ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាកំពុងឈានដល់ចំណុចសំខាន់ថ្មីមួយ ជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាគម្រោងមេហ្គាទំហំ 1.339 ពាន់លានដុល្លារ ដែលឥឡូវនេះសម្រេចបាន 92% គិតត្រឹមខែធ្នូ ឆ្នាំ 2024។ អាកាសយានដ្ឋានថ្មីនេះគ្រោងនឹងសម្ពោធជាផ្លូវការនៅខែកក្កដាឆ្នាំ2025ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទាំងស្រុងនូវវិស័យអាកាសចរណ៍របស់កម្ពុជា និងមានឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារទាំងការធ្វើដំណើរតាមផ្លូវអាកាស និងការរីកចម្រេីននៃរាជធានីភ្នំពេញ។
(រូបភាបរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ)
ស្ថិតនៅចម្ងាយ 19 គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ ក្នុងខេត្តកណ្តាល អាកាសយាន្តដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីសរុប 2,600 ហិកតា និងកំពុងត្រូវបានអភិវឌ្ឍជាបីដំណាក់កាល៖
- ដំណាក់កាលទី 1 (2025) - ផ្លូវហោះប្រវែង 4 គីឡូម៉ែត្រ ដែលអាចទទួលយន្តហោះប្រភេទកូដ 4F (ដូចជា Airbus A380, Boeing 747-8) ហើយមានសមត្ថភាពដឹកអ្នកដំណើរចំនួន 15 លាននាក់ក្នុងមួយឆ្នាំ។
- ដំណាក់កាលទី 2 (2040) - ការពង្រីកសមត្ថភាពដល់ 30 លានអ្នកដំណើរ ក្នុងមួយឆ្នាំ ដែលជួយបង្កើនការតភ្ជាប់ និងប្រសិទ្ធភាពក្នុងការប្រតិបត្ដិការណ៍។
- ដំណាក់កាលទី 3 (2050) - ការសាងសង់បញ្ចប់ ជួយបង្កើនសមត្ថភាពទទួលបាន 45 លានអ្នកដំណើរ ក្នុងមួយឆ្នាំ ដែលធ្វើឲ្យកម្ពុជាក្លាយជាកណ្តាលចរាចរណ៍អាកាសសំខាន់នៅតំបន់នេះ។
នៅពេលដែលដំណើរការពេញលេញអាកាសយាន្តដ្ឋានអន្តរជាតិតេជោត្រូវបានគេរំពឹងថានឹងជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(PNH)ជាច្រកសំខាន់របស់ប្រទេសសម្រាប់អ្នកដំណើរអន្តរជាតិ។
តើអាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងមានឥទ្ធិពលយ៉ាងដូចម្តេចទៅលើទីផ្សារអចលនទ្រព្យរបស់កម្ពុជា?
ជាមួយនឹងការបញ្ចប់អាកាសយាន្តដ្ឋានអន្តរជាតិតេជោវិស័យអចលនៈទ្រព្យរបស់ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងខេត្តកណ្តាល និងភាគខាងត្បូងរាជធានីភ្នំពេញ។
(ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ)
ទីតាំងនៃព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល នឹងជំរុញការកើនឡើងនៃតម្លៃអចលនទ្រព្យ ជាពិសេសនៅក្នុងតំបន់តាខ្មៅ ស្អាងនិងគៀនស្វាយ។ដូចដែលប្រវត្តិសាស្ត្របានបង្ហាញនៅក្នុងទីក្រុងផ្សេងៗទូទាំងពិភពលោកគម្រោងព្រលានយន្តហោះធំៗមានទំនោរក្នុងការបង្កើនតម្លៃអចលនទ្រព្យនៅក្នុងតំបន់ជុំវិញនឹង។កត្តាសំខាន់ៗដែលរួមចំណែកដល់ការកើនឡើងនេះរួមមានការកើនឡើងនៃតម្រូវការសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាននិងពាណិជ្ជកម្មនៅជិតអាកាសយានដ្ឋានការកើនឡើងនៃឱកាសវិនិយោគសម្រាប់គាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវហាយវេផ្លូវ តំណភ្ទាប់ផ្លូវដែក មជ្ឈមណ្ឌលពាណិជ្ជក ម្មនិងរបៀបដែលតំបន់ដឹកជញ្ជូននិងឧស្សាហកម្មនឹងទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ប្រសើរឡើង។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានចាប់ផ្តើមទិញដីនៅតំបន់ជុំវិញរួចហើយដោយរំពឹងថានឹងមានឥទ្ធិពលសេដ្ឋកិច្ចពីអាកាសយានដ្ឋាន។ដោយសារខេត្តកណ្តាលផ្តល់អចលនទ្រព្យក្នុងតម្លៃសមរម្យជាងទីក្រុងភ្នំពេញអ្នកវិនិយោគដែលស្វែងរកការកើនឡើងនៃទឹកប្រាក់ក្នុងរយៈពេលវែង គេរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅទីនោះ។
