+85561 777 090
Logo
លោកឧកញ៉ា សៀ ឬទ្ធី ឧកញ៉ា ចេង ខេង បណ្ឌិត គីម ហ៊ាង និងលោក ស៊ន សៀប នឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩
Updated on: June 4, 2022, 10:41 a.m.
Published on: September 19, 2019, 9:34 a.m.

លោកឧកញ៉ា សៀ ឬទ្ធី ឧកញ៉ា ចេង ខេង បណ្ឌិត គីម ហ៊ាង និងលោក ស៊ន សៀប នឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩


អត្ថបទព័ត៌មានវាគ្មិនជំនាញអចលនទ្រព្យ

នៅត្រឹមតែ ២ សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួចនឹងមានការមកដល់នៃ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤​ និង ៥ ខែតុលា​នៅឯសណ្ឋាគារណាហ្គាវើល។  

ពិព័រណ៍នេះមានគោលបំណងអូសទាញអ្នកចូលរួមដែលមានបំណងចង់ទិញអចលនទ្រព្យមកពីគ្រប់ទិសទីឲ្យមកជួបជាមួយម្ចាស់គម្រោង និងអ្នកតំណាងលក់របស់គម្រោងផ្ទាល់។ លើសពីនេះទៀត សម្រាប់អ្នកចូលរួមទាំងក្នុងស្រុក និង ក្រៅស្រុក ដែលបានជាវនូវគម្រោងអចលនទ្រព្យណាមួយ អាចមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់មានតម្លៃរាប់ពាន់ដុល្លារ ដែលទទួលបានការ ឧបត្ថម្ភដោយដៃគូសហការរបស់យើងគឺ ហាងលក់គ្រឿងអលង្ការ Lukfook Jewellery Cambodia។ 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត អ្នកចូលរួមក៏អាចប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើការសិក្សាពីឱកាស ភាពរីកចម្រើន និងសក្តានុពលនានា​សម្រាប់ការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅ ប្រទេសកម្ពុជា ដែលជាវិស័យមួយកំពុងទទួលបានការចាប់អារម្មណ៍ និងរីកចម្រើនឥតឈប់ឈរ។

ក្រៅពីមានគោលបំណងប្រមូលផ្ដុំអ្នកដែលស្វែងរក ឬ​មានគោលបំណងចង់ទិញអចលនទ្រព្យឲ្យមកជួបជាមួយម្ចាស់គម្រោងផ្ទាល់ ហើយ ពិព័រណ៍នេះក៏មានគោលបំណងចង់ចែករំលែកចំណេះដឹង និងផ្ដល់ការអប់រំពីវិស័យអចលនទ្រព្យទៅដល់សាធារណៈជន តាមរយៈវគ្គសិក្ខាសាលាជាច្រើនដែលនឹងត្រូវធ្វើបទបង្ហាញ ដោយអ្នកជំនាញសំខាន់ៗទៅលើប្រធានបទមួយចំនួនជុំវិញនិន្នាការទីផ្សារអចលនទ្រព្យ ឱកាសវិនិយោគ ច្បាប់ និងគន្លឺះនៃការវិនិយោគដែលអាចជៀសវាងពីហានីភ័យ។ 

វត្តមាននៃអ្នកជំនាញជាច្រើនរូបលើផ្នែកផ្សេងៗគ្នានឹងផ្តល់ជាគោលគំនិតល្អៗ សម្រាប់អ្នកចូលរួមយកទៅអនុវត្ត នៅពេលពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឡូកក្នុងវិស័យមួយនេះ។

សិក្ខាសាលានឹងមានការចូលរួមដោយវាគ្មិនល្បីៗទាំងអ្នកជំនាញក្នុងស្រុក និងក្រៅស្រុក។ វាគ្មិនទាំងអស់ត្រូវបានទទួលស្គាល់ថាជាអ្នកដែលមានបទពិសោធន៍ និងទទួលបានជោគជ័យខ្លាំងក្នុងវិស័យនេះ។

