គម្រោង The Bridge ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅចំកណ្តាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការបង្ការនានាដើម្បីធានាថា ទីតាំងរបស់ខ្លួនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាស្របពេលដែលវីរុសកូរ៉ូណារាតត្បាតនៅប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក។
គម្រោង The Bridge បានសហការជាមួយក្រុមហ៊ុន EnviroCam ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HCC Group Co., Ltd ដែលជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារកម្ពុជាក្នុងវិស័យសេវាកម្មបរិស្ថាន ប្រកបដោយវិជ្ជាជីវៈខ្ពស់សម្រាប់ការបាញ់ថ្នាំកម្ចាត់មេរោគនៅទីតាំងផ្សេងៗនៃអាគារ។
វិធានការនេះគឺមានគោលបំណងការពារការរីករាលដាលនៃមេរោគកូរ៉ូណា និងធ្វើឱ្យអគារមានសុវត្ថិភាពសម្រាប់បុគ្គលិកធ្វើការ អ្នកស្នាក់នៅ និងក្រុមអ្នកមកទស្សនាគម្រោង។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរាយការណ៍ចំនួនករណីឆ្លងវីរុសកូរ៉ូណាចំនួន ១២៣ ករណី។ មុនពេលករណីនាំចូលមួយត្រូវបានគេរកឃើញកាលពីថ្ងៃព្រហស្បតិ៍ មិនមានករណីថ្មីណាមួយត្រូវបានរាយការណ៍ក្នុងរយៈពេលជាង ៥ សប្តាហ៍។ ថ្នាំបាញ់សម្លាប់មេរោគបានបង្ហាញថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ។
មានទីតាំងស្ថិតនៅក្នុងតំបន់ទន្លេបាសាក់នៃរាជធានីភ្នំពេញ គម្រោង The Bridge គឺជាការបន្ថែមថ្មីបំផុតសម្រាប់វិស័យអចលនទ្រព្យដែលកំពុងរីកចម្រើននៅកម្ពុជា។ គម្រោងនេះមានភាពប្រណីត ភាពស្រស់ស្អាត ភាពងាយស្រួល និងផាសុកភាព ត្រូវបានបញ្ចូលទៅក្នុងគម្រោងតែមួយ។
គម្រោង The Bridge មានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់មួយដែលមាន មន្ទីរការិយាល័យរដ្ឋាភិបាល ហាងលក់រាយ ភោជនីយដ្ឋាន កន្លែងកំសាន្ត ក្លិបកីឡា ស្ថានទូត ផ្សារលក់ទំនិញ ធនាគារ មជ្ឈមណ្ឌលសន្និបាតនិងសាលពិព័រណ៍កោះពេជ្រ សាលាក្រុងភ្នំពេញ ផ្សារទំនើបអ៊ីអនម៉ល១ និងមានកន្លែងសំខាន់ៗជាច្រើនទៀតដែលស្ថិតនៅមិនឆ្ងាយទាល់តែសោះ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងមណ្ឌលដឹកជញ្ជូនផ្សេងទៀតអាចទៅដល់បានក្នុងរយៈពេលមិនដល់ ២០ នាទីផង។
គម្រោង The Bridge មានអគារខ្ពស់ចំនួនពីរគឺ អគារខុនដូ និងអគារសូហូ។ ក្នុងកម្ពស់ ៤៥ ជាន់ ពួកវាជាអគារខុនដូ /អាផាតមិន ដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា។ គម្រោងនេះមានសូហូ (បន្ទប់ដែលអាចធ្វើការនិងស្នាក់នៅជាមួយគ្នា) សរុបចំនួន ៩៦៣ យូនីតនិងខុនដូ ៧៦២ យូនីត។ ទាំងនេះត្រូវបានបំពេញបន្ថែមដោយហាងលក់រាយចំនួន ៤៧៥ និងហាងលក់ទំនិញចំនួន ៣២។
ការអភិវឌ្ឍនេះក៏រួមបញ្ចូលផងដែរនូវផ្សារទំនើប The Bridge Lifestyle Mall ដែលជាទិសដៅទិញឥវ៉ាន់លំដាប់ខ្ពស់មួយទៀត។ ភោជនីយដ្ឋាន Collins Cambodia ដែលជាភោជនីយដ្ឋានដ៏មានប្រជាប្រិយភាពក៏មានទីតាំងស្ថិតនៅក្នុងបរិវេណរបស់គម្រោងដែរ។
អ្នករស់នៅក្នុង The Bridge មានសិទ្ធិចូលទៅកាន់អាងហែលទឹកមួយកន្លែង សួនកុមារ កន្លែងហាត់ប្រាណជាលក្ខណៈក្រុមគ្រួសារ សាលមុខងារ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ពីចំណុចកំពូលរបស់អគារ ក៏មានទេសភាពដ៏ល្អឥតខ្ចោះនៃជើងមេឃក្រុង ភ្នំពេញ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
ក្រៅពីជាកន្លែងស្នាក់នៅដ៏ប្រណិត The Bridge ក៏ត្រូវបានគេចាត់ទុកថាជាឱកាសវិនិយោគដ៏សំខាន់មួយផងដែរ។
គម្រោង The Bridge ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន WorldBridge Land និងក្រុមហ៊ុន Oxley Holdings របស់ប្រទេសសិង្ហបុរី៕
ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។
ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh
ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖
ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh
ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh
Comments