ក្រុងព្រះសីហនុស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា និងត្រូវបានគេស្គាល់ថាជាតំបន់ឆ្នេរដ៏ស្រស់ស្អាត។ ហើយក៏មានគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលជាលំនៅដ្ឋានដ៏គួឲ្យរំភើប និងចង់រស់នៅដូចជា៖ គម្រោង D’Seaview ដោយក្រុមហ៊ុន Camhomes. ប៉ុន្តែនៅក្នុងពេលថ្មីខេត្តនេះបានជួបប្រទះជាមួយជាមួយការផ្លាស់ប្តូរគោលនយោបាយ សំខាន់ៗដែលបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យខ្លាំងគួឲ្យកត់សម្គាល់។
អចលនទ្រព្យសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុ
ព័ត៌មាននៃការបែងចែកខេត្តទៅជាបីតំបន់ និងចែកទៅជាតំបន់ឆ្នេរល្អប្រណិតសម្រាប់ឯកជន ឆ្នេរសាធារណៈសម្រាប់វស័យឯកជន និងតំបន់ឆ្នេរកំសាន្តសាធារណៈបានធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរដ្ឋមន្តី្រ ឯកឧត្តម ថោង ខុន និង ឯកឧត្តម ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើការពិភាក្សាលើចំណុចនេះ។
ទោះបីជាយ៉ាងណាការផ្លាស់ប្តូរបានពិនិត្យពិច័យយ៉ាងម៉ត់ចត់ បន្ទាប់ពីពាណិជ្ជកម្មនៅក្នុង តំបន់នេះត្រូវបរាជ័យ ជាពិសេសនៅតំបន់ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល។ ជាលទ្ធផលពាក្យបណ្តឹង ត្រូវបញ្ចូនដល់ក្រសួងមហាផ្ទៃរង់ចាំការសម្រុះសម្រួលមួយ។
ក្នុងកិច្ចសម្ភាសន៍ជាវីដេអូជាមួយRealestate.com.khប្រធានសមាគមន៍អ្នកវាយតម្លៃ និងភា្នក់ងារអចលនទ្រព្យកម្ពុជា លោក គីម ហ៊ាង សង្កត់ធ្ងន់លើស្ថានភាពអចលនទ្រព្យនៅក្រុងព្រះសីហនុថាជាទិសដៅវិនិយោគទុនសំខាន់មួយ។
ដូច្នេះការផ្លាស់ប្តូរគោលនយោបាយថ្មីៗនេះប៉ះពាល់ដល់ឱកាសវិនិយោគអចលនទ្រព្យនៅក្នុង ខេត្តនេះដូចម្តេចខ្លះ?
ថ្វីបើមានការផ្លាស់ប្តូរច្បាប់ លោក គីម ហ៊ាង លើលឡើងថាក្រុងព្រះសីហនុនៅតែជាកន្លែងល្អមួយសម្រាប់ការវិនិយោគ។ គាត់បន្ថែមថាពេលវេលាល្អបំផុតសម្រាប់វិនិយោគអចលនទ្រព្យក្នុងក្រុងព្រះសីហនុគឺពេលណាក៏បានចាប់ពីថ្ងៃនេះរហូតដល់ ៥ ឆ្នាំក្រោយ។ ដោយសារតែក្នុងរយៈពេលខ្លី អចលនទ្រព្យនៅតែមិនទាន់មានតម្លៃថ្លៃ និងនៅតែមានសក្តានុពលសម្បើមពីផលចំណេញនៃការវិនិយោគ។ នេះប្រហែលជាសន្មត់ថាជាលទ្ធផល នៃការបែងចែកអចលនទ្រព្យជាផ្នែក/ជាតំបន់ក្នុងពេលថ្មីៗ ដែលអនុវត្តន៍ដោយរដ្ឋាភិបាលនឹងត្រូវត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងតាមតំបន់ និងគោលនយោបាយឲ្យប្រសើរឡើងនៅក្នុងឆ្នាំបន្ទាប់។ ដំណើរការនេះនឹងត្រឹមតែជម្រុញសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងខេត្តប៉ុណ្ណោះ។
លោក ហ៊ាងបន្តទៀតថាប្រសិនបើមានផែនការមេច្បាស់លាស់មួយសម្រាប់ក្រុងព្រះសីហនុ និងអនុវត្តន៍ជាមួយជំនឿជាក់ ក្រុងព្រះសីហនុមានសក្តានុពលអាចក្លាយទៅជាប្រទេសសិង្ហបុរីថ្មីមួយទៀត ឬយ៉ាងហោចណាស់ក៏ជាទីក្រុងភ្នពេញមួយទៀតដែរ។ ប៉ុន្តែក៏មិនអាចកើតមានដោយគ្មានការយកចិត្តទុកដាក់ច្បាស់លាស់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវរថភ្លើងរឹងមាំ និងមានផ្លូវភ្ជាប់គ្នាទៅគ្រប់កន្លែង និងមានកំពង់ផែទឹកជ្រៅ។ ថ្វីបើមានគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធរួចហើយក៏ដោយ លោក ហ៊ាង និយាយថាគម្រោងការនេះមានរយៈពេលយូរទៅមុខទៀត។
អចលនទ្រព្យសម្រាប់ជួលក្នុងខេត្តព្រះសីហនុ
ផ្លូវរថភ្លើងដែលមានគុណភាពទាមទារជាចាំបាច់៖លោក ហ៊ាង និយាយថានៅពេលបច្ចុប្បន្នការធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុត្រូវចំណាយពេលប្រហែល ៨ ម៉ោងតាមរយៈរថភ្លើង។ គាត់បន្ថែមថាការពង្រឹងគុណភាពផ្លូវរថភ្លើង និងធ្វើជាប្រព័ន្ធយ៉ាងហោចណាស់ធំជាងមុន៣ដងនឹងអាចចំណាយពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ។ នេះនឹងធ្វើឲ្យមានភាពងាយស្រួលចែកចាយធនធានដូចជា៖ សំភារៈ និងកម្មករ ដែលមានប្រយោជន៍ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងការអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងកំពង់ផែ។ ការមានប្រព័ន្ធរថភ្លើងល្បឿនលឿននៅក្នុងខេត្តទាំងមូលនឹងផ្តល់ជាប្រយោជន៍ដល់វិនិយោគិនឲ្យចំណាយពេលតិចបំផុត។
ក្រុងព្រះសីហនុមានអចលនទ្រព្យសម្រាប់វិស័យពាណិជ្ជកម្ម៖ក្រុងព្រះសីហនុក៏ជាទិសដៅទេសចរណ៍មានប្រជាប្រិយភាពទាំងក្នុងស្រុក និងបរទេស។ ដូច្នេះវិនិយោគិនទាំងនោះកំពុងសំឡឹងការរកវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់ពាណិជ្ជកម្មដែលសម្រាប់តែចរាចរណ៍ថ្មើរជើងដែលជាកន្លែងវិនិយោគនៅតំបន់នោះបាន។
ទោះបីជាក្រុងព្រះសីហនុកំពុងស្ថិតក្នុងការផ្លាស់ប្តូរក្នុងពេលបច្ចុប្បន្នក៏ដោយ តែបានបង្ហាញយ៉ាងច្បាស់ពីអនាគតដ៏ប្រសើរដែលនឹងមកដល់។
ស្វែងយល់បន្ថែមអំពីទីតំាងសំខាន់ៗរបស់ខេត្តព្រះសីហនុ
Comments