+85561 777 090
Logo
រដ្ឋប្រមូលពន្ធប្រថាប់ត្រាបានចំនួន១០៤លានដុល្លារត្រឹមឆមាសទី១ ឆ្នាំ២០២២
Updated on: August 31, 2022, 11:12 a.m.
Published on: August 30, 2022, 7:15 a.m.

រដ្ឋប្រមូលពន្ធប្រថាប់ត្រាបានចំនួន១០៤លានដុល្លារត្រឹមឆមាសទី១ ឆ្នាំ២០២២


ពន្ធប្រថាប់ត្រាដែលជាទូទៅកំណត់លើអ្នកជាប់ពន្ធត្រូវបង់ចំនួន៤ភាគរយនៅពេលដែលធ្វើការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុក្នុងរយៈពេល៣ខែ ដោយក្នុងឆមាសទី១ នៃឆ្នាំ២០២២នេះរដ្ឋប្រមូលពន្ធប្រថាប់ត្រាសម្រេច​បាន​ចំនួន​១០៤លាន​ដុល្លារអាមេរិក កើនឡើង៤១ភាគរយបើធៀបនឹងខែមេសាឆ្នាំ២០២១ ។ នេះបើយោងតាមរបាយការណ៍​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

តាមរយៈរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបង្ហាញឱ្យដឹងផងដែរថា ចំណូលលើឈ្នួលផ្ទះ និងដីបានកើនឡើង១០ភាគរយ ក្នុងរយៈពេល៦ខែ គិតចាប់ពីខែមករា-មិថុនា ទទួលបានចំណូលសរុប​២.៨លាន​ដុល្លារ ។​

ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗ ដើម្បីធ្វើជាមូលដ្ឋាន​សម្រាប់​ការគិត​គួរប្រាក់ពន្ធដែលត្រូវបង់ ៕

Comments