ក្រុងព្រះសីហនុកំពុងមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លំហូរនៃការវិនិយោគចូលនឹងត្រូវផ្លាស់ប្តូរទីក្រុងកំពង់ផែទៅជាទីក្រុងបែបរមណីយដ្ឋាន។ លើសពីនេះ នៅសីហនុនៅតែមានជម្រើសដែលមានតម្លៃសមរម្យ។ គម្រោង New Landmark កំពុងផ្តល់ជូននូវអចលនទ្រព្យដែលមានតម្លៃចាប់ផ្តើមត្រឹមតែ ៤០,០០០ ដុល្លារប៉ុណ្ណោះ។
ឆ្នេរអូរឈើទាលជាមជ្ឈមណ្ឌលមួយនៃខេត្តព្រះសីហនុ និងជាឆ្នេរសមុទ្រដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារនៅថ្ងៃឈប់សម្រាក វិស្សមកាល និងឱកាសជាច្រើនទៀត។ មានសណ្ឋាគារលំដាប់ខ្ពស់ កន្លែងបរិភោគអាហារសម្បូរបែប និងមានកន្លែងធម្មជាតិស្រស់ស្អាតជាច្រើន។
ឆាប់ៗនេះនឹងមានអគារថ្មីមួយដែលឆក់យកក្រសែភ្នែកនៅក្នុងចំណោមអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ នោះគឺជាអគាររបស់គម្រោង New Landmark។ គម្រោងនេះស្ថិតនៅចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរអូរឈើទាល និងបែកខាងស្តាំនៃរង្វង់មូលតោពីរ។
អគារនេះតំណាងឱ្យនិន្នាការថ្មីមួយនៃខេត្តព្រះសីហនុ ដោយបង្ហាញពីអត្តសញ្ញាណទីក្រុងថ្មីសម្រាប់ក្រុងព្រះសីហនុ។ ជាការពិតណាស់មានអាគារជាច្រើននឹងអនុវត្តតាម New Landmark និងយកគំរូរចនាបថរបស់គម្រោងនេះផងដែរ។
សាងសង់ឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Construction Group គម្រោង New Landmark មានផ្ទៃដីសរុប ២០០,០០០ ម៉ែត្រការ៉េ។ នៅក្នុងបរិវេណនេះមានអគារទំនើបចំនួនបួន មានអាផាតមេនសម្រាប់សម្រាកលម្ហែកាយ សណ្ឋាគារលំដាប់ផ្កាយ ៥ ក្លឹបកម្សាន្តដ៏ធំមួយដែលមានទំហំ ១០,០០០ ម៉ែត្រការ៉េ និងមានតំបន់ពាណិជ្ជកម្មជាច្រើនទៀត។ ចាប់អារម្មណ៍គម្រោង New Landmark ចុចនៅទីនេះ!
យូនីតទាំងអស់នៅ New Landmark ពោរពេញទៅដោយភាពប្រណិត
អាផាតមេនប្រណីតៗគឺល្អឥតខ្ចោះមិនថាអ្នកកំពុងស្វែងរកផ្ទះសម្រាប់សម្រាកលម្ហែកាយ ឬឱកាសសម្រាប់វិនិយោគ។ យូនីតទាំងនោះត្រូវបានតុបតែងយ៉ាងល្អិតល្អន់ហើយបានបង្កើតឡើងដោយប្រើសម្ភារៈ និងបរិក្ខាប្រើប្រាស់ដែលមានម៉ាកយីហោល្បីៗ និងទំនើបៗ។
យូនីតនៅ New Landmark មានទំហំផ្សេងៗគ្នា ចាប់ពីយូនីតស្ទូឌីយោរហូតដល់យូនីតបន្ទប់គេងពីរ។ រចនាបថទូទៅបំផុតគឺមានទំហំចាប់ពី ៣០ ទៅ ៥១ ម៉ែត្រការ៉េ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកកំពុងស្វែងរកយូនីតខ្នាតធំ គម្រោង New Landmark ក៏មានយូនីតទំហំធំដល់ទៅ ១០៦ ម៉ែត្រការ៉េផងដែរ។
