+85561 777 090
Logo
ការផ្គត់ផ្គង់ក្នុងវិស័យសណ្ឋាគារកើនឡើង ខណៈតម្រូវការក៏កើនឡើងដែរ
Updated on: June 1, 2022, 6:04 a.m.
Published on: November 28, 2019, 6:48 a.m.

ការផ្គត់ផ្គង់ក្នុងវិស័យសណ្ឋាគារកើនឡើង ខណៈតម្រូវការក៏កើនឡើងដែរ


អត្ថបទព័ត៌មានសណ្ឋាគារនៅក្នុងខេត្តសៀមរាប(អាហែលទឹកនៅសណ្ឋាគារប្រណិតនៅក្នុងខេត្តសៀមរាប)

វត្តមានរបស់អ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យតម្រូវការចំពោះសណ្ឋាគារលំដាប់ខ្ពស់ និងទំនើបមានការកើនឡើងច្រើនជាងមុន ដែលជាកត្តាជំរុញឲ្យការសាងសង់សណ្ឋាគារប្រភេទនេះកាន់តែមានកំណើនខ្ពស់ជាលំដាប់។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន​ Knight Frank ដែលចេញផ្សាយកាលពីពេលថ្មីនេះ។ ខាងក្រោមនេះ គឺជាស្ថានភាពនៃការផ្គត់ផ្គង់​ និងតម្រូវការនៅក្នុងវិស័យសណ្ឋាគារនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០១៩ នេះ។ 

 ១. ការផ្គត់ផ្គង់

នៅរវាងឆមាសទី១នៃឆ្នាំ២០១៨ និងឆ្នាំ២០១៩ គេបានសង្កេតឃើញថា ការផ្គត់ផ្តង់មានការកើនឡើងពីមួយឆ្នាំចំនួន ៧.៥% ដែលកើនឡើងរហូតដល់ ១១,១២០​ បន្ទប់នៅក្នុងសណ្ឋាគារចំនួន​៨៣ ។​ 

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រភេទបន្ទប់លំដាប់ខ្ពស់ និងបន្ទប់កម្រិតមធ្យម មានការកើនឡើងច្រើនជាងឆ្នាំមុនៗ។ ជាក់ស្តែង​ សណ្ឋាគារ Courtyard Phnom Penh បានបន្ថែមបន្ទប់ថ្មីចំនួន ១៨៩ ដែលសុទ្ធតែស្ថិតនៅក្នុងប្រភេទបន្ទប់លំដាប់ថ្នាក់ខ្ពស់ និងបន្ទប់កម្រិតមធ្យម។ លើសពីនេះទៅទៀត វិនិយោគិនជប៉ុន ក្រុមហ៊ុន Starts បានដំណើរការសណ្ឋាគារមួយដែលមានឈ្មោះថា Emion ដែលបន្ថែមចំនួនបន្ទប់ទំនើបថ្នាក់ខ្ពស់ និងបន្ទប់ថ្នាក់លើមធ្យម ២៤០ បន្ទប់​​ផ្សេងទៀត។

ចំណែក ប្រភេទបន្ទប់ថ្នាក់មធ្យមក៏នៅតែមានការកើនខ្ពស់ឡើងផងដែរ ដូចជាសណ្ឋាគារ V International ដែលមានបន្ថែមចំនួន ៦៤ បន្ទប់ សណ្ឋាគារ Pasteur 51 ដែលបន្ថែម ៥៤ បន្ទប់ និង សណ្ឋាគារ V Boutique Hotel ដែលបន្ថែម ១២០ បន្ទប់ ដែលធ្វើឲ្យចំនួនបន្ទប់ប្រភេទមធ្យមនេះ កើនឡើងដល់ ៥,២៨០ បន្ទប់ ស្មើនឹង ៤៨% ។ នេះបើប្រៀបធៀបទៅនឹង សណ្ឋាគារលំដាប់ថ្នាក់ខ្ពស់កើនឡើងចំនួន ៣០%   និងសណ្ឋាគារកម្រិតមធ្យមកើនឡើងចំនួន ២២%។ ចំនួននៃការកើនឡើងនេះត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្តរហូតដល់ ៤០%​ សម្រាប់ប្រភេទបន្ទប់ទំនើបថ្នាក់ខ្ពស់ និង ៣៨% សម្រាប់ប្រភេទបន្ទប់ថ្នាក់លើមធ្យមនៅឆមាសទី២ នៃឆ្នាំ២០១៩ និងឆ្នាំ២០២១។

