+85561 777 090
Logo
ប្រម៉ូសិនពិសេស បញ្ចុះតម្លៃ ៥% ភ្លាមៗរាល់ការទិញខុនដូពីគម្រោង New Landmark តាមរយៈ Realestate.com.kh
Updated on: June 4, 2022, 2:15 a.m.
Published on: February 3, 2020, 10:56 a.m.

ប្រម៉ូសិនពិសេស បញ្ចុះតម្លៃ ៥% ភ្លាមៗរាល់ការទិញខុនដូពីគម្រោង New Landmark តាមរយៈ Realestate.com.kh


ឆាប់ឡើងប្រម៉ូសិនពិសេស ត្រឹម៤ម៉ឺនដុល្លារលោកអ្នកអាចទិញយូនីតមួយដ៏ស្រស់ស្អាតនៅក្នុងគម្រោងខុនដូ New Landmark ក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាគឺខេត្តព្រះសីហនុ។ អ្វីដែលកាន់តែពិសេសរាល់ការទិញយូនីតនីមួយៗនៃគម្រោង New Landmark តាមរយៈ Realestate.com.kh នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗចំនួន៥% រហូតដល់ថ្ងៃទី ៨​ ខែកុម្ភៈ។ 

ជាមួយការបង់ប្រាក់កក់ដំបូងត្រឹម៣០% ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានការធានាជួលត្រឡប់វិញពីម្ចាស់គម្រោងជាមួយអាត្រា១២​% ក្នុងរយៈពេលពីរឆ្នាំ។ 

​មាន​ចម្ងាយ​ត្រឹម​២០០ ម៉ែត្រ ពី​​ឆ្នេរ​អូរ​ឈើទាល​ ដែលជាឆ្នេរដ៏ល្បីឈ្មោះក្នុងខេត្តភាគខាងត្បូង នៃប្រទេសកម្ពុជាមួយនេះ។ គម្រោង New Landmark ស្ថិតនៅលើ​ទីតាំង​មួយ ដែលមាន​សក្ដានុពល​ខ្លាំង​បំផុតសម្រាប់ការរស់នៅ និងការវិនិយោគផងដែរ។ បច្ចុប្បន្នការ សាងសង់របស់គម្រោង New Landmark ត្រូវបានបញ្ចប់ប្រហែលជា១២% ហើយ។ 

លម្អិតអំពីគម្រោង New Landmark 

គម្រោង New Landmark មានអគារទំនើប​សរុប​ទាំងអស់​ចំនួន​បួន​រួមមាន ខុន​ដូ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ក្លិប​កម្សាន្ត និង​អគារ​ពាណិជ្ជកម្ម ដែលមាន​ហាង​ទំនិញ ធនាគារ ភោជនីយដ្ឋាន​ចិន និង​អឺរ៉ុប ហាង​កាហ្វេ ហាង​កែ​សម្ផស្ស និង​ស្ប៉ា​។ 

គម្រោង New Landmark ត្រូវបានវិនិយោគដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះមកពី​ប្រទេស​ចិន​លើ​វិស័យ​សំណង់គឺក្រុមហ៊ុន China Construction Group។ 

ជាមួយទំហំអភិវឌ្ឍជាង ២០០,០០០ ម៉ែត្រការ៉េ គម្រោង New Landmark មាន​សាងសង់​កន្លែង​ហាត់ប្រាណ  អាង​ហែល​ទឺ​ក ទីលាន​វាយ​កូន​ហ្គោល ទីលាន​វាយ​តេ​នី​ស ផ្លូវ​ថ្មើរជើង មជ្ឈមណ្ឌល​វប្បធម៌ សាលប្រជុំ​សាធារណៈ និង​ចំណតរថយន្ត​ក្រោម​ដី​ជាច្រើនកន្លែង។ 

នៅក្នុងគម្រោង New Landmark ទាំងមូលមានយូនីតសរុបទាំងអស់ ៤១២៤ ដែលយូនីតចំនួន៣៤១៩​ជាអាផាតមិន ហើយ យូនីតផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ យូ​នី​ត​នៅក្នុង​គម្រោង New Landmark មាន​ទំហំ​ផ្សេងៗ​ពីគ្នាចាប់ពី​ប្រភេទ​ស្ទូ​ឌី​យោ រហូតដល់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​ពីរជាមួយ​ទំហំ​ចាប់ពី ៣០ ទៅ​៥១ម៉ែត្រការ៉េ​។​

ចំណុចពិសេសផ្សេងៗនៃគម្រោង New Landmark 

គ្រប់​យូ​នី​ត​នីមួយៗត្រូវបាន​ធ្វើការ​រចនា និង​តុបតែង​ដោយ​យកចិត្តទុកដាក់​បំផុតជាមួយ​ការប្រើប្រាស់ និង​បំពាក់​ឧបករណ៍​បរិក្ខារ​ទំនើប ទាន់សម័យ និង​មានគុណ​ភាពល្អ ដើម្បី​ធានាបាន​នូវ​ផាសុកភាព​របស់​អ្នករស់នៅ និង​ផ្ដល់ជូន​ពួកគេនូវ​ផ្ទះមួយ​ដែលមាន​គុណភាព​ល្អ​។​ 

​ម្យ៉ាងវិញទៀត បើ​លោកអ្នក​កំពុង​ស្វែងរក​យូ​នី​ត​ធំ​ទូលាយ មាន​បន្ទប់​គេង​ច្រើន​នោះ គម្រោង New Landmark ក៏មាន​ផ្ដល់ជូន​យូ​នី​ត​ដែលមាន​ទំហំ​ធំ​រហូតដល់ ១០៦ ម៉ែត្រការ៉េ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​លក់​យូ​នី​ត​នៅក្នុង​អគារ B ដែលមាន​កម្ពស់​រហូត​ទៅដល់ ៣៧ ជាន់ ដែល​គ្រោងនឹង​បញ្ចប់​ការសាងសង់នៅ​ឆ្នាំ​២០២១​។ 

អ្នករស់នៅ​ក្នុង​អគារ​ខុន​ដូ​នៃ​គម្រោង New Landmark ក៏​អាច​រីករាយ​ជាមួយ​ការបំពាក់​បច្ចេកវិទ្យា​ចុងក្រោយ ដូចជា​ការគ្រប់គ្រង​ការចេញចូល​ដោយ​ប្រព័ន្ធ QR កូដ បើក​សោរ ឬ​ចាក់សោរ​ដោយ​ប្រើប្រាស់​ក្រយៅដៃ និង​ការប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​។ ជាងនេះទៅទៀត នៅក្នុង​អគារ​នេះក៏មាន​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹកដែល​អាច​អនុញ្ញាតឲ្យ​អ្នក​ពិសា​ទឹកចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​ដោយផ្ទាល់ផងដែរ​។​

ផ្ទះគំរូនៃគម្រោងខុនដូ New Landmark

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

 

 

Comments