ការអភិវឌ្ឍន៍របស់អាកាសយាន្តដ្ឋានអន្តរជាតិតេជោមិនមែនគ្រាន់តែជាជើងហោះហើរអ្នកដំណើរប៉ុណ្ណោះទេ។វាក៏ត្រូវបានគេរំពឹងថានឹងជំរុញដល់កំណើននៃវិស័យភស្តុភារនិងទំនិញតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជា។ការបង្កើតតំបន់គ្រប់គ្រងទំនិញឃ្លាំងនិងមជ្ឈមណ្ឌលបំពេញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងបង្កើតតម្រូវការសម្រាប់ដីពាណិជ្ជកម្មដូចជាឃ្លាំងរោងចក្រនិងការិយាល័យសួនឧស្សាហកម្មដើម្បីគាំទ្រដល់អាជីវកម្មដែលចូលរួមក្នុងការនាំចូល/នាំចេញនិងការអភិវឌ្ឍន៍លក់រាយដែលផ្គត់ផ្គង់ដល់បុគ្គលិកព្រលានយន្តហោះអ្នកធ្វើដំណើរនិងអ្នករស់នៅក្បែរនោះ។នេះនឹងបង្កើនតម្លៃដីនិងតម្រូវការអចលនទ្រព្យពាណិជ្ជកម្ម ជាពិសេសនៅក្នុងតំបន់ជាប់នឹងព្រលានយន្តហោះ។
(ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ)
តាមរយៈវិស័យទេសចរណ៍កម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់នៃវិស័យអចលនទ្រព្យជាយូរមកហើយជាពិសេសនៅក្នុងវិស័យ សណ្ឋាគារបដិសណ្ឋារកិច្ចសេវាកម្មអាផាតមិននិងអចលនទ្រព្យសម្រាប់ជួល។ការបញ្ចប់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានគេរំពឹងថានឹងបង្កើនចំនួនភ្ញៀវអន្តរជាតិពង្រឹងតម្រូវការសណ្ឋាគាររមណីយដ្ឋាននិងផ្ទះសំណាក់ក្នុងទីក្រុងភ្នំពេញនិងតំបន់ជុំវិញសេវាកម្មអាផាតមិននិងខុនដូសម្រាប់ផ្គត់ផ្គង់ដល់ជនបរទេសនិងអ្នកធ្វើដំណើរអាជីវកម្មក៏ដូចជាអចលនទ្រព្យសម្រាប់ជួលរយៈពេលខ្លី ដូចជា Airbnb សម្រាប់អ្នកដំណើររងចាំប្តូរជេីងហោះហេីរ។
ក្នុងឆ្នាំ2019កម្ពុជាបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន6,61លាននាក់ជាមួយនឹងចំនួន3,71លាននាក់បានមកដល់តាមរយះផ្លូវអាកាស។ជំងឺរាតត្បាតCOVID-19បាននាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍ជាមួយនឹងការមកដល់បានធ្លាក់ចុះមកត្រឹម 1.31 លាននាក់ក្នុងឆ្នាំ 2020 (-80.2%) និងបន្ថែមទៀតដល់ 0.20 លានក្នុងឆ្នាំ 2021 (-85.0%) ។ បន្ទាប់ពីនោះ មានការស្ដារឡើងវិញយ៉ាងរហ័ស ជាមួយការកើនឡើងយ៉ាងខ្លាំងទៅ 2.28 លាននាក់ក្នុងឆ្នាំ 2022 ដែលជាការកើនឡើងដល់1,059%បូកសរុបពីឆ្នាំ2021។បន្តពីនេះក្នុងឆ្នាំ2023និន្នាការកើនឡើងត្រូវបានបន្តដោយការមកដល់ 5.43 លាននាក់ ដែលបង្ហាញពីកំណើន 139.5% បើធៀបនឹងឆ្នាំ 2022 ។
វិស័យទេសចរណ៍ក្រោយការរីករាលដាលនៃជំងឺកូវីដកំពុងស្ដារឡើងវិញយ៉ាងរហ័សដោយមានភ្ញៀវអន្តរជាតិចំនួន 5.37 លាននាក់ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ 2024 កើនឡើង 22% បើធៀបនឹងឆ្នាំ 2023 (យោងតាមក្រសួងទេសចរណ៍)។ ជាមួយនឹងការបើកប្រើប្រាស់អាកាសយាន្តដ្ឋានអន្តរជាតិតេជោតំណាងឱ្យការរំពឹងថាអត្រានេះនឹងលើសកម្រិតមុនជំងឺរាតត្បាតជួយបង្ហាញការកើនឡើងនៃតម្រូវការអចលនទ្រព្យបដិសណ្ឋារកិច្ចនិងពង្រឹងឱកាសជាកន្លែងទេសចរណ៍សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។