២. តម្រូវការសណ្ឋាគារ

ស្របពេលដែលទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន តម្រូវការសណ្ឋាគារទំនើបថ្នាក់ខ្ពស់ មានការកើនឡើង។ នៅក្នុងឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរដែលមកកាន់កម្ពុជា មានការកើន ឡើងដល់ ៥.៤ លាននាក់ ដែលត្រូវជា ២៨% នៅទីក្រុងភ្នំពេញ និង ៤.៥​ លាននាក់ ត្រូវជា ៦% នៅខេត្តសៀមរាប។ ការកើនឡើងរបស់ភ្ញៀវទេសចរចិន ជាកត្តាជំរុញដល់ការកើនឡើងនៃសណ្ឋាគារទំនើបៗ។ ទំនោរនេះ នឹងនៅតែមានការកើនឡើងនៅឆ្នាំបន្តបន្ទាប់ ហើយការសាងសង់សណ្ឋាគារដែលមានលក្ខណៈទំនើប នៅតែស្ថិតនៅក្នុងការគ្រប់គ្រងមួយដែលល្អ។

៣. ទិដ្ឋភាពទូទៅនៃវិស័យសណ្ឋាគារ

វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាវិស័យអាទិភាពមួយ ហើយវិស័យនេះមានការកើនឡើង​ជាលំដាប់។ យោងតាមការស្រាវជ្រាវអំពីទិដ្ឋភាពទូទៅនៃអចលនទ្រព្យកម្ពុជាបានបង្ហាញពីទិដ្ឋភាពពីរសំខាន់ៗ៖

ទី១ កំណើននៃពាណិជ្ជករបរទេស៖ តាមការសិក្សាស្រាវជ្រាវ គេសង្កេតឃើញមានការកើនឡើងនៃ សកម្មភាពសេដ្ឋកិច្ចដូចជាការបើកហាងរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ចំណែកក្រុមហ៊ុនអាជីវកម្មដែលមានស្រាប់ត្រូវការកន្លែងប្រជុំ​ និងកន្លែងលម្ហែសម្រាប់បុគ្គលិក។ 

ទី២ កំណើននៃភ្ញៀវទេសចរណ៍ក្នុងស្រុក៖ ការកើនឡើងនិន្នាការទេសចរណ៍ជាផ្នែកមួយជំរុញដល់កំណើន GDP ប្រចាំឆ្នាំ​។​ កាលពីអតីតកាល ភ្ញៀវទេសចរ ដែលស្នាក់នៅសណ្ឋាគារបែបទំនើប សុទ្ធតែជាភ្ញៀវបរទេសទាំងអស់។ ប៉ុន្តែទំនោរនេះ មានការផ្លាស់ប្តូរ ដោយសារតែអ្នកអភិវឌ្ឍន៍ចាប់ផ្តើមងាកមកវិនិយោគ ដើម្បីបំពេញតាមតម្រូវការនៃកំណើនភ្ញៀវទេសចរ ជាមួយនឹងសណ្ឋាគារ ដែលមានលក្ខណៈទំនើប និងស៊ីវីល័យកម្រិតមធ្យម។ ទោះបីជាយ៉ាងណាក៏ដោយ គម្លាតរវាងចំនួនភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុក ក្នុងការប្រើប្រាស់សណ្ឋាគារបែបស៊ីវីល័យ និងសណ្ឋាគារប្រភេទមធ្យមនៅតែមានដដែល៕

          ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩

អត្ថបទដោយ

គី កុសល 

Comments