ក្រុងព្រះសីហនុកំពុងតែទាក់ទាញចំណាប់អារម្មណ៏ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនពីព្រោះតែខេត្តមួយនេះមានឆ្នេរសមុទ្រស្រស់ស្អាត។ ប៉ុន្តែវាមិនត្រឹមតែមានឆ្នេរស្រស់ស្អាត់ប៉ុណ្ណោះទេវាថែមទាំងមានទេសភាពដ៏ទាក់ទាញដែលធ្វើឱ្យភ្ញៀវទេសចរមកកំសាន្តឥតឈប់ឈរផងដែរ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញ ជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់។
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ ហេដ្ឋារចនាសម្ព័ន្ធ
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើងក្នុងខេត្តព្រះសីហនុត្រូវបានចាត់ទុកជាអាទិភាព តួយ៉ាងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់គម្រោងសាងសង់ផ្លូវនិងស្ពានចំនួនបីកន្លែង។ គម្រោងសាងសង់ផ្លូវ១ដែលនឹងត្រូវបានសាងសង់ក្នុងភាពជាដៃគូគឺផ្លូវល្បឿនលឿនដែលនឹងតភ្ជាប់ទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ គម្រោងផ្លូវនេះត្រូវបានគេដាក់ឈ្មោះថាផ្លូវជាតិលេខ១១ហើយមានទំហំទឹកប្រាក់ប្រមាណ១,៩ពាន់លានដុល្លារ។
ក្នុងខេត្តនេះផងដែរក៏មានព្រលាយន្តហោះអន្តរជាតិព្រះសីហនុដែលជាព្រលានយន្តហោះដែលធំបំផុតក្នុងប្រទេសនាពេលបច្ចុប្បន្ន។ នេះបើយោងតាមលោក លោក ស៊ីន ចាន់សិរីវុត្ថា ដែលជាអគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។
គម្រោងសាងសង់ផ្លូវរថភ្លើងThe Royal Railways ផងដែរក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យនេះតាមយយៈសេវាកម្មរថភ្លើងរបស់ខ្លួន ដែលគម្រោងផ្លូវរថភ្លើងនេះតភ្ជាប់ពីខេត្តព្រះសីហនុទៅកំពត កែប និង ភ្នំពេញ។
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ ខុនដូ
ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើនគួរឲ្យកត់សំគាល់ក្នុងខេត្តមួយនេះពីព្រោះតែមានលំហូរភ្ញៀវទេសចរជាច្រើនក្នុងតំបន់នេះ បច្ចុប្បន្នខេត្តមួយនេះត្រូវបានអ្នកជំនាញចាត់ទុកថាជាជម្រើសទីតំាងអភិវឌ្ឍន៏ខុនដូដ៏ល្អប្រសើរ។
ហើយគម្រោងមួយទៀតដែលនឹងចាប់ផ្ដើមសាងសង់ឆាប់ៗក្នុងខេត្តព្រះសីហនុគឺគម្រោងខុនដូរប្រណិត D’Seaview វាមានចម្ងាយធ្វើដំណើរប្រហែលជាង១ម៉ោងពីឆ្នេរសុខា។ គម្រោងអភិវឌ្ឍន៏ចម្រុះដែលមានទំាងលំនៅដ្ឋាន និងប្រភេទលំនៅដ្ឋានពាណិជ្ជកម្ម។ ខុនដូនេះផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ សួនផ្កាខៀវខ្ចី សន្តិសុខ២៤ម៉ោង និងមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត់ទៀតផង។
ហើយក៏មានគម្រោងខុនដូដទៃទៀតរួមមាន៖ គម្រោង Blue Bay និង Royal Bayview គម្រោង Royal Bayview រំពឹងថាសាងសង់រួចរាល់នៅចុងឆ្នាំ២០១៩។
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ តំបន់សេដ្ឋកិច្ចពិសេស
