មកស្គាល់នូវគម្រោងអចលនទ្រព្យប្រណីតលំដាប់ខ្ពស់ The Sky Villa ដែលផ្ដល់នូវការរស់នៅនិងការកម្សាន្ដបែបអភិជននៅកណ្ដាលរាជធានីភ្នំពេញ។
អាគារភ្លោះកម្ពស់៣៥ជាន់ នៃគម្រោង The Sky Villa ជាលំនៅដ្ឋានប្រណីតក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់រូបដែលប្រាថ្នាចង់បាន ជាមួយការរចនាដ៏ល្អឥតខ្ជោះ និងបំពាក់សម្ភារបរិក្ខារទំនើប និងទាន់សម័យ។
គម្រោងនេះស្ថិតនៅតាមបណ្ដោយមហាវិថី The Poland Republic ក្នុងខណ្ឌ៧មករា នៅជិតពហុកីឡាដ្ឋានជាតិអូឡាំពិត និងផ្សារទំនើប Olympia ដែលជាតំបន់ដែលកំពុងមានការអភិវឌ្ឈយ៉ាងខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។
The Sky Villa ផ្ដល់ជូននូវបទពិសោធន៍ និងរបៀបរស់នៅថ្មីខុសប្លែក ដោយគម្រោងនេះត្រូវបានរចនាឡើងដោយគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាបានថាអ្នករស់នៅទទួលបានអារម្មណ៍ និង បទពិសោធន៍ជីវិតថ្មី អមជាមួយទេសភាព និងទិដ្ឋភាពដ៏ស្រស់បំព្រងនៃរាជធានីភ្នំពេញ។
គម្រោងខុនដូប្រណីត The Sky Villa ត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះលំដាប់អន្ដរជាតិលោក C.Y. Lee ដែលធ្លាប់បានបញ្ចេញស្នាដៃគូរប្លង់គម្រោង និងអាគារធំៗល្បីឈ្មោះជាច្រើន ដូចជាអគារ Taipei 101។
គម្រោង The Sky Villa បានបង្កើននូវប្រណីតភាព និងឧត្តមភាពក្នុងការរស់នៅ។ គម្រោងនេះ នាំមកនូវបទពិសោធន៏រស់នៅប្រចាំថ្ងៃរបស់អ្នកជាមួយការកម្សាន្ដ និងសេវាកម្មសម្បូរបែប ដែលមានស្រាប់នៅក្នុងអគារ។
ជាក់ស្ដែងនៅជាន់លើបង្អស់របស់អាគារនេះ មានទីធ្លាធំទូលាយសម្រាប់អ្នកអាចអង្គុយលេង ហើយនៅជាន់៣៤ និង៣៥ អ្នកអាចរីករាយជាមួយ អាងហែលទឹក សួនច្បារ ក្លឹបហាត់ប្រាណ សូណា និងស្ប៉ា ភោជនីយដ្ឋាន និងកន្លែងកម្សាន្ដជាច្រើនទៀត។
គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មរៀបចំ ដឹកជញ្ចូន សម្អាត បោកគក់ និងហាងទំនិញ។
ក្រុមហ៊ុនអភិវឌ្ឍគម្រោង Sky Villa ផ្ដល់អាទិភាពខ្ពស់ចំពោះសុវត្ថិភាព។ ខុនដូភ្លោះនេះ បានបំពាក់ដោយកាំមេរ៉ាសុវត្ថិភាព និងមានការត្រួតពិនិត្យដ៏តឹងរុឹងបំផុតពីសំណាក់សន្ដិសុខ២៤ម៉ោង។
យូនីតនីមួយៗត្រូវបានបំពាក់ដោយសោរឌីជីថលដើម្បីបង្កើនសន្ដិសុខក្នុងផ្ទះ និងផ្ដល់ឲ្យអ្នកនូវភាពស្ងប់ស្ងាត់។ អាគារ The Sky Villa មានកន្លែងចតរថយន្ដក្រោមដីធំទូលាយ ដែលមានកម្ពស់៤ជាន់។
គម្រោង The Sky Villa មានយូណីតសរុបទាំងអស់ចំនួន ២៥៦ យូនីត។ យូនីតនីមួយៗមានទំហំចាប់ពី ២៧០ ទៅ ៥០០ ម៉ែត្រការ៉េ ដែលជាខុនដូធំជាងគេបង្អស់នៅកម្ពុជា។ គម្រោង The Sky Villa ជាជម្រើសមួយដ៏ល្អឥតខ្ចោះសម្រាប់អ្នក ដែលមានបំណងចង់រស់នៅក្នុងលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់។
The Sky Villa គឺជាគម្រោងអភិវឌ្ឍដែលត្រូវបានបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី។ ក្រុមហ៊ុនទាំងពីរនេះ ជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍអចលនទ្រព្យ និងសំណង់។
បើចង់ឲ្យជ្រាបច្បាស់ សូមទស្សនារូបភាព៣៦០ដឺក្រេនៃគម្រោងនេះដូចខាងក្រោម៖
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
Comments