+85561 777 090
Logo
គម្រោងខុនដូ Happy City ផ្ដោតលើគុណភាពសំណង់ជាចំបង ហើយ គម្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២០នេះ
Updated on: June 7, 2022, 4:28 a.m.
Published on: January 13, 2020, 8:18 a.m.

គម្រោងខុនដូ Happy City ផ្ដោតលើគុណភាពសំណង់ជាចំបង ហើយ គម្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២០នេះ


កាលពីដើមឆ្នាំ២០២០​ វិស័យសំណង់កម្ពុជាដែលជាវិស័យមួយកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយ បានជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ និង បង្កើតឱកាសការងារដ៏ច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានជួបប្រទះជាមួយសោកនាដកម្មដ៏អាក្រក់មួយ ដោយអគារកម្ពស់ ៦ ជាន់ស្ថិតនៅក្នុងខេត្តកែប បានបាក់ខណៈដែលសំណង់កំពុងត្រូវបានសាងសង់។ ករណីនេះបានឆក់យកជីវិតមនុស្សចំនួន៣៦នាក់ និង បង្កឲ្យរងរបួស ២៣​នាក់ផ្សេងទៀត។

ករណីបាក់រំលំអគារនេះកើតឡើងក្នុងរយៈពេលមិនដល់កន្លះឆ្នាំផង បន្ទាប់ពីអគារកម្ពស់ ៧ ជាន់ដែល កំពុងត្រូវបានសាង់សងដូចគ្នាបានបាក់រំលំនៅខេត្តព្រះសីហនុ ដែលបានសម្លាប់ជីវិតមនុស្ស ២៨​នាក់ និង ២៦​នាក់ផ្សេងទៀតរងរបួស។

គ្រោះថ្នាក់ដែលបានបង្កឡើងដោយកំហុសរបស់មនុស្ស និងការត្រួតពិនិត្យមិនបានដិតដល់បង្កជាផលរំខានទៅដល់រីកលូតលាស់នៃវិស័យសំណង់ និង អចលនទ្រព្យរបស់កម្ពុជា។

ព្រឹត្តិការណ៍ទាំងនេះគួរតែជាការរំលឹកទៅដល់អ្នកអភិវឌ្ឍន៍និងអ្នកទិញដែលពួកគេគួរតែមានការប្រុងប្រយ័ត្ន និង ត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីគម្រោង ភាពជឿជាក់ និង គុណវុឌ្ឍិ របស់អ្នកម៉ៅការ ឬ អ្នកសាងសង់។

នៅថ្ងៃកើតហេតុនៃការបាក់អគារនៅខេត្តកែប គឺជាថ្ងៃដែលគម្រោងខុនដូរ Happy City ដែលមានកម្ពស់ ៣០ ជាន់ស្ថិតនៅបណ្ដោយផ្លូវជាតលេខ ៤ ក្នុងខេត្តព្រះសីហនុបានបញ្ចប់ការសាងសង់គ្រោងអគារទាំងមូល។

អំពីគម្រោង Happy City

គម្រោងខុនដូ Happy City ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Yuejing (Cambodia) Real Estate Co., Ltd ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលទ្រព្យដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការសាងសង់គម្រោង អចលនទ្រព្យ និង ការគ្រប់គ្រង។

គម្រោង Happy City គឺជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ដែលមានយូនីតបំពាក់ដោយគ្រឿងសង្ហារិម រួចជាស្រេច ជាមួយសម្ភារបរិក្ខា និង សេវាកម្មផ្សេងៗដែលល្អបំផុតសម្រាប់ទាំងការរស់នៅប្រចំាថ្ងៃ ឬ ជាផ្ទះលំហែកាយ។ គម្រោង Happy City មានទីតាំងនៅទីទួលខ្ពស់ដែលអាចអនុញ្ញាតឲ្យអ្នកមើលឃើញ ទេសភាព ឆ្នេរឯករាជ្យ និង ឆ្នេរ Victory​ ហើយ វាជាគម្រោងដែលល្អបំផុតសម្រាប់ការវិនិយោគលើវិស័យ អចលនទ្រព្យនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

តាមការគ្រោងទុកគម្រោងHappy City​​ នឹងបញ្ចប់ការសាងសង់ និង បើទ្វារស្វាគមន៍អតិថិជននៅបំណាច់ឆ្នាំ២០២០ នេះ ហើយវានឹងក្លាយទៅជាគម្រោងអភិវឌ្ឍន៍ដំបូងគេដែលបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងទីក្រុងនៃភាគខាងត្បូងនៃប្រទេសកម្ពុជាដែលមានឆ្នេរសមុទ្រស្រស់ស្អាតជាច្រើនជាមួយឆ្នេរខ្សាច់សក្បុសមួយនេះ។

