+85561 777 090
Logo
កំណើនសន្សឹមៗនៃការវិនិយោគនៅក្នុងខេត្តព្រះសីហនុក្នុង​ឆ្នាំ២០១៧
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 8:35 p.m.
Realestate.com.khTV

កំណើនសន្សឹមៗនៃការវិនិយោគនៅក្នុងខេត្តព្រះសីហនុក្នុង​ឆ្នាំ២០១៧


ចាប់តាំងពីត្រីមាសទីមួយឆ្នាំ២០១៧វេទិកាស្តីអំពីអចលនទ្រព្យ និងសំណង់បាននាំយកអ្នកជំ​នាញវិស័យអចលនទ្រព្យ និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា និងពិភពលោកឲ្យសម្រេចបាននូវគោលបំណងរបស់ពួកគេ។ ដើម្បីពង្រឹងចំណេះដឹងពួកគេនៅក្នុងវិស័យនេះ លោក Tom O’Sullivan​ អគ្គនាយករបស់ក្រុម ហ៊ុន Realestate.com.kh​​ បាននិយាយអំពីចំណុចសំខាន់ៗមួយចំនួននៅក្នុងវិស័យអចនទ្រព្យកម្ពុជា។ ហើយក្នុងនោះសក្តានុពល និងកំណើនឆាប់រហ័សនៅក្នុងខេត្តព្រះសីហនុជាប្រធានបទមួយដែលត្រូវបានលើកឡើង។

ការវិនិយោគនៅខេត្តព្រះសីហនុបានបង្ហាញពីកំណើនបន្តិចម្តងៗនៅក្នុងឆ្នាំ២០១៧។ ប៉ុន្តែតើអ្វីទៅជាលក្ខណៈពិសេសរបស់ខេត្តព្រះសីហនុ ហើយថាហេតុអ្វីគេចាប់ផ្តើមចាប់អារម្មណ៍ខ្លាំងលើតំបន់មួយនេះ? លោក Tom O’Sullivan​ បានលើកឡើងអំពីកត្តាសំខាន់ៗមួយចំនួនខេត្តមួយនេះ។

ហេតុអ្វីវិនិយោគិនចាប់ផ្តើមវិនិយោគនៅខេត្តព្រះសីហនុ?

លោក O’Sullivan​ បានលើកឡើងពីចំណុចទីមួយគឺជំហានដំបូងនៃការធ្វើផែនការមេ ហើយផែនការនេះបានបញ្ចប់រួចរាល់ហើយ។ លោកបាននិយាយថាផែនការមេនេះគឺដើម្បីការពារធនធានធម្មជាតិរបស់ខេត្តព្រះសីហនុ ហើយបើទោះបីជាវាអាចផ្តល់ផលលំបាកដល់អាជីវកម្ម យ៉ាងណាក្តី តែចុងក្រោយវានឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់ខេត្តមួយនេះ។ គម្រោងអភិវឌ្ឍន៍ថ្មីលំដាប់អន្តរជាតិដូចជា គម្រោង D’Seaview គម្រោង Blue Bay គម្រោង Royal Bayview គម្រោង Sunshine Bay គម្រោង Novotel គម្រោង Marriott គម្រោង Grand Mercure គម្រោង Alila និងគម្រោង Six Senses​បានចាប់ផ្តើមដំណើរការអភិវឌ្ឍន៍នៅក្នុងខេត្តមួយនេះ។​

គម្រោងកាស៊ីណូក៏បានកំពុងអភិវឌ្ឍន៍​នៅខេត្តព្រះសីហនុផងដែរ។ លោក O’Sullivan​ បាននិយាយថាការអភិវឌ្ឍន៍ទាំងនេះបានបង្កើននូវទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិន និងអ្នកអភិវឌ្ឍន៍។

លោកក៏បានបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវជាតិ ផ្លូវថ្នល់ការពង្រីកកំពង់ផែ​នឹងផ្តល់ផលប្រយោជន៍បន្ថែមទៀតសម្រាប់អាជីវកម្មទាំងអស់ដោយសារវាមិនត្រឹមតែបានជួយដល់ការធ្វើដំណើរ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានភ្ជាប់តំបន់ផ្សេងៗទៀតនៅក្នុងខេត្តព្រះសីហនុទៅតំបន់ឆ្នេរ ឬតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចនេះផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។​

សូមស្វែងយល់បន្ថែមពីការវិនិយោគនៅខេត្តព្រះសីហនុនៅក្នុង location profile!
តើការផ្លាស់ប្តូរទាំងនេះបានផ្តល់ផលចំណេញដល់អតិថិជនដែរឬទេ?

