ដំណឹងល្អ! គេហទំព័រ Realestate.com.kh ទើបតែដាក់ឲ្យដំណើរការភាសាចំនួន២បន្ថែមទៀតគឺភាសាថៃ និងបារាំងនៅលើគេហទំព័រ និង កម្មវិធីទូរស័ព្ទរបស់ខ្លួន។ ឥឡូវនេះអ្នកប្រើប្រាស់អាចស្វែងរកអចលនទ្រព្យ និងប្រាស្រ័យទាក់ទងជាមួយភ្នាក់ងារអចលនទ្រព្យ ឬអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យដោយប្រើប្រាស់ភាសាថៃ និងភាសាបារាំងបាន។
ការផ្លាស់ប្ដូរ និងបន្ថែមចំនួនភាសាទាំងពីរនេះ គឺក្នុងគោលបំណងជួយលើកកម្ពស់ ទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចដែលប្រទេសកម្ពុជាមានជាមួយបណ្ដាលប្រទេសទាំង២នេះ។
នៅក្នុងឆ្នាំ២០១៧ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា បានកើនឡើងជាមួយទំហំទឹកប្រាក់សរុប ៦ពាន់លានដុល្លារ ហើយបន្ដកើនឡើងជិតដល់ ៨.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។ ជំនួញពាណិជ្ជកម្មនេះ ភាគច្រើនគឺផ្ដោតសំខាន់ទៅលើផលិតផលកសិកម្ម ឧបករណ៍កសិកម្ម និងជាពិសេសសម្ភារប្រើប្រាស់នៅក្នុងផ្ទះកំពុងមានតម្រូវការច្រើនស្របជាមួយការរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។
"ការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា គឺជាឪកាសមួយសម្រាប់វិស័យអចលនទ្រព្យរបស់កម្ពុជា។ រដ្ឋាភិបាលបានសម្រួលឲ្យមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគិនបរទេសចូលមកក្នុងប្រទេស ហើយពួកយើងជឿជាក់ថា គេហទំព័រជាភាសាថៃរបស់ Realestate.com.kh នឹងទាក់ទាញអ្នកវិនិយោគិនជនជាតិថៃឲ្យចាប់អារម្មណ៍កាន់តែខ្លាំងលើទីផ្សារអចលនទ្រព្យ របស់កម្ពុជា" នេះបើយោងទៅតាមសម្ដីលោក Thomas O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh។
ចំណែកទំនាក់ទំនងរវាងប្រទេសបារាំង និងកម្ពុជាវិញ គឺមានជាងមួយទសវត្សរ៍មកហើយ។ រដ្ឋាភិបាលបារាំងបានបរិច្ចាគប្រាក់ជាង ៤០០លានអឺរ៉ូតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សម្រាប់ជំនួយដល់វិស័យជាច្រើននៅកម្ពុជា ដែលមានដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម វិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងផលិតកម្មសំលៀកបំពាក់ និង វាយភណ្ឌជាច្រើនផ្សេងទៀត។
ប្រទេសបារាំងក៏ជាជម្រកជនភៀសខ្លួនសម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ផងដែរ ក្នុងកំឡុងពេលសង្រ្គាមស៊ីវិល។
"ប្រទេសបារាំង និងកម្ពុជាមានប្រវត្តិផ្លាស់ប្ដូរវប្បធម៌ជាមួយគ្នាជាយូរណាស់មកហើយ ពួកគេបានរក្សានូវទំនាក់ទំនងយ៉ាងជិតស្និតនៃសហគមន៍របស់ពួកគេនៅក្នុងប្រទេសនីមួយៗ ។ ការដាក់ដំណើរការភាសាបារាំងរបស់ Realestate.com.kh នឹងអនុញ្ញាតឲ្យពួកយើងបម្រើនូវសមាគមទាំងនេះឲ្យកាន់តែប្រសើរឡើង ដូចជា សមាគមន៍ជនជាតិបារាំងស្នាក់នៅ និងធ្វើការនៅកម្ពុជា និងសហគមន៍ខ្មែរនៅប្រទេសបារាំងដែលកំពុងសម្លឹងរកការវិនិយោគនៅក្នុងប្រទេសកំណើតរបស់ខ្លួន" Thomas O’Sullivan និយាយ។
ការដាក់ឲ្យដំណើរការភាសាថៃ និងបារាំង ត្រូវបានរួមបញ្ចូលជាមួយមុខងារបកប្រែនៅក្នុងគេហទំព័រ Realestate.com.khផងដែរ សម្រាប់ការប្រើប្រាស់មុខងារសន្ទនាផ្ទាល់ ឬ Direct Chat (មុខងារនេះនឹងបកប្រែសារដោយផ្ទាល់ នៅពេលដែលអ្នកធ្វើការពិភាក្សាឬជជែកជាមួយភ្នាក់ងារអចលនទ្រព្យ) នៅក្នុងប្រអប់សារ។
នេះជាលើកទីមួយ ដែលជនជាតិថៃ និងបារាំងអាចទំនាក់ទំនងគ្នាបានយ៉ាងជិតស្និទ្ធ ព្រោះសាររបស់ពួកគេនឹងត្រូវបកប្រែដោយស្វ័យប្រវត្តិទៅតាមជម្រើសភាសាដែលពួកគេបានរើស។
ការអភិវឌ្ឍថ្មីនេះ នឹងត្រូវបានដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅលើគេហទំព័រ Realestate.com.kh ចាប់ពីការផ្សាយដំណឹងនេះតទៅ។
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
អត្ថបទដោយ
Comments