+85561 777 090
Logo
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមការងារស្តារអូរ​ និង ប្រឡាយតម្លៃ ២.៤៥ លានដុល្លារ
Updated on: June 2, 2022, 3:21 p.m.
Published on: December 9, 2019, 8:51 a.m.

រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមការងារស្តារអូរ​ និង ប្រឡាយតម្លៃ ២.៤៥ លានដុល្លារ


សម្មភាពត្រួតពិនិត្យការស្តារប្រឡាយរបស់លោក សុ៊ន ចាន់ថុល(សកម្មភាពត្រួតពិនិត្យការស្តារប្រឡាយរបស់លោក សុ៊ន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន)

ការដ្ឋានការងារស្តារអូរ ប្រឡាយ​ ចំនួនប្រាំខ្សែ៥ ខ្សែ​ នៅក្នុងតំបន់ អូរឈេីទាល​ អូរអេម៉ារីអូ​ អូរសំអាត​ អូរអណ្តូងអ៊ុនតាក់​ អូរស្ពានឆេះ នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកដំណើរការនៅថ្ងៃនេះ។ ​ 

កិច្ចការងារស្ដារប្រឡាយអូរនេះត្រូវបានចាប់ផ្ដើមដំណើរការក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​គួច​ ចំរេីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ រួមទាំងអាជ្ញាធរដែនដី ក្រុមជំនាញការ​ និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀតយោងតាមទំព័រ ហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ 

ផែនការស្តារប្រឡាយនេះគ្រោងចំណាយថវិកា​ប្រមាណ​ ១០​ ពាន់លានរៀល ឬស្មើនឹង ២.៤៥ លានដុល្លារ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល  កិច្ចការងារនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុងការស្តារអូរធម្មជាតិទាំង៥ និងលូ ដែលមានស្រាប់ក្នុងគោលបំណងបើកមុខទឹក និងដោះស្រាយបញ្ហាទឺកជំនន់ (ទឹកភ្លៀង) ក៏ដូចជាការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។

នៅក្នុងឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤៧,០០០ ម៉ែត្រគីប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ផងដែរ។ 

ដូច្នេះការស្តារប្រឡាយទាំង៥ ខ្សែរនេះ គឺជាលើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុង ក្រុងព្រះសីហនុទាំងមូល ពោលគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។

គួររំលឹកផងដែរថា ខេត្តព្រះសីហនុជាតំបន់មានសក្តានុពលពីធម្មជាតិ មានតំបន់ឆ្នេរ លំដាប់ពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ វិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើននាក់។ ដើម្បីជំរុញដល់សក្ដានុពលតំបន់ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានបើកការដ្ឋានស្ថាបនា​ និង ជួសជុលផ្លូវចំនួន ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុ ដែលមានប្រវែង​ប្រមាណ ៨៥ គីឡូម៉ែត្រ។ ក្រៅពីនេះ ដើម្បីតភ្ជាប់តំបន់នេះទៅតំបន់ផ្សេងៗក្នុងប្រទេស រដ្ឋាភិបាលបានកំពុងសងសង់ផ្លូវល្បឿនលឿន-ព្រះសីហនុ ដែលគ្រោង​នឹងបញ្ចប់នៅចុង ឆ្នាំ២០២២ ខាងមុខ និងការពង្រីកព្រលានយន្តហោះអន្តរជាតិ ដើម្បីអាចឱ្យយន្តហោះប្រភេទធុនធំចុះចតបាន៕

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

អត្ថបទដោយ

Comments