+85561 777 090
Logo
សុពលភាព​វិញ្ញាបនបត្រ​ សម្គាល់​អចលនទ្រព្យ​ទាំង ៦យ៉ាង ដែលអ្នកគួរតែដឹង
Updated on: June 7, 2022, 3:21 a.m.
Published on: March 20, 2019, 4:15 a.m.

សុពលភាព​វិញ្ញាបនបត្រ​ សម្គាល់​អចលនទ្រព្យ​ទាំង ៦យ៉ាង ដែលអ្នកគួរតែដឹង


​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ ​ឬ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​មាន​សារៈសំខាន់​ណាស់​ដើម្បី​យក​មក​ប្រើប្រាស់​ជា​មូលដ្ឋាន​ច្បាប់​ ​និង​ប្រើប្រាស់​ជាឯក​សារ​ទិញ​លក់​ អចលនទ្រព្យ​នានា។ ខាងក្រោមនេះជាសុពលភាព​វិញ្ញាបនបត្រ​ សម្គាល់​អចលនទ្រព្យ​ទាំង៦យ៉ាងដែលអ្នកគួរតែដឹង។

អានអត្ថបទទាក់ទងអំពី៖ និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ!

១. ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ​និង​ប្លង់​ស្លាបមាន់​

​ប័ណ្ណ​នេះ​គឺជា​ប្លង់​បញ្ជាក់​ពី​ការ​កាន់កាប់​​ដែល​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ដំបូង​គេ​ ​ក្រោយពី​សម័យ​សង្រ្គាម​ ​បន្ទាប់ពី​ការ​ចេញ​នូវ​សេចក្តី​ណែនាំ​អនុវត្តន៍​លេខ០៣​សណន​​ចុះ​ថ្ងៃទី៣​ ​មិថុនា​ ​ឆ្នាំ១៩៨៩​។​ ​ប័ណ្ណ​នេះ​បាន​ចេញ​ឲ្យ​ប្រើប្រាស់​នៅចន្លោះ​ឆ្នាំ១៩៨៩​​ដល់​ឆ្នាំ១៩៩៣​ ​ដោយ​អាជ្ញា​ធ​រសូរិ​យោ​ដី​របស់​រដ្ឋកម្ពុជា​។​ ​ប័ណ្ណ​នេះ​ផង​ដែរ​គឺ​នៅ​មាន​សុ​ពលភាព​អាច​កាន់​កាប់​ប្រើប្រាស់​ ​ចាត់ចែង​ ​លក់ដូរ​ ​ផ្ទេរ​កម្ម​សិទ្ឋ​បាន​ស្របតាម​ច្បាប់​។

២. វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ

​ប្លង់​ឬ​ប័ណ្ណ​នេះ​គ៏​ជា​ប្លង់​បញ្ជា​ក់​ពី​សិទ្ឋ​កាន់កាប់​របស់​ម្ចាស់ដី​ធ្លី​ដែរ​ ​ហើយ​ប្លង់​នេះ​ភា​​គ​ច្រើន​គេ​ឃើញ​មាន​ប្រើប្រាស់​នៅក្នុង​ឆ្នាំ១៩៩២​ដោយ​អាជ្ញា​ធ​រសូរិ​យោ​ដី​របស់​រដ្ឋកម្ពុជា​ផង​ដែរ​។​ ​ប្លង់​ប្រភេទ​នេះ​មិនសូវ​ឃើញ​ប្រើប្រាស់​ទេ​ ​ហើយ​ប័ណ្ណ​នេះ​ជា​ប័ណ្ណ​មួយ​ប្រភេទ​​ប្លង់​ឬ​ប័ណ្ណ​នេះ​ដែរ​ ​វា​មាន​ចំណងជើង​ស្រដៀងគ្នា​នឹង​ប័ណ្ណ​ ​L​​Map​ ​ដែល​វា​ធ្វើឲ្យ​មានការ​ច្រឡំ​គ្នា​ ​ប្រសិនជា​យើង​មិនបាន​ឃើញ​រូបភាព​ ​ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុសគ្នា​ពី​ប្លង់ L​​Map​ ​ព្រោះ​ប្លង់​នេះ​វា​មាន​ទម្រង់​ជា​ប័ណ្ណ​បញ្ជាក់​កម្មសិទ្ឋិ​កាប់​កាប់​តែប៉ុណ្ណោះ​។​

៣. ​ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាន់កាប់​អចលនវត្ថុ​ឬ​ប្លង់​ដាច់​ដោយ​ដុំ​

