+85561 777 090
Logo
លោក ស៊ន សៀប ពន្យល់ពីមូលហេតុសំខាន់ដែលអ្នកគួរទិញអចលនទ្រព្យនៅពេលនេះ
Updated on: May 9, 2022, 6:01 a.m.
Published on: June 25, 2019, 1:58 a.m.

លោក ស៊ន សៀប ពន្យល់ពីមូលហេតុសំខាន់ដែលអ្នកគួរទិញអចលនទ្រព្យនៅពេលនេះ


បរិបទនៃការវិនិយោគដីធ្លីបានរីកដុះដាលខ្លាំងទាំងនៅតាមទីក្រុងធំៗ  និងតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។ កំណើននៃការវិនិយោគបានជំរុញតម្លៃអចលនទ្រព្យឲ្យកើនឡើងជាលំដាប់។ កំណើននៃតម្លៃអាចមូលហេតុមួយដែលជំរុញគ្រប់គ្នាឲ្យជម្រុញចិត្តវិនិយោគវិស័យដីធ្លីយ៉ាងខ្លាំងក្លាក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ 

បច្ចុប្បន្នគេជឿជាក់ថា ការវិនិយោគលើវិស័យដីធ្លី និងលំនៅដ្ឋានគឺជាការវិនិយោគដែលអាចទទួលបានផលចំណេញខ្ពស់ និងងាយស្រួល។ បើតាមលោក ស៊ន សៀប នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានលើកឡើងថា ការសម្រេចចិត្តទិញអចលនទ្រព្យនៅពេលនេះគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃមួយ ដោយសារពេលនេះវាជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកទិញ។ ល្អបំផុតត្រង់ថានៅក្នុងរដូវនេះជារដូវភ្លៀង ដែលចំនួនអ្នកទិញត្រូវថយចុះ ចំណែកអ្នកលក់មានចំនួនច្រើន។ ដូច្នេះនេះជាឱកាសល្អសម្រាប់អ្នកទិញក្នុងការជ្រើសរើសទីតាំងមានល្អ និងតម្លៃដ៏ប្រកួតប្រជែងខ្លាំង [មានតម្លៃទាបជាងទីផ្សារ]។

លោកបញ្ជាក់ថា នៅពេលនេះអ្នកទិញមានអំណាចក្នុងការចចារយ៉ាងមានប្រសិទ្ធិភាព ហើយបើរង់ចាំដល់ខែពីរ ឬខែបី នោះនឹងមានអ្នកទិញច្រើន ដូច្នេះវាអាចពិបាកក្នុងការចចារ។

តម្លៃនឹងកើនឡើង

លោកសៀប បានបញ្ជាក់ក្នុងចំណុចនេះថាដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ វាបានជំរុញតម្លៃដីឲ្យឡើងថ្លៃជានិច្ច ដូចនេះតំបន់ដែលមានលក្តានុពលនឹងបន្តឡើងថ្លៃជាបន្តបន្ទាប់ ហើយជាជម្រើសការទិញទុកវិនិយោគគួរតែត្រូវពិចារណា។

សម្រាប់ទីតាំងវិញ នៅក្នុងទីក្រុងភ្នំពេញលោក សៀប ជឿថា ដីនៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣ និងផ្លូវ ៥១​ កំពុងផ្តល់ផលចំណេញច្រើនដល់អ្នកទិញ ខណៈតាមបណ្តាខេត្តដូចជា៖ កំពង់សោម កំពត កែប បាវិត និងប៉ោយប៉ែតក៏មានលក្ខណៈអំណោយផលល្អសម្រាប់ការវិនិយោគរយៈពេលខ្លី (ក្រោម ៥ ឆ្នាំ) ផងដែរ។   

ប៉ុន្តែទោះជាយ៉ាងណា លោកក៏បានរំលឹកឲ្យអ្នកទិញ ត្រូវសិក្សាពីទីតាំងវិយោគនីមួយៗឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តវិនិយោគ ទីតាំងណាមួយ ដើម្បីធានាបានសុវត្ថិភាព និងផលចំណេញពិតប្រាកដ នៅពេលអនាគត៕ 

តាមដានព័ត៌មានថ្មីៗ គន្លឹះខ្លីៗ អំពីការវិនិយោគ ឬស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh! 








Comments