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុគឺជាកម្លាំងសេដ្ឋកិច្ចរបស់ខេត្តនិងប្រទេស។ វាជាគោលដៅអភិវឌ្ឍន៍ស្របតាមនយោបាយអភិវឌ្ឍន៍របស់ចិនដែលមានឈ្មោះថា “ក្រវ៉ាត់មួយផ្លូវមួយ” ដែលគម្រោងផ្លូវនេះគឺជាផ្លូវសូត្រពាណិជ្ជកម្មអន្តរជាតិក្នុងសតវត្សរ៍ទី២១ គម្រោងនេះត្រូវបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុងព្រះសីហនុ និងក្រុងWuxiរបស់ប្រទេសចិនដែលជាទីក្រុងភ្លោះ។
ប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន SSEZ លោក Chen Jiangang បាននិយាយថា “ជំហានដំបូងនៃគម្រោងរបស់យើងត្រូវបានបញ្ចប់ហើយយើងបានសាងសង់ក្នុងផ្ទៃដីទំហំ៥គីឡូម៉ែត្រការ៉េ ដោយមានហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ និងការផ្គត់ផ្គង់ភ្លើង ក៏ដូចជាសម្ភារៈបរិក្ខា និងប្រព័ន្ធទូរគមនាគមន៏។ តំបន់ពាណិជ្ជកម្មរបស់យើងឆ្លើយតបតាមស្តង់ដាអន្តរជាតិ ក៏ដូចជាការរស់នៅ ផលិតកម្ម និងបរិស្ថានជុំវិញ។ ជាមួយគ្នាផងដែរនោះវាក៏ជាតំបន់ពាណិជ្ជកម្មធំបំផុតក្នុងប្រទេសកម្ពុជា តំបន់ពាណិជ្ជកម្មនោះរួមមាន ១០២ក្រុមហ៊ុនហើយដែលអាចផ្ដល់ការងារដល់ប្រជាជនជាង១៦ពាន់នាក់។”
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ Smart City
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានទៅទីក្រុងសេអ៊ូលប្រទេសកូរ៉េត្បូងកាលពីខែសីហាកន្លងទៅនេះដើម្បី ចុះហត្ថលេខលើអនុស្សរណៈយោគយល់ ជាមួយប្រទេសកូរ៉េខាងត្បូងស្តីអីពីការអភិវឌ្ឍន៍ក្រុងព្រះសីហនុប្រែក្លាយទៅជា “Smart City”។
គោលដៅអភិវឌ្ឍន៏ក្រុងព្រះសីហនុ៖ កំពង់ផែទឹកជ្រៅ
កំពង់ផែក្រុងព្រះសីហនុត្រូវបានចាត់ទុកជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា ថ្មីៗនេះក្រុមមន្រ្តីកំពង់ផែបាន ទៅចូលរួមក្នុងកិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៣៧ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តនិងប្រព័ន្ធគ្រប់គ្រងនិងវិធីសាស្រ្តកែលម្អនៃការធ្វើពាណិជ្ជកម្មតាមសមុទ្រ។
អគ្គនាយកប្រតិបត្តិនៃកំពង់ផែស្វយ័តព្រះសីហនុ លោក លូ គីមឈុន បានពន្យល់ថា “យើងចង់ឱ្យមាននិតិវិធីពាណិជ្ជកម្មងាយស្រួលចំពោះកំពង់ផែទាំងអស់ក្នុងប្រទេសជាសមាជិកអាស៊ាន ហើយបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រងនាវា។”
លោកក៏បានលើកឡើងដែរថាការប្រើប្រាស់ម៉ាស៊ីនទំនើបៗអាចជួយឱ្យមានភាពងាយស្រួលដល់ប្រតិបត្តិការកំពង់ផែ។ លោកបាននិយាយថា “ចំណតកំពង់ផែកម្ពុជាត្រូវតែចាប់ផ្ដើមប្រើប្រាស់ទិន្នន័យអេឡិចត្រូនិច និងបង្កើនគុណភាពចំណតរបស់ខ្លួនដើម្បីកាត់បន្ថយប្រតិបត្តិការដែលមិនមានប្រសិទ្ធិភាព ហើយទាក់ទាញនាវាកាន់តែច្រើនឡើងមកចតក្នុងផែរបស់យើង។”
កំពង់ផែជើងទឹកអន្តរជាតិព្រះសីហនុធ្លាប់ទទួលបានប្រាក់ចំណូលយ៉ាងច្រើនទោះបីជាមានការថយចុះការចូលចតក៏ដោយ កំណើនពី១០ទៅ១៥% ក្នុងមួយឆ្នាំនេះបើយោងតាមរបាយការណ៏កាលពីឆ្នាំ២០១៥។
សម្រស់ទេសភាពក្រុងព្រះសីហនុធ្វើឱ្យមានការទាក់ទាញផ្នែកទេសចរយ៉ាងខ្លំាង កំណើនទេសចរបានកើនឡើងយ៉ាងច្រើនជាពិសេសនៅក្នុងទីក្រុង។ ទីក្រុងមាត់សមុទ្ររបស់ប្រទេសកម្ពុជាដ៏ស្ងាត់ច្រងំមួយនេះនឹងប្រែខ្លួនទៅជាទីក្រុងឋានសួគ៌មួយយ៉ាងពិតប្រាកដ៕
Comments