នៅពេលដែលទីក្រុងរីកលូតលាស់ទៅមុខកម្រិតជីវភាពប្រជាជនក៏មានភាពប្រសើរឡើងជាងមុនផងដែរ ហើយទន្ទឹមគ្នានេះដែរ តម្រូវការទីផ្សារសម្រាប់លំនៅដ្ឋានធំៗក៏មានការកើនឡើងកាន់តែខ្លាំង ពិសេសនៅក្នុងទីក្រុងដែលមានការអភិវឌ្ឍឆាប់រហ័ស ដូចជា ទីក្រុងភ្នំពេញជាដើម។ ឆ្លើយតបទៅនឹងទំនោរទីផ្សារថ្មីនេះ គម្រោងអាផាតមិនធំៗជាច្រើនត្រូវបានអភិវឌ្ឍពាសពេញទីក្រុងភ្នំពេញជាមួយនិងទំនើបកម្មថ្មីកាន់តែជឿន លឿនជាងមុន។ ខុសប្លែកពីអាផាតមិនកម្រិតមធ្យម អាផាតមិនធំៗមានទីធ្លាធំទូលាយបង្កភាពងាយស្រួលក្នុងការតុបតែងស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នករស់នៅ។ អាផាតមិនប្រភេទនេះក៏មិនខុសគ្នាដែរពីផ្ទះវីឡា ពោលគឺមានទីធ្លាធំទូលាយហើយផ្ដល់នូវអារម្មណ៍រស់នៅប្រកបដោយសុខុមាលភាព ប៉ុន្តែពិសេសត្រង់ទីតាំងដ៏ល្អប្រសើរស្ថិតនៅកណ្ដាលទីក្រុង ដែលជាជម្រើសលំនៅដ្ឋាន និងការវិនិយោគដ៏អំណោយផលបំផុត។
នាពេលអនាគតរាជធានីភ្នំពេញនឹងគ្របដណ្ដប់ដោយបណ្ដុំអគារខ្ពស់ៗនៅគ្រប់ទីកន្លែង ហើយមិនយូរប៉ុន្មានរាជធានីមួយនេះនឹងវិវត្តទៅជាទីក្រុងដ៏ទំនើបមួយក្នុងតំបន់ ដែលជាទិសដៅទាក់ទាញពាណិជ្ជករ និងភ្ញៀវទេសចរសម្រាប់ការរស់នៅ និងការស្វែងរកបទពិសោធថ្មីនៃជីវិត។ ក្នុងពេលជាមួយគ្នានេះដែរ គម្រោង Sky Villa នឹងផុសឡើងនៅលើទឹកដីនៃទីក្រុងភ្នំពេញដោយនាំមកនូវលំនៅដ្ឋានប្រកបដោយប្រណីតភាព និងកិត្យានុភាពខ្ពស់។
គម្រោង Sky VIlla ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដោយបញ្ចូលនូវគុណតម្លៃផ្នែកសិល្បៈទៅក្នុងស្ថាបត្យកម្មរបស់ខ្លួន។ គម្រោងនេះត្រូវបានរចនាឡើងដោយលោក C.Y. Lee ដែលជាស្ថាបត្យករដ៏ល្បីឈ្មោះមានស្នាដៃក្នុងការរចនាគម្រោងអគារល្បីៗជាច្រើន រួមមាន អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និងអគារ Chung Tai Chan Monastery ហើយលោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ Sky Villa ឱ្យក្លាយទៅជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។
លក្ខណៈពិសេសរបស់គម្រោង Sky Villa គឺការរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយអមដោយរុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ Sky Villa មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ ទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។ នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុនពហុជាតិជាច្រើន ពិសេសគឺ ផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើប AEON Mall 1 ផ្សារទួលទំពូង និងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។
អគារភ្លោះកម្ពស់ ៣៥ ជាន់របស់គម្រោង Sky Villa គឺជាលំនៅដ្ឋានកម្រិតកំពូល និងចុងក្រោយបំផុតក្នុងរាជធានីភ្នំពេញ។ អគារនេះទទួលបានកិត្យានុភាពក្នុងនាមជាគម្រោងលំនៅដ្ឋានដ៏ប្រណីតបំផុតក្នុងទីក្រុងភ្នំពេញ ហើយបានទទួលងារជា «គម្រោងគជ់ប្រចាំទ្វីបអាស៊ី»។ បន្ទប់ទទួលភ្ញៀវដ៏ធំនៅជាន់ផ្ទាល់ដីមានកម្ពស់ពិដាន ១០ម៉ែត្រ មានបរិយាកាសស្រស់ស្រាយ និងមានពន្លឺធម្មជាតិគ្រប់គ្រាន់។
គម្រោង Sky Villa នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រកាលពីលើលំហអាកាស។ នៅជាន់ទី៣៤ មានអាងហែលទឹកដ៏ត្រជាក់ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ដែលជាទីតាំងដ៏ប្រសើរសម្រាប់សម្រាកលម្ហែកាយ និងរំសាយអារម្មណ៍នៅពេលនឿយហត់។ អ្វីដែលពិសេសបំផុតអំពីអគារនេះគឺក្លិប Sky Villa នៅជាន់ដំបូល ដែលបម្រើសេវាកម្មថ្នាក់ខ្ពស់ និងសម្បូរបែប រួមមាន ក្លិបហាត់ប្រាណ បន្ទប់សូណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដារអន្តរជាតិ។ បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។
គម្រោង Sky Villa ត្រូវបានអភិវឌ្ឍ និងគ្រប់គ្រងដោយក្រុមហ៊ុន MCC ដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងអគារអចលនទ្រព្យពាសពេញប្រទេសសិង្ហបុរី។ អ្នករស់នៅក្នុងអគារនឹងទទួលបានការបម្រើសេវាកម្ម ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀត។ ក្រៅពីនេះ នៅជាន់ក្រោមដីមានចំណតរថយន្តទំហំ៤ជាន់ និងកាមេរ៉ាសុវត្ថិភាពដ៏ទំនើប ដែលផ្តល់នូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អ្នករស់នៅ។
Sky Villa ផ្ដល់ជូនយូនីតអាផាតមិនដែលមានទីធ្លាធំបំផុតក្នុងប្រទេសកម្ពុជាជាមួយនឹងទំហំចាប់ពី ២៧០ ដល់ ៥០៩ ម៉ែត្រការ៉េ។ គម្រោងនេះមានយូនីតសរុបចំនួន ២៥៦ ដែលសុទ្ធសឹងតែត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការរស់នៅលក្ខណៈផ្ទាល់ខ្លួន និងសម្រាប់គ្រួសារគ្រប់ជំនាន់។
Sky Villa គឺជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd និងក្រុមហ៊ុន MCC Land Singapore ដែលសុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនិងសំណង់ មានប្រភពពីប្រទេសសិង្ហបុរី។ ក្រុមហ៊ុន MCC Land (Singapore) Pte Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមួយក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះមានឯកទេសក្នុងការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី។
ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ នៅក្នុងពិភពលោក ក្រុមហ៊ុន MCC Land Singapore បានជំរុញការអភិវឌ្ឍនៅក្នុងប្រទេសសឹង្ហបុរី ដោយមានស្នាដៃស្ថាបនាគម្រោង Universal studio ក្នុងរមណីយដ្ឋាន Sentosa តំបន់ឧស្សាហកម្ម Keppel Distripark និងគម្រោង HDB BTO។
ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។
ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh
ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖
ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh
ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh
Comments