បច្ចុប្បន្ននេះគម្រោង New Landmark បានចាប់ផ្តើមបើកលក់អាគារ B មាន ៣៧ ជាន់ ហើយគ្រោងនឹងប្រគល់ជូនក្នុងរយៈពេល ២ ឆ្នាំទៀត។ នោះមានន័យថាប្រសិនបើលោកអ្នកទិញបានលឿន លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើន។
អ្នកអាចបង់ប្រាក់ត្រឹមតែ ៤០,០០០ ដុល្លារក្នុងមួយយូនីតនៅ New Landmark
សម្រាប់អ្នកទិញដំបូង គម្រោង New Landmark កំពុងផ្តល់ជូននូវតម្លៃដ៏អស្ចារ្យ។ ការទិញយូនីតណាមួយនៅជាន់ទី ១១ ដល់ទី ១៥ អាចផ្តល់ជូននូវផលចំណេញពីការជួលត្រឡប់មកវិញក្នុងអត្រា ១២ ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេលបីឆ្នាំ។ នេះមានន័យថាប្រសិនបើលោកអ្នកទិញយូនីតដែលមានទំហំ ៣០ ម៉ែត្រការ៉េ លោកអ្នកចំណាយត្រឹមតែ ៤0,000 ដុល្លារប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់យូនីត នៅពេលដែលគម្រោងនេះបានបញ្ចប់រួចរាល់។
តម្លៃមធ្យមនៃយូនីតគឺ ១,៩០០ ដុល្លារប៉ុន្តែលោកអ្នកអាចកាត់កងមកវិញបានយ៉ាងច្រើនជាមួយនឹងការជួលត្រឡប់មកវិញ។ មិនចាំបាច់បង់ប្រាក់ពេញឡើយ ដែលនេះជាជម្រើសល្អបំផុត។
គម្រោង New Landmark ជាកន្លែងទំនើបទាន់សម័យ
New Landmark គឺជាសហគមន៍អេកូវ័យឆ្លាតដំបូងគេនៅខេត្តព្រះសីហនុដែលត្រូវបានកំណត់ឲ្យប្រើប្រាស់ QR កូដ សម្រាប់ត្រួតពិនិត្យការចេញចូល ចាក់សោរដោយប្រើស្នាមម្រាមដៃ ប្រើអ៊ីនធើណិត ឥតគិតថ្លៃ ទឹកម៉ាស៊ីនដែលអាចពិសារបាន ទីលានវាយកូនហ្គោល ទីលានវាយតេនីស និងផ្លូវថ្មើជើង។
មជ្ឈមណ្ឌលពាណិជ្ជកម្មធំទូលាយដែលគ្របដណ្តប់លើអាជីវកម្មជាច្រើនដូចជាហាងទំនិញ ធនាគារ ភោជនីយដ្ឋានចិននិងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស ស្ប៉ា កន្លែងហាត់ប្រាណ អាងហែលទឹកឯកជនលើដំបូល និងកន្លែងជាច្រើនទៀត។
New Landmark ក៏មានមជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ ចំណតរថយន្តក្រោមដីដ៏ធំ និងជាអគារទឹករាំដំបូងគេនៅក្រុងព្រះសីហនុ។
មានចំងាយ ១ គីឡូម៉ែត្រនៃគម្រោងនេះមានសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់រាយ ហាងទំនិញរួចពន្ធ និងកាស៊ីណូធំៗ ព្រមទាំងកន្លែងកម្សាន្តជាច្រើនទៀតដូចជាសណ្ឋាគារ Gobo East សណ្ឋាគារវិមានខ្សាច់ស សណ្ឋាគារនិងកាស៊ីណូ Jin Bei ដែលធ្វើឲ្យជីវិតមានភាពស្រស់បំព្រង និងរីករាយ។
សូមកុំឲ្យឱកាសនេះកន្លងហួសឲ្យសោះ។ លោកអ្នកអាចមានផ្ទះក្នុងក្តីសុបិន្តរបស់លោកអ្នកដោយចំណាយក្រោម ៥០,០០០ ដុល្លារប៉ុណ្ណោះ៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh!
Comments