ភាពសំខាន់ក្នុងវិស័យអចលនទ្រព្យសម្រាប់ឆ្នាំកន្លងមក ប៉ុន្តែតើវាបានចាប់ផ្តើមឡើងដោយរបៀបណា ហើយវាត្រូវមានមុខងារបែបណា? លោក Grant Fitzgerald ដែលជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Independent Property Services Cambodia បានរៀបរាប់ព័ត៌មានលំអិតលើប្រធានបទនេះនៅក្នុងបទសម្ភាសន៍របស់លោកជាមួយនឹង RealEstate. com.kh ។
តើច្បាប់លើប័ណ្ណកម្មសិទ្ធិបានចាប់ផ្ដើម និងវិវត្តន៍ដោយរបៀបណា?
កម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនគួរឲ្យចាប់អារម្មណ៍ លោក Fitzgerald បានពន្យល់ថារដ្ឋាភិបាលបានបង្កើតគំនិតឲ្យមានសហកម្មសិទ្ធិកាន់កាប់លើអាគារសម្រាប់វិនិយោគិនបរទេសតាមរយៈការផ្តល់ប័ណ្ណកម្មសិទ្ធិក្នុងការកាន់កាប់។ លោកបានលើកឡើងថាការមានការយល់ច្រឡំជាច្រើនអំពីប្រាក់ឧបត្ថម្ភ និងដែនកំណត់នៃគំនិតនេះចាប់តាំងពីការចាប់ផ្តើមប្រើប្រាស់ ប៉ុន្តែលោកបានបញ្ជាក់ ថាប័ណ្ណកម្មសិទ្ធិនេះគឺអាចអនុវត្តន៍សម្រាប់តែការសាងសង់អគារបន្ទាប់ពីឆ្នាំ២០១០។ លោកបានបន្ថែមទៀតថាជនបរទេសអាចមានសិទ្ធិកាន់កាប់ត្រឹមតែ៧០%នៃអចលនទ្រព្យទាំងមូល និងជាអចលនទ្រព្យដែលនៅខាងលើជាន់ ហើយត្រូវតែស្ថិតនៅចំងាយ៣០គីឡូម៉ែត្រពីព្រំដែន។
តើប័ណ្ណកម្មសិទ្ធិមានលទ្ធភាពកម្រិតណា ហើយអ្នកទិញទិញចុងក្រោយអាចផ្ទៀងផ្ទាត់ដោយរបៀបណា?
លោក Fitzgerald បញ្ជាក់ថាប័ណ្ណកម្មសិទ្ធិគឺជាប័ណ្ណស្របច្បាប់ ប័ណ្ណកម្មសិទ្ធិគឺជាលិខិតកម្មសិទ្ធិដ៏រឹងមាំ។ លោកនិយាយថា “ប័ណ្ណកម្មសិទ្ធិគឺត្រូវបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលជាការគ្រប់គ្រង់ជាន់ខ្ពស់បំផុតក្នុងរដ្ឋាភិបាល ដូច្នេះគ្រប់ប័ណ្ណកម្មសិទ្ធិដែលបានចុះបញ្ជីនៅក្រសួងគឺពិតជាប័ណ្ណកម្មសិទ្ធិដែលមានភាពរឹងមាំនិងសុវត្ថិភាព។
ដើម្បីផ្ទៀងផ្ទាត់ពីភាពស្របច្បាប់នៃប្លង់ណាមួយ អ្នកគួរតែសាកសួររកទាំងប្លង់រឹង និងផែនការអភិវឌ្ឍន៍មេ។ លោក Fitzgerald បានពន្យល់ថាលក្ខណៈនេះនឹងផ្តល់ឱ្យអ្នកអាចទទួលបានព័ត៌មានសំខាន់ៗដូចជា ព័ត៌មានលម្អិតរបស់ម្ចាស់អចលនទ្រព្យទ្រព្យ ព័ត៌មានលម្អិតពីអចលនទ្រព្យ និងប្រភេទនៃប្លង់នៃអចលនទ្រព្យនោះជាដើម ករណីមួយប្រសិនបើវាជាប្លង់រឹង។ លោកបាននិយាយថា “ផ្នែកមួយនៃដំណើរការនៃការដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិគឺអាស្រ័យលើប្លង់រឹងនៃអចលនទ្រព្យនោះ។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនមានប្លង់រឹងទេ គឺពួកគេមានប្លង់ត្រឹមទន់នោះពួកគេនឹងមិនអាចដាក់ពាក្យស្នើរសុំប័ណ្ណកម្មសិទ្ធិស្របច្បាប់សម្រាប់ខុនដូបានឡើយ។” ចំណែកអ្នកអភិវឌ្ឍន៍ក៏នឹងមិនអាចស្នើរសុំដោយមិនដាក់បង្ហាញផែនការមេជាមុនសិនបានដែរ។ លើសពីទៅទៀត ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាម្ចាស់អចលនទ្រព្យត្រឹមតែជាមួយប្លង់ទន់នោះដែរ។
លោក Fitzgerald ក៏បានផ្តល់ដំបូន្មានឲ្យធើ្វការពិនិត្យមើលលើកិច្ចព្រមព្រៀងលក់ និងទិញនូវរាល់ឯកសារយោងទៅនឹងប័ណ្ណកម្មសិទ្ធិ និងសហកម្មសិទ្ធិជាដើម បើគ្មានឯកសារទាំងនេះទេ លោកបាននិយាយថាបញ្ហាចម្រូងចម្រាសនឹងកើតមានឡើង។
តើត្រូវផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិដោយរបៀបណា?
“ប័ណ្ណកម្មសិទ្ធិត្រូវបានអនុវត្តន៍ជាផ្លូវការនៅពេលដែលចំនួនលំនៅដ្ឋានត្រូវបានបញ្ចប់ការសាងសង់១០០ភាគរយ ហើយពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីប្រគល់ទៅឲ្យអតិថិជន។ នោះជាពេលចុងក្រោយសម្រាប់ការបំពេញក្រដាសស្នាមដាក់ស្នើរសុំប័ណ្ណកម្មសិទ្ធិ” លោក Fitzgerald បានលើកឡើង។ លោកក៏បាននិយាយដែរថា គ្រប់ភាគីទាំងអស់ត្រូវតែមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅមុខក្រសួងសម្រាប់ការផ្ទេរសិទ្ធិកាន់កាប់។ លោក Fitzgerald ក៏បានលើកឡើងទៀតថាឈ្មោះនៃប្តីប្រពន្ធមិនត្រូវការឲ្យដាក់នៅក្នុងលិខិតនោះទេលុះត្រាតែអ្នកទិញមិនចង់ឱ្យដាក់ប៉ុណ្ណោះ។ ក្នុងករណីនេះប្តីប្រពន្ធក៏គួរតែមានវត្តមានសម្រាប់ប្រតិបត្តិការនេះដែរ។
ពេលថ្មីៗនេះការផ្ដល់ប័ណ្ណកម្មសិទ្ធិរួមសម្រាប់ជនបរទេសត្រូវបានទទួលរងការទប់ស្កាត់ ដោយសារបទពិសោធន៍កន្លងមកក្នុងអតីតកាល។ ហើយនៅពេលដែលរដ្ឋាភិបាលអនុវត្តន៍ច្បាប់ដើម្បីកែលម្អកំណើនអាជីវកម្មយើងប្រហែលជាមិនបានឃើញច្បាប់នៃប័ណ្ណកម្មសិទ្ធិ និងការអនុវត្តន៍ច្បាប់ដោយសង្ឃឹមនឹងអាចវិវត្តន៍ជាទម្រង់មួយមានលក្ខណៈល្អប្រសើរជាងមុន។
Comments