដាប់ខ្ពស់ដល់ប្រជាជនកម្ពុជា។
ឯលោក Gao Feng វិញបានលើកឡើងថា “ស្មាតហូមគឺស្ថិតនៅក្នុងយុគសម័យទំនើបមួយប្រភេទ ប៉ុន្តែក្រុមហ៊ុន Xiaomi របស់យើងនឹងបណ្ដុះវាឲ្យក្លាយជាការពិត ដែលមាននៅក្នុង «គម្រោងស្មាតហូម» មួយនេះរបស់ក្រុមហ៊ុន Wangfu Guoji។”
ក្រោយមកពេលវេលាដ៏រំភើបក៏បានមកដល់ គឺលោក Zhong Jin Jian បានធ្វើសេចក្តីប្រកាសផ្លូវការអំពីព្រះវត្តមានរបស់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សុរិយា ដែលជារាជទូតសុឆន្ទះនៃគម្រោង Le Condé BKK1នេះ។ បន្ទាប់មក ព្រះនាងបានយាងទតការិយាល័យលក់ និងផ្ទះគម្រូ ដោយព្រះនាងបានបង្ហាញការចាប់អារម្មណ៍ទៅលើគំនិតច្នៃប្រឌិតនិងភាពប៉ិនប្រសប់នៃគម្រោងនេះ។
ជាចុងក្រោយ ពិធីចុះហត្ថលេខាលើកិច្ចសហការយុទ្ធសាស្ត្រគម្រោងស្មាតហូមអន្តរជាតិ ត្រូវបានបញ្ចប់យ៉ាងជោគជ័យដោយ Wangfu Guoji ជឿជាក់ថាជីវិតថ្មីដែលពោរពេញទៅដោយភាពឆ្លាតវៃ គឺកំពុងតែចាប់ផ្តើមបន្តិចម្តងៗហើយចាប់ពីពេលនេះទៅ។
Comments