+85561 777 090
Logo
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមគម្រោងជួសជុលផ្លូវខូចនៅក្នងក្រុង
Updated on: June 7, 2022, 1:41 a.m.
Published on: October 14, 2019, 4:46 a.m.

រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមគម្រោងជួសជុលផ្លូវខូចនៅក្នងក្រុង


អជ្ញាធរខេត្តព្រះសីហនុបានប្រកាសពីការចាប់ផ្តើមដំណើរការជួលជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត និងការសាងសង់ផ្លូវថ្មីនៅក្នុងទីក្រុង។ គម្រោងនេះរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៨ ខែ។ 

យោងតាមអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលបានធ្វើការប្រកាសតាមរយៈ ការបង្ហោះសារលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យនេះ ផ្លូវ​ចំនួន ២៤ ខ្សែ ដែលប្រវែងប្រមាណ ៧៤ គីឡូម៉ែត្រនឹងត្រូវបានជួសជុលឡើងវិញជាមួយនឹងថវិកាចំនួន១០០ លានដុល្លារពីរដ្ឋាភិបាលកម្ពុជា។ ការងារនេះត្រូវបានអនុវត្តក្នុងពេលតែមួយដោយក្រុមហ៊ុនម៉ៅការចំនួន ៧ ផ្សេងគ្នា។

គម្រោងជួសជុលត្រូវបានសិក្សា និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូប រួមមាន៖ ឯកឧត្តម ជា សុផារ៉ារដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ឯកឧត្តមស៊ុន ចាន់ ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ នេះបើយោងតាមទំព័រហ្វេកបុកដដែល។ 

ទឺកប្រាក់ចំនួន១០០ លានដុល្លារនេះត្រូវបានទាញចេញពីថវិកាបម្រុងរបស់ជាតិ ដោយនាយករដ្ឋមន្រ្តី ហ៊ុន​ សែន កាលពីខែសីហា ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។

ផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការដឹកជញ្ជូនសម្ភារៈសំណង់ធុនធ្ងន់ជាញឹកញាប់ នៅពេលដែលវិស័យអចលនទ្រព្យ និងវិស័យសំណង់មានការរីកចម្រើននៅក្នុងទីក្រុងជាប់មាត់សមុទ្រមួយនេះ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុនៅថ្ងៃនេះ!

កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៩ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ! 

ចុះឈ្មោះចូលរួមប្រកួតប្រជែង

 

 

Comments