+85561 777 090
Logo
ស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារដាក់ឱ្យដំណើរការឡើងវិញនៅថ្ងៃនេះ!
Updated on: June 2, 2022, 6:20 p.m.
Published on: August 1, 2019, 10:23 a.m.

ស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារដាក់ឱ្យដំណើរការឡើងវិញនៅថ្ងៃនេះ!


temporary bridge

អស់រយៈពេលប៉ុន្មានប្រហែលជាជិតមួយខែហើយ ពោលគឺតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩មក សាលារាជធានីភ្នំពេញបានធ្វើសេចក្តីប្រកាសផ្អាកការប្រើប្រាស់ស្ពានបេឡេដែលតភ្ជាប់ពីខណ្ឌឫស្សីកែវ មកកាន់ខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ ប៉ុន្តែស្ពានបេឡេនេះបានធ្វើការបើកដំណើរការឡើងវិញហើយ ពោលគឺនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៩នេះ។

ស្របជាមួយនឹងការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវស្ពានដែកឆ្លងកាត់ទន្លសាបមួយនេះ លោកម៉េត មាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បីថែរក្សានូវគុណភាព និងធានាដល់សុវត្ថិភាពនៃការប្រើប្រាស់ទៅដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះឱ្យសមស្របតាមបទដ្ឋានបច្ចេកទេស ទើបរដ្ឋបាលសាលារាជធានីភ្នំពេញសម្រេចចិត្តផ្អាកការធ្វើដំណើរមួយរយៈពេលខ្លីនេះ។

សម្រាប់ការជួសជុលថែទាំទៅលើស្ពានបេឡេនេះ សាលារាជធានីភ្នំពេញបានផ្តោតសំខាន់ទៅដល់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើគ្រឿង​បង្គំ​ស្ពាន​ផ្នែក​ខាងលើ​ និង​ផ្នែក​សសរ​ទម្រ​ស្ពាន ដែលជាចំណុចសំខាន់បំផុតជំហរយ៉ាងរឹងមាំរបស់ស្ពាន។

គូរបញ្ជាក់ផងដែរថា ថ្វីបើស្ពានមិត្តភាពជប៉ុនកម្ពុជា ជប៉ុន ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីខែមេសាមកម្ល៉េះក៏ពិតមែន ប៉ុន្តែស្ពានបេឡេនេះនូវតែបានជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកធំ ជាពិសេសសម្រាប់អ្នកដែលចង់ឆ្លងពីខណ្ឌជ្រោយចង្វារ ទៅខណ្ឌឫស្សីកែវ ឬត្រលប់មកវិញ ដោយមិនចាំបាច់ធ្វើដំណើរវៀងវែងឆ្ងាយ ពោលគឺស្ពាននេះបានសន្សំពេលវេលា និងការចំណាយជាច្រើនសម្រាប់ប្រជាពលរដ្ឋ។

ដូច្នេះការដាក់ឱ្យដំណើរការ និងប្រើប្រាស់នៃស្ពាននេះឡើងវិញ ត្រូវបានគេជឿថាជារឿងដែលគួរឱ្យអបអរមួយ ព្រោះវានឹងជួយសម្រួលចរាចរណ៍ទីក្រុងភ្នំពេញបានយ៉ាងល្អប្រសើរជាងមុន៕​

ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញវនៅថ្ងៃនេះ! 

 

 

Comments