+85561 777 090
Logo
​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ខ្នាត​ធំ​ទី ៥ នៅកម្ពុជាតម្លៃជាង ១០០ លានដុល្លារដាក់ឱ្យដំណើរការជាផ្លូវការ
Updated on: June 5, 2022, 3:41 p.m.
Published on: November 14, 2019, 11:05 a.m.

​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ខ្នាត​ធំ​ទី ៥ នៅកម្ពុជាតម្លៃជាង ១០០ លានដុល្លារដាក់ឱ្យដំណើរការជាផ្លូវការ


រោងចក្រស៊ីម៉ង់ថ្មី

​រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ១១០លានដុល្លារសហរដ្ឋអាមេរិកត្រូវដាក់សម្ពោធឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាដែលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃនេះជារបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០ តោនក្នុងមួយថ្ងៃស្មើនឹងជិត ១ លានតោនក្នុងមួយឆ្នាំ។

វត្តមានរោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុង បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥ នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥ នាក់។ ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួសារថ្មកំបោរចូលរដ្ឋប្រមាណ ៦៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។

រោងចក្រស៊ីម៉ង់ទើបសម្ពោធ

ជាមួយនឹង​កំណើន​នៃ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​កើន​ស្ទុះ​ខ្លាំង​នៅ​ប្រទេស​កម្ពុជារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហេតុនេះ​ធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង់ត៍​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺថា​កន្លង​មក​រាល់​ការ​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​ជា​ច្រើន​ប្រភេទ​នៅ​ទីផ្សារ​កម្ពុជាគឺជា​ការ​នាំ​ចូល​ពី​បណ្តា​ប្រទេស​នានា​។

យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដែលបានបង្ហាញឡើង ក្នុងពិធីដាក់សម្ពោធឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងបានបង្ហាញ​ឱ្យដឹងថាគិតមកដល់ចុងឆ្នាំ២០១៩នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍​ធំៗចំនួន៥នៅកម្ពុជា មានទុនសរុបវិនិយោគ ៨០០ លានដុល្លារ​ដែលអាចផលិតស៊ីស៊ីម៉ង់តិ៍ជិត ៨​ លានតោនក្នុងឆ្នាំ និង​អាច​ផ្តល់ការងារជូនប្រជាពលរដ្ឋបានជាង២,៧០០នាក់ ។

របាយការណ៍ដដែលឱ្យដឹងទៀតថា កន្លងមកនៅឆ្នាំ២០១៧  និង២០១៨ កម្ពុជាសម្រេចបាននូវ​ការផ្គត់ផ្គង់ស៊ីម៉ង់តិ៍បានតាមសេចក្តី​ត្រូវការ​ទាំងស្រុង ប៉ុន្តែដោយសារកំណើននៃការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បានកើនឡើងយ៉ាង​គំហុក ក្នុងរយៈកាលឆ្នាំ២០១៨ និង២០១៩ ចុងក្រោយនេះ បានធ្វើឱ្យស៊ីម៉ង់តិ៍​ក្នុង​ស្រុក​មិនអាច​ផ្គត់ផ្គង់​តាម​តម្រូវការទីផ្សារ ធ្វើឱ្យមានការនាំចូល​ស៊ីម៉ង​ពីក្រៅប្រទេសក្នុងបរិមាណ​តិចតួច ដើម្បីបង្គ្រប់តម្រូវការក្នុងស្រុក៕

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!

Comments