ដើម្បីស្វែងយល់ពីស្ថានភាពពីជ្រុងមួយផ្សេងទៀតលោក O'Sullivan បាននិយាយថា Realestate.com.kh បានធ្វើការស្រាវជ្រាវរបស់ខ្លួនមួយដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់លាស់ពី ទស្សនៈយល់ឃើញរបស់អតិថិជនចំពោះវិស័យអចលនទ្រព្យកម្ពុជា។

មនុស្សប្រមាណ ៥,០០០​ នាក់ បានចូលរួមក្នុងការស្ទង់មតិមួយនេះ លោក O'Sullivan បាននិយាយថានេះគឺជាការបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះអចលនទ្រព្យក្នុងប្រទេសនេះ។ ការស្ទង់មតិក៏បានបង្ហាញដែរថាប្រហែល៧៣%នៃអ្នកចូលរួមស្ទង់មតិមានចំណាប់អារម្មណ៍ក្នុងការទិញនៅក្នុងរយៈពេលប្រាំមួយខែទៀត ហើយភាគច្រើនៃថវិកាដែលពួកគេគ្រោងនឹងប្រើប្រាស់គឺ ៥០,០០០ ដុល្លារ។

ជាមួយនឹងមនុស្សជាងមួយលានអ្នកដែលបានចូលមើលគេហទំព័រ Realestate.com.kh រៀងរាល់ឆ្នាំការវិភាគបានបង្ហាញថា រាជធានីភ្នំពេញនៅតែជាតំបន់ដែលពេញនិយមបំផុតសម្រាប់អ្នកស្វែងរកអចលនទ្រព្យចំណែកទីតាំងទី២គឺខេត្តព្រះសីហនុ។

លោក O'Sullivan បាននិយាយថាដោយផ្អែកលើទិន្នន័យនៃអ្នកចាប់អារម្មណ៍ទិញដែលលទទួលបានពីអតិថិជនមាន២៥% បានកើនឡើងនៅឆ្នាំ២០១៧ដែលក្នុងឆ្នាំកន្លងទៅមានតែ១០%។​ លោកបានថ្លែងថាភាគច្រើនបំផុតនៃអ្នកចាប់អារម្មណ៍ទិញអចលនទ្រព្យទាំងនោះគឺជាអតិថិជនដែលមានបំណងចង់ទិញនៅក្នុងខេត្តព្រះសីហនុជាពិសេសដីធ្លី។ ភាគច្រើនបំផុតគឺអ្នកវិនិយោគចិន។ លោក O'Sullivan បានដកស្រង់ទិន្នន័យពីគេហទំព័រ Juwai.com ដែលជាគេហទំព័រអចលនទ្រព្យអនឡាញដ៏ល្បីល្បាញរបស់ចិនដែលបានបង្ហាញថា៥៧%នៃអតិថិជនចិនគឺមានគម្រោងនឹងទិញអចលនទ្រព្យនៅក្នុងប្រទេសដែលពួកគេធ្វើដំណើរទៅ។

តើខេត្តព្រះសីហនុនឹងវ៉ាដាច់រាជធានីភ្នំពេញដែរឬទេ?

ដើម្បីដឹងថាល្បឿននៃការផ្លាស់ប្តូរទីផ្សារសន្សឹមៗ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ លោក O'Sullivan បានពន្យល់ថាបរិយាកាសនៃទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញនៅតែមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា។ ជាការពិតការស្ទង់មតិបានបង្ហាញថាសន្ទស្សន៍នៃការអារម្មណ៍រ​បស់អតិថិជននៅ រាជធានីភ្នំពេញគឺនៅតែជា “ជម្រើសដំបូង”​ សម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យដែលមានរហូតដល់ ៦៥ % ចំណែកឯខេត្តព្រះសីហនុគឺឈរលំដាប់ទី២ ដែលមាន១៥%។

សរុបជារួមខេត្តព្រះសីហនុមានទីផ្សារអចលនទ្រព្យដែលគួរឱ្យទាក់ទាញមួយ មិនមែនដោយសារតែមានសុវត្ថិភាពជាងការវិនិយោគនៅក្នុងរាជធានីភ្នំពេញនោះទេ។ ខេត្តព្រះសីហនុជាទីផ្សារគួរឱ្យទាក់ទាញដោយសារតែវាបានកំពុងបន្តភាពរីកចម្រើនដោយលក្ខណៈពិសេសផ្ទាល់ខ្លួនដោយមានទាំងវិស័យទេសចរណ៍ និងឧស្សាហកម្មដែលបានកំណត់លក្ខណៈដាច់ពីគ្នាពីទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

តើអ្នកចង់ធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុមែនទេ? សូមមើលពីការអភិវឌ្ឍថ្មីៗ​ នៅក្នុងប្រទេសកម្ពុជាឥឡូវនេះ!

borey-ads-580-x-90-khmer

Comments