​ប័ណ្ណ​សម្គាល់​សិទ្ឋ​កាន់កាប់​អចលនវត្ថុ​ ​ឬ​ប្លង់​ដាច់​ដោយ​ដុំ​គឺជា​ប័ណ្ណ​បញ្ជា​ក់​ពី​សិទ្ឋិ​កាន់កាប់​មួយ​ប្រភេទ​ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​រាជធានី​ ​ខេត្ត​។​ ​ប្លង់​នេះ​យើង​ឃើញ​ភាគច្រើនចេញ​ឲ្យ​ប្រើប្រាស់ពីឆ្នាំ១៩៩៨​មកដល់​បច្ចុប្បន្ន​។​ ​ប័ណ្ណ​ឬ​ប្លង់​រ៉ឹង​ប្រភេទ​នេះ​ ​វា​កើត​ចេញពី​ការ​ស្នើសុំ​ធ្វើ​ ​ដោយ​ម្ចាស់​កម្ម​សិទ្ឋ​ ឯកជន​ដោយឡែក​តែម្នាក់ឯង​ ​ដើម្បី​យក​ទៅ​ប្រើប្រាស់ ​តាម​គោល​បំណង​រៀង​ៗ​ខ្លួន​។​ ​សោហ៊ុយ​ឬ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ប្លង់​នេះ​ ​ជា​បន្ទុក​របស់​ម្ចាស់​កម្ម​សិទ្ឋ​ឯកជន​។​

៤. វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ឬ​ប័ណ្ណ​កម្ម​សិទ្ឋ​រួម​

​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ ​ឬ​ប័ណ្ណ​កម្ម​សិទ្ឋ​រួម​គឺជា​ប្រភេទ​ប័ណ្ណកម្ម​សិទ្ឋ​ថ្មី​មួយ​ ​ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ២០១០​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​ ​ប័ណ្ណ​កម្ម​សិទ្ឋ​នេះ​គឺជា​ប្លង់​បញ្ជា​ក់​ ពី​សិទ្ឋ​កម្ម​សិទ្ឋ​លើ​ចំណែក​ ឯកជន​របស់​អ្នក​ស្នាក់នៅ​​លើ​អគារ​សហ​កម្ម​សិទ្ឋ​ (​ខុន​ដូ​)​។​ ​ប្លង់​នេះ​ជា​ទម្រង់​ថ្មី​មួយ​នៃ​កម្ម​សិទ្ឋ ​ហើយ​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្របច្បាប់នៅ​ប្រទេស​កម្ពុជា​បាន​ចាប់ពី​ជាន់ទី១ឡើង​ទៅ​។​

៥. ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ឬ​ប្លង់​រឹង​

​វា​ជា​ប័ណ្ណ​កម្ម​សិទ្ឋ​ពេញលេញ​ ​ហើយ​មាន​ភាព​រ៉ឹង​មាំ​ផ្នែក​ផ្លូវច្បាប់​ ជា​ប័ណ្ណ​ផ្សេងទៀត​ទាំងអស់​ ​និង​ជា​ប័ណ្ណ​កម្ម​សិទ្ឋ​ដែល​ផ្តល់​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​រាជធានី​ ​ខេត្ត​ ​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​​ស្របតាម​គោ​លនុ​បាយ​របស់​រដ្ឋាភិបាល​។​ ​ប័ណ្ណ​ឬ​ប្លង់​នេះ​ ​វា​ជា​ប័ណ្ណ​ដែលចេញ​ឲ្យ​ប្រើប្រាស់​ចុងក្រោយ​គេ​បង្អស់​ ​និង​ទំនើប​ជាងគេ​។​

៦. ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​មាន​ភ្ជាប់​ ​Q​ ​Code​

​នៅ​ថ្ងៃទី១​ ​មករា​ ​ឆ្នាំ២០១៩ខាងមុខ​ ​រដ្ឋាភិបាល​តាមរយៈ ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ ​និង​សំណង់ ​នឹង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ថ្មី​មួយទៀត​ ​ដែល​មាន​ដាក់បញ្ចូល​ ​Q​ ​Code​ ​នៅ​លើ​សន្លឹក​ប័ណ្ណ​ជំនួស​ប្លង់​កម្ម​សិទ្ឋ​ចាស់​ទាំងអស់​ ​ដែល​បាន​ចេញ​ជាច្រើន​ដំណាក់កាល​នា​ពេល​កន្លងមក ​។​

ប្រភពពី៖ propertyarea.asia

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments