+85561 777 090
Logo
ឱកាសពិសេស ! ក្លាយជាអ្នកឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023
Updated on: December 9, 2022, 8:49 a.m.
Published on: December 7, 2022, 4:39 a.m.

ឱកាសពិសេស ! ក្លាយជាអ្នកឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023


ចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2023 និងព្រឹត្តិការណ៍​មួយនៃ​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​មាន​​កិត្យានុភាពបំផុតប្រចាំឆ្នាំ ។ ដោយមានអ្នកជំនាញ និងអ្នក​អភិវឌ្ឍន៍អចលនទ្រព្យ​ឈានមុខ​គេ​ជា​ច្រើន​​​ចូលរួម ហើយម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា​ប្រចាំឆ្នាំ202​3​នេះនឹង​ទទួល​បាន​ឱកាសនៃការចូលរួម និងបង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគដែលអភិវឌ្ឍន៍រាប់ពាន់លានដុល្លារ​ក្នុង​អចលន​ទ្រព្យ​ជាមួយ​គម្រោងរបស់ពួកគេជារៀងរាល់ឆ្នាំ ហើយកំពុងបន្តស្វែងរកកិច្ចសន្យាថ្មី អ្នកផ្គត់​ផ្គង់ និងសេវាកម្មពាក់ព័ន្ធ ។


តាមរយៈការឧបត្ថម្ភកម្មវិធី Cambodia Real Estate Awards 2023 (CREA2023) ម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍នេះ​នឹងអាចភ្ជាប់ឈ្មោះរបស់ក្រុមហ៊ុនដោយផ្ទាល់ទៅនឹងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ។

បេសកកម្មរបស់ CREA គឺដើម្បីទទួលស្គាល់សមិទ្ធិផលដែលសម្រេចបាន​នៅក្នុង​វិស័យអចលនទ្រព្យ​កម្ពុជា​ប្រកប​ដោយវត្ថុបំណង មិនលំអៀង និងផ្អែកលើមូលដ្ឋានច្បាស់លាស់ ។ ជាមួយនឹងឱកាសនៃការឧបត្ថម្ភមានកំណត់ ដូច្នេះកុំឱ្យរំលងឱកាសភ្ជាប់ម៉ាកយីហោរបស់លោកអ្នកដោយផ្ទាល់ជាមួយ CREA ។

ពានរង្វាន់នេះនឹងមានសម្រាប់ភ្នាក់ងារអចលនទ្រព្យ, ក្រុមហ៊ុនវាយតម្លៃ, ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ, អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។ នេះនឹងផ្តល់ការទទួលស្គាល់​ដល់ក្រុមហ៊ុនទាំងនោះ​នៅក្នុងវិស័យ​អចលនទ្រព្យ ដោយសារតែពានរង្វាន់ដ៏មានកិត្យានុភាពនេះត្រូវបានទទួលជាផ្លូវការពីសំណាក់ក្រសួងពាក់ព័ន្ធ និងអ្នកជំនាញដែលឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យ ។

តាមរយៈការបង្ហាញម៉ាកយីហោរបស់អ្នកដោយផ្ទាល់ជាមួយព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ លោកអ្នកដែលជា​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​អាចទទួល​បាន​អត្ថ​ប្រយោជន៍​តាមរយៈយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មមុន និងក្រោយ​ព្រឹត្តិ​ការណ៍​​ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023ជាច្រើន ។ មិនតែប៉ុណ្ណោះ ក្នុងពិធីទទួលស្វាគមន៍ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញចូលរួម និងពិធីសំណេះសំណាល​ជួបជុំអាហារ​ពេលល្ងាច​ ម៉ាកយីហោរបស់​លោកអ្នកដែល​ជាអ្នក​ឧបត្ថម្ភ​នឹងបង្ហាញ​ទៅកាន់មនុស្សគ្រប់គ្នា ។

ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ2023នេះនឹងត្រូវចាក់ផ្សាយនៅទូទាំងទូរទស្សន៍ជាតិ ផ្សាយផ្ទាល់​លើទំព័រ​ហ្វេសប៊ុក Cambodia Real Estate Award ក៏ដូចជាទំព័រហ្វេសប៊ុកដៃគូសហការសំខាន់ៗរួមមាន ៖ Realestate.com.kh, B2B Cambodia, Freshnews និងផ្សេងៗជាច្រើនទៀត ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមផ្តល់រង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមចុចលើតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬទំនាក់ទំនងមកកាន់សហការីយើងខ្ញុំដូចខាងក្រោម ។

សម្រាប់ព័ត៌មានបន្ថែមនៃការចូលរួម CREA 2023 សូមទំនាក់ទំនង ៖
ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍ (ភាសាខ្មែរ & អង់គ្លេស) ៖

Name: Ms. Annabelle Vong (Anna)

Position: Event - Sales Manager

Email: annabelle.vong@realestate.com.kh

Phone: +855 (0) 17 426 797

 

Chinese:

Name: Ms. Muyngy Taing (Muyngy)

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10 723 379

 

ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ  (ភាសាខ្មែរ & អង់គ្លេស) ៖

 

Name: Ms. Sokphea Rorm (Phea)

Position: CREA Agent Entry Facilitator & REAKH Relationship Manager

Email: sokphea.rorm@realestate.com.kh

Phone: +855 (0) 81 921 707 / (0) 89 428 028


Chinese:

Name: Ms. Muyngy Taing (Muyngy)

Position: CREA Agent Entry Facilitator & REAKH Relationship Manager

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10 723 379

 

ផ្នែកម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា ៖

 

Name: Ms. Annabelle Vong (Anna)

Position: Event - Sales Manager

Email: annabelle.vong@realestate.com.kh

Phone: +855 (0) 17 426 797

Comments