+85561 777 090
Logo
តម្លៃដីសង្កាត់ ៣ ក្រុងព្រះសីហនុកើនឡើងជិត ១០០ % ត្រឹមឆមាសទី១​ ឆ្នាំ២០១៩
Updated on: May 31, 2022, 2:00 a.m.
Published on: July 12, 2019, 2:19 a.m.

តម្លៃដីសង្កាត់ ៣ ក្រុងព្រះសីហនុកើនឡើងជិត ១០០ % ត្រឹមឆមាសទី១​ ឆ្នាំ២០១៩


ក្រាបនៃតម្លៃដីតាមសង្កាត់នីមួយៗក្នុងក្រុងព្រះសីហនុ

គិតតែត្រឹមរយៈពេល ៦ខែដំបូង ឆ្នាំ២០១៩ នេះ តម្លៃដីខេត្តព្រះសីហនុបានហក់ឡើងខ្ពស់់គួរឲ្យកត់សម្គាល់ ដែលតំបន់មួយចំនួនកើនឡើងស្ទើរតែគុណនឹងពីរ​ ធៀបទៅនឹងឆមាសទី២ ឆ្នាំ២០១៨។ 

យោងតាមរបាយការណ៍តម្លៃដីចេញផ្សាយថ្មីៗ​នេះ ដោយក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានបង្ហាញថា​ តម្លៃដីនៅក្នុងក្រុងព្រះសីហនុកំពុងបន្តកើនឡើងខ្ពស់។ ក្នុងចំណោមសង្កាត់ ចំនួន ៤ សង្កាត់មួយមានតម្លៃដីកើនឡើងរហូតជាង ៦០% និងសង្កាត់បី មានតម្លៃដីកើនឡើងជាង ៩០%។ 

របាយការណ៍បង្ហាញថា ក្នុងរយៈ ៦ខែដំបូងក្នុងឆ្នាំ ២០១៩នេះតម្លៃដីនៅសង្កាត់បី កើនឡើងដល់ជាង ១,៧០០ ដុល្លារ/មែ៉ត្រការ៉េ​ ធៀបទៅនឹងឆមាសទី២ ឆ្នាំមុនតម្លៃដីជាមធ្យម ៨០០ ដុល្លារ/ម៉ែត្រការ៉េ។ រីឯសង្កាត់មួយក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដែលពីតម្លៃដីជាមធ្យមខ្ទង់ ៣០០ ដុល្លារ/ម៉ែត្រការ៉េ រហូតដល់ត្រីមាសទី១ ឆ្នាំនេះ កើនដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ។ 

លោក ស៊ន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យតម្លៃដីនៅសង្កាត់ ៣ កើនឡើងខ្ពស់ជាងគេ ដោយសារតែតំបន់នេះស្ថិតនៅជាប់មាត់សមុទ្រ និងមានសក្តានុពល បំផុតសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ និងជាអគារខ្ពស់ៗបែបលំនៅដ្ឋាន ពាណិជ្ជកម្ម និងសណ្ឋាគារលំដាប់ផ្កាយ។ លោកថា បច្ចុប្បន្នគម្រោងធំៗ ដូចជាគម្រោង Blue Bay និងគម្រោង Treasure Bay ជាដើម បានកំពុងសាងសង់នៅក្នុងតំបន់នេះ។ មើលលម្អិតពីគម្រោង Blue Bay ចុចនៅទីនេះ

អគារខ្ពស់កំពុងសាងសង់នៅក្នុងក្រុងព្រះសីហនុ

ទាក់ទងនឹងការកើនឡើងនៅសង្កាត់មួយវិញ លោក សៀប ពន្យល់ថា ដោយសារតែតម្លៃដីនៅក្នុងតំបន់មានលក្ខណៈទាបស្រាប់ដែលធ្វើឲ្យការកើនឡើងមានកម្រិត ខ្ពស់។ ម្យ៉ាងវិញទៀត ការទិញលក់នៅតំបន់ក្រៅក្រុង ចាប់ផ្តើមមានប្រតិបត្តិការច្រើន ដោយហេតុថា ភាគច្រើន អ្នកក្នុងបានលក់ដីក្នុងតំបន់កណ្តាលដែលមានតម្លៃថ្លៃ រួចមកទិញ ដីនៅផ្នែកខាងក្រៅវិញ។ 