ដោយសារគម្រោងនេះនឹងបញ្ចប់តាមការគ្រោងទុកនេះបង្ហាញពីការរក្សាបាននូកេរ្តិ៍ឈ្មោះល្អ និង សមត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងរបស់អ្នកអភិវឌ្ឍន៍គម្រោង។

គម្រោង Happy City មានចម្ងាយតែ ១,៩ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយចាប់ពីជាន់ទី ៥ ឡើងទៅ អ្នក អាចមើលឃើញទេសភាពដ៏ស្រស់ស្អាតរបស់ឆ្នេរឯករាជ្យ និង ឆ្នេរ Victory ហើយនៅផ្នែកខាងត្បូវនៃ គម្រោងនេះគឺជាបណ្ដុះនៃការិយាល័យរដ្ឋបាលខេត្ត និង តំបន់ទីប្រជុំជន ដែលអ្នកអាចធ្វើដំណើរទៅ មកបានគ្រប់ពេលជាមួយចរាចរណ៍មិនមមាញឹកខ្លាំង។

ដោយមានទីតាំងដ៏ល្អឥតខ្ចោះបានធ្វើឲ្យគម្រោង Happy City ក្លាយជាគម្រោងមួយដ៏ល្អបំផុតសម្រាប់ លំនៅដ្ឋានបែបលំហែកាយ និង ជីវិតរស់នៅបែបទាន់សម័យ។ ជាមួយកំពង់ផែទឹកជ្រៅ បណ្ដុះកាស៊ីណូ និង លក្ខណៈពិសេសជាច្រើនទៀតរបស់ខេត្តព្រះសីហនុបាន​ផ្ដល់គុណប្រយោជន៍ជាច្រើនទៅដល់គម្រោង Happy City សម្រាប់អត្រានៃការជួល។ បន្ថែមពីនេះទៀត ការអនុវត្តការគ្រប់គ្រងអចលនទ្រព្យរបស់ ក្រុមហ៊ុន Yuejing គឺស្របគ្នាជាមួយការអនុវត្តកំរិតស្ដង់ដារអន្ដរជាតិ រួមមានការការពារផលប្រយោជន៍របស់ម្ចាស់អចលនទ្រព្យ និងការលើកកម្ពស់សុខុមាលភាពរបស់អ្នករស់នៅក្នុងអគារផ្ទាល់។

នៅក្នុងគម្រោង Happy Cityទាំងមូលមានយូនីតប្រភេទស្ទូឌីយោ សរុបទាំងអស់១៦០០ ដែលមានទំហំចាប់ពី ៣០.៥៧ ទៅដល់ ៤២.៤៤ ម៉ែត្រការ៉េ។ រាល់យូនីតនីមួយៗ ត្រូវបានរចនា និង តុបតែងយ៉ាងស្រស់ស្អាតជាមួយ សម្ភារ បរិក្ខារ និង គ្រឿងសង្ហារិមដែលមានគុណភាពខ្ពស់ និង ឧបករណ៍សំខាន់ៗផ្សេងទៀតដូចជា ម៉ាស៊ីនត្រជាក់ និង ទូរទស្សន៍។

យូនីតនៃគម្រោងខុនដូ Happy City មានតម្លៃចាប់ផ្ដើមចាប់ពី ៤ ម៉ឺនដុល្លារឡើងទៅ ជាមួយកម្មសិទ្ធិកាន់កាប់អចលនទ្រព្យជារៀងរហូត។ វិនិយោគជាមួយគម្រោង Happy City គឺជាការនិយោគដែលមានហានិភ័យតិចតួចបំផុត។ ជាមួយអត្រាចំណេញ ៨% ក្នុងរយៈពេល ២ ឆ្នាំ បានធ្វើឲ្យគម្រោង Happy City ក្លាយជាគម្រោងមួយដែលមានសក្ដានុពលបំផុតសម្រាប់ការ វិនិយោគលើអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Happy City  សូមចុចត្រង់នេះ

ឬទំនាក់ទំនងមកយើង +៨៥៥​ ៩២​ ៩២​ ១០០០​ ឬ​អ៊ីម៉ែល info@realestate.com.kh

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments