+85561 777 090
Logo
ស្កាយ វីឡា ជានិមិត្តរូបនៃជីវិតរស់នៅបែបស៊ីវីល័យ
Updated on: May 28, 2022, 7:59 a.m.
Published on: February 22, 2021, 2:45 a.m.

ស្កាយ វីឡា ជានិមិត្តរូបនៃជីវិតរស់នៅបែបស៊ីវីល័យ


ប្រសិនបើអ្នកធ្វើដំណើរឆ្លងកាត់ពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីព្រះសីហនុ អ្វីដែលអ្នកចាប់អារម្មណ៍មុនគេគឺប្រាកដជាអគារភ្លោះដ៏ខ្ពស់ត្រដែតជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានអូឡាំពិកជាក់ជាមិនខាន។ នេះគឺជាអគារ ស្កាយ វីឡា ដែលជាខុនដូលំដាប់អភិជន ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន។

អគារ ស្កាយ វីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅបែបស៊ីវីល័យនិងជាវីឡាលើវេហាដ៏ធំស្កឹមស្កៃជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន ដែលជាលំនៅឋានប្រកបដោយភាពច្នៃប្រឌិត ស័ក្តិសមសម្រាប់ លោកអ្នកដែលប្រាថ្នាចង់បានជីវិតរស់នៅបែបអភិជននៅកណ្ដាលរាជធានីភ្នំពេញ។ អគារភ្លោះកម្ពស់ ៣៥ជាន់នេះ បានឈរបង្អួតរូបរាងយ៉ាងស្អាតតាមបណ្ដោយមហាវិថី សាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។

ចាប់ពីខ្លោងទ្វារអគារកន្លែងទទួលភ្ញៀវរហូតដល់ជាន់ដំបូល គ្រប់ទីតាំងទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ឱ្យមានខ្យល់ចេញចូលបរិសុទ្ធ ពន្លឺចែងចាំងគ្រប់គ្រាន់ពីធម្មជាតិអមជាមួយនឹងរុក្ខជាតិបៃតងដ៏មានសោភ័ណភាព ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ស្រស់ថ្លាដោយគ្រាន់តែឈានជើងចូលទៅក្នុងបរិវេណអគារ។ អាងហែលទឹកដ៏ធំល្វឹងល្វើយមានទីតាំងស្ថិតនៅជាន់លើបង្អស់នៃ ស្កាយ វីឡា។ វានឹងផ្ដល់ឱ្យលោកអ្នកនៅអារម្មណ៍ទរទន់ជាមួយទេសភាពដ៏ស្រស់ត្រកាលជុំវិញខ្លួន ស្របពេលលោកអ្នកសម្រាកលម្ហែក្បែរអាងហែលទឹកដ៏ប្រណីតមានទឹកថ្លាដូចកញ្ចក់ដែលលោកអ្នកប្រាកដជាទទួលបានអារម្មណ៍នៃផ្ទៃមេឃដែលជិតបង្កើយ។

លក្ខណៈពិសេសរបស់គម្រោង ស្កាយ វីឡា គឺការរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយអមដោយរុក្ខជាតិបៃតងនិងផ្កាចម្រុះដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ គម្រោងខុនដូប្រណីត ស្កាយ វីឡា ត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះលំដាប់អន្ដរជាតិលោក C.Y. Lee ដែលធ្លាប់បានបញ្ចេញស្នាដៃគូរប្លង់គម្រោងនិងអាគារធំៗល្បីឈ្មោះជាច្រើន ដូចជាអគារ Taipei 101។

ជាមួយនឹងកម្ពស់ពិដានដែលលាតសន្ធឹងរហូតដល់ ១០ម៉ែត្រ។ បរិវេណទទួលភ្ញៀវត្រូវបានគ្របដណ្ដាប់ដោយពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ផ្តល់ជូនលោកអ្នកនូវទិដ្ឋភាពដែលឥតខ្ចោះនៃសំណង់អាគារដ៏ធំស្កឹមស្កៃ។ បង្អួចបែបបារាំង បិទបើក ទូលាយនាំយកទេសភាពដ៏ស្រស់ត្រកាលពីខាងក្រៅចូលក្នងគេហដ្ឋានរបស់លោកអ្នក។ យ៉រមុខផ្ទះដ៏ធំទូលាយតែងតែជាកន្លែងដែលយើងត្រូវការសម្រាប់សម្រាកលម្ហែ គឺមាននៅគ្រប់ប្រភេទគេហដ្ឋានក្នុង ស្កាយ វីឡា ទីធ្លាដ៏ស្រស់ស្អាតនោះនឹងធ្វើឱ្យលោកអ្នករីករាយជាមួយសម្រស់ទីក្រុងតាំងមូលនិងភាពស្រស់ត្រកាលរបស់វាផងដែរ។

គម្រោង ស្កាយ វីឡា នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រកាលពីលើលំហអាកាស។ អ្វីដែលពិសេសបំផុតអំពីអគារនេះគឺក្លឹប ស្កាយ វីឡា នៅជាន់ដំបូលដែលបម្រើសេវាកម្មថ្នាក់ខ្ពស់និងសម្បូរបែប រួមមាន ក្លឹប ហាត់ប្រាណ បន្ទប់សូណានិងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដារអន្តរជាតិ។ បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារនិងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ដែលបង្កើនទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅ។

ការការពារផ្នែកសន្តិសុខរបស់ ស្កាយ វីឡា ត្រូវបានត្រួតពិនិត្យដោយក្រុមសន្តិសុខដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ ព្រមទាំងជំនួយពីប្រព័ន្ធស៊ីស៊ីធីវីដែលដំណើរការពេញ ២៤ម៉ោង។ គម្រោងមួយនេះបានសាងសង់ឡើងដោយមានចំណតរថយន្តចំនួនបួនជាន់ ដែលផ្តល់នូវការចេញចូលទៅកាន់គេហដ្ឋានរប្រកបដោយសុវត្ថិភាព។ គ្រប់គេហដ្ឋាននីមួយៗក៏ត្រូវបានបំពាក់ជាមួយនឹងសោរឌីជីថលដើម្បីបង្កើនសុវត្ថិភាពនៃគេហដ្ឋានផងដែរ។

កន្លែងរស់នៅដែលល្អឥតច្ចោះត្រូវបានផ្ដល់ជូនលោកអ្នកនៅស្កាយវីឡា ជាមួយនឹងទំហំបន្ទប់ដែលមាន វិសាលភាពធំទូលាយ ដែលផ្ដល់ជូនលោកអ្នកនូវអារម្មណ៍សប្បាយរីករាយ។ អគារ ស្កាយ វីឡា​ ក៏មានយូនីតដាក់ជួលផងដែរ ដែលមានទំហំពី 281-509 ម៉ែត្រការ៉េ​​ ក្នុងនោះមាន២បន្ទប់គេង និង៣បន្ទប់គេង។ រីឯតម្លៃវិញកាន់តែពិសេស ចាប់ពី  $2200/ខែ បូកបន្ថែមសេវាផ្សេងៗ $1.55/ម៉ែត្រការ៉េប្រចាំខែ។

ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ 092 92 1000

Comments