ចំណុចមួយទៀត គឺ រដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគយ៉ាងខ្លាំងលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងគាំទ្រការតភ្ជាប់របស់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ រួមទាំងផ្លូវល្បឿនលឿនថ្មីដែលភ្ជាប់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញដើម្បីធ្វើឱ្យការចូលដំណើរការត្រូវបានធ្វើឱ្យមានភាពងាយស្រួលការពង្រីកផ្លូវរថភ្លើងដែលជួយសម្រួលការដឹកជញ្ជូនអ្នកដំណើរនិងទំនិញហើយនឹងមានការចាប់ផ្តើមគម្រោងទីក្រុងឆ្លាតវៃជាច្រើនដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ទីក្រុងដែលប្រកបដោយនិរន្តរភាពនៅជិតព្រលានយន្តហោះ។
តួយ៉ាងដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរទៅអាកាសយានដ្ឋានថ្មីរដ្ឋាភិបាលបានសាងសង់ស្ពានអាកាសថ្មីនៅតំបន់ក្បាលថ្នល់ រាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ជាទូទៅថា "ស្ពានក្បាលថ្នល់" ដែលតភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ60ម៉ែត្រ) និងមហាវិថីព្រះមុនីវង្ស។សំណង់នេះបានចាប់ផ្តើមក្នុងឆ្នាំ 2022 ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2025 ។ ស្ពានអាកាសដែលមានពីរជាន់នេះមានថ្លៃសាងសង់ជាង 36 លានដុល្លារ ហើយត្រូវបានរំពឹងថានឹងជួយបង្កើនការតភ្ជាប់របស់ TIA និងបន្ថយការកកស្ទះចរាចរណ៍។
(ស្ពានអាកាសក្បាលថ្នល់, ប្រភពដោយ៖ KiloTRAVEL)
ក្រៅពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោវិស័យអាកាសចរណ៍របស់កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងការបើកខ្សែហោះហើរអន្តរជាតិថ្មីៗ។អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលបានបើកដំណើរការនៅចុងឆ្នាំ 2023 នឹងទទួលជើងហោះហើរត្រង់ពីក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌាចាប់ពីខែកុម្ភៈឆ្នាំ 2025 ដោយមានសេវាកម្មហោះហើរបីដងក្នុងមួយសប្តាហ៍រវាង Kolkata និងសៀមរាប។ ក្នុងកម្រិតដូចគ្នាក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអង្គរអ៊ែរក៏បានពង្រីកប្រតិបត្តិការដោយបន្ថែមជើងហោះហើរប្រចាំសប្តាហ៍ចំនួនបួនទៅប្រទេសឥណ្ឌាចាប់តាំងពីពាក់កណ្តាលឆ្នាំ 2024 ដែលបានពង្រឹងការតភ្ជាប់អាកាសបន្ថែមទៀត។
ការបញ្ចប់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការចាប់ផ្តើមសករាជថ្មីសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។ វិនិយោគិន អ្នកអភិវឌ្ឍន៍ និងអ្នកទិញផ្ទះ គួរកត់សម្គាល់និន្នាការសំខាន់ៗដូចខាងក្រោម៖
- តម្លៃដី និងអចលនទ្រព្យក្នុងខេត្តកណ្តាលនឹងមានការកើនឡើងយ៉ាងខ្លាំង។
- តំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មនឹងក្លាយជាចំណុចសំខាន់សម្រាប់ការវិនិយោគ។
- អចលនទ្រព្យដែលទាក់ទងនឹងវិស័យទេសចរណ៍ (ដូចជា សណ្ឋាគារ និងអាផាតមិន) នឹងមានតម្រូវការកាន់តែខ្លាំង។
- គម្រោងហេដ្ឋារចនាសម្ព័ន្ធនឹងបង្កើនភាពងាយស្រួល និងជំរុញការពង្រីកទីក្រុង។
សម្រាប់អ្នកដែលកំពុងពិចារណាវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឥឡូវនេះគឺជាឱកាសល្អក្នុងការស្វែងរកគម្រោងដែលមានសក្ដានុពលនៅក្នុងនិងជុំវិញទីតាំងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។នៅពេលដែលកម្ពុជាបន្តអភិវឌ្ឍខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រចាំតំបន់ វិស័យអចលនទ្រព្យនឹងនៅតែជាអ្នកទទួលផលដ៏សំខាន់ពីការផ្លាស់ប្តូរទាំងនេះ។
—--------------
ដើម្បីស្វែងយល់បន្ថែមអំពីអចលនទ្រព្យជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សូមទាក់ទងអ្នកជំនាញរបស់យើងតាមរយ៖
📞+855 92 92 1000
📧 info@realestate.com.kh
Comments