វាគ្មិនទាំងនេះរួមមាន៖​ 

  • លោក ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុ​ន World Bridge Group
  • លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុ​ន CPL Cambodia
  • លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams ប្រចាំកម្ពុជា
  • លោក ស៊ន សៀប ស្ថាបនិក និងនាយកប្រតិត្តិក្រុមហ៊ុន Key Real Estate
  • លោក Marc Townsend ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CBRE Cambodia
  • លោក Dan Davies នាយកក្រុមហ៊ុន CBRE​ ប្រចាំកម្ពុជា
  • លោក Matthew Rendall ដៃគូជាន់ខ្ពស់ក្រុមហ៊ុន SokSiphana & Associates
  • អ្នកនាង Catherine Chan នាយកប្រតិបត្តិគម្រោង Urban Village
  • លោក Li Min នាយកប្រតិបត្តិគម្រោង Prince Real Estate
  • បណ្ឌិត Raymond Choi ប្រធានក្រុមប្រឹក្សាភិបាល  Prestige Homes Cambodia
  • លោក Edward Lin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yi Fung Real Estate Services
  • លោក Haijun Zeng ដៃគូក្រុមហ៊ុន Tings & Associates
  • លោក Tasos Stavrou ប្រធានផ្នែកលក់ក្រុមហ៊ុន China and Asia GM
  • អ្នកនាង Vann Sokun Nymol ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន Harvey Law Group

លោក ស៊ន សៀប បានមានប្រសាសន៍ថា ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ នឹងចូលរួមចំណែកលើកកម្ពស់ដល់វិស័យអចលនទ្រព្យតាមរយៈការជួយផ្សព្វផ្សាយពីគម្រោង និងផ្តល់ព័ត៌មានទៅដល់សាធារណៈជន អ្នកវិនិយោគ អ្នកទិញ  និងភ្នាក់ងារអចលនទ្រព្យ។ 

លោកបន្ថែមទៀតថា លោកនឹងធ្វើបទបង្ហាញចែករំលែកអំពីការវិវត្តនៃទីផ្សារអទចលនទ្រព្យ និន្នាការ ទិសដៅវិនិយោគ និងការព្យាករណ៍ពីតំបន់វិនិយោគសក្តានុពលនៅជុំវិញទីក្រុងភ្នំពេញនាពេលអនាគត។ 

លោក សៀប ជឿជាក់ថានេះជាឱកាសល្អមួយសម្រាប់អ្នកចូលរួមអាចស្វែងរកព័ត៌មានគន្លឹះសំខាន់ៗ នៅពេលពួកគេចង់ធ្វើការវិនិយោគទៅលើគម្រោងអចលនទ្រព្យណាមួយនៅតំបន់ណាមួយ។ 

ពិតណាស់ ពិព័រណ៍អចលទ្រព្យកម្ពុជាជាវេទិកាប្រចាំឆ្នាំដ៏ល្អបំផុតសម្រាប់អ្នកស្វែងរកឱកាសវិនយោគ៖

  • ឱកាសល្អបំផុតក្នុងការស្វែងរកគម្រោងលំនៅដ្ឋានច្រើនជម្រើសក្នុងពេលតែមួយ
  • គម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍  ត្រូវដាក់តាំងបង្ហាញនៅកន្លែងតែមួយ
  • ល្អបំផុតសម្រាប់អ្នកចង់ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា
  • ផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ 
  • ឱកាសផ្សព្វផ្សាយ និងដាក់បង្ហាញគម្រោងដ៏មានប្រសិទ្ធិភាព

ព្រឹត្តិការណ៍ឆ្នាំនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Lukfook Jewellery​ Cambodia ដែលជាក្រុមហ៊ុន លក់គ្រឿង អលង្ការ  ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express ក្រុមហ៊ុន Ezecom សណ្ឋាគារ Lumiere Residence Hotel សណ្ឋាគារ Snowbell ផ្សារទំនិញរួចពន្ធ CDF ការសែត ខ្មែរថាមស៍ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន YuanDao Architecture ក្រុមហ៊ុន NetEase និង LZ Sea View Residence។ 

ដៃគូរផ្សព្វផ្សាយនៅក្នុងពិព័រណ៍ឆ្នាំនេះមានដូចជា សារព័ត៌មានសប្បាយ គេហទំព័រ Property Area Asia សារព័ត៌មាន Fresh News ក្រុមហ៊ុន EuroCham គេហទំព័រ Biz Khmer សារព័ត៌មានថ្មីថ្មី៏ គេហទំព័រ KHB Media គេហទំព័រ Business Cambodia គេហទំព័រ The Cambodia China Times គេហទំព័រ Forward Asia កាសែត Khmer Times ទូរទ្ទស្សន៍ Nice TV ការសែត Cambodia Sin Chew Daily គេហទំព័រ Gold Zone Media គេហទំព័រ Grep Tech គេហទំព័រ B2B Cambodia គេហទំព័រ Angkor Today ទូរទ្ទស្សន៍ CTN គេហទំព័រ 58.com​​ គេហទំព័រ Khmer Load និងទូរទ្ទស្សន៍ My TV។

សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកអាចចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ! 

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 



Comments