លោកសៀប បញ្ជាក់ថា ដីសង្កាត់មួយពេលនេះត្រូវបា៉ន់សម្រាប់ការទិញដើម្បីធ្វើលំនៅដ្ឋាន និងផ្ទះជួល។ 

ចំណែកសង្កាត់ពីរ ដែលមានតម្លៃដីខ្ពស់ជាងគេស្រាប់គឺមានកំណើនប្រមាណតែ ១៥.២% ប៉ុណ្ណោះ ដោយសារតែការអភិវឌ្ឍនៅក្នុងសង្កាត់នេះ មានការលូតលាស់រួចស្រាប់ទៅហើយ។ បច្ចុប្បន្នទីនេះមានតម្លៃជាមធ្យមគឺជិត ២, ០០០ ដុល្លារ/ម៉ែត្រការ៉េ។ 

ផ្ទុយពីសង្កាត់ទាំង ៣​ ខាងលើ សង្កាត់បួនជាសង្កាត់ដែលមានតម្លៃដីកើនឡើងតិចជាងគេ ត្រឹមតែប្រមាណជិត ៦%។ ការកើនឡើងតិចតួចនេះ ត្រូវបានលោក សៀប បញ្ជាក់ថា ដោយសារការកើនឡើងយ៉ាងគំហុកនៅក្នុងឆមាសទី១ និងឆមាសទី២ នៃឆ្នាំ២០១៨ រួចមកហើយ។ ម្យ៉ាងវិញទៀត ដីនៅក្នុងសង្កាត់បួនភាគច្រើនជាដីធំៗ ដែលធ្វើឲ្យមានការទិញដូរតិចតួច។ ប៉ុន្តែទោះយ៉ាងណា តំបន់នេះមានតម្លៃដីខ្ពស់គួរសមរួចទៅហើយ បើតាមរបាយការណ៍ ដីពីមុនតម្លៃជាមធ្យម ១,២០០ ក្នុងមួយម៉ែត្រការ៉េ ឥឡូវនេះកើនដល់ ​​១,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ 

ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ

ត្រង់ចំណុចនេះលោក សៀប បានឲ្យដឹងថាការសាងសង់កំពុងធ្វើឡើងយ៉ាងមមាញឹកនៅក្នុង ក្រុងព្រះសីហនុ ដែលនេះមានន័យថា គម្រោងភាគច្រើនមិនទាន់បានបញ្ចប់នៅឡើយ ហើយនេះជាមូលហេតុដែលធ្វើឲ្យតម្លៃជួលកើនឡើងខ្ពស់។ លោកមើលឃើញថា បច្ចុប្បន្នទីនេះ ហាក់មានបញ្ហាមួយចំនួន ដែលធ្វើឲ្យក្រុងព្រះសីហនុ មិនទាន់ជាកន្លែងដែលអាចទាក់ទាញអ្នកទេសចរច្រើននោះទេ ប៉ុន្តែលោកព្យាករណ៍ថា នៅពេលដែលការសាងសង់បានបញ្ចប់រួចរាល់ ខេត្តព្រះសីហនុនឹងមានដំណើរការល្អឡើងវិញ សម្រាប់វិស័យទេសចណ៍ ចំណែគតម្រូវការជួល និងស្នាក់នៅនឹងមានកាន់តែច្រើនថែមទៀត។ 

លោក សៀប ជឿជាក់ថា ការវិនិយោគនៅក្នុងខេត្តព្រះសីហនុនឹងទទួលបានឱកាសចំណេញ នៅពេលខាងមុខ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ អចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។ 

 

Comments