+85561 777 090
Logo
ប្រញាប់ឡើង! គម្រោង The Gateway ជិតបញ្ចប់ការសាងសង់ ផ្តល់ជូនការបញ្ចុះតម្លៃចុងក្រោយ
Updated on: June 6, 2022, 5:02 p.m.
Published on: August 12, 2019, 8:54 a.m.

ប្រញាប់ឡើង! គម្រោង The Gateway ជិតបញ្ចប់ការសាងសង់ ផ្តល់ជូនការបញ្ចុះតម្លៃចុងក្រោយ


Pool in The Gateway project

គម្រោង The Gateway​ ដែលស្ថិតនៅក្នុងតំបន់ទួលគោកនៃទីក្រុងភ្នំពេញបានកំពុងឈាន ដល់ចំណុចរបត់ថ្មីមួយសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ។ ថ្មីៗនេះជាន់លើបង្អស់នៃអគារត្រូវបានសាងសង់រួចរាល់​។ ចំណែកការប្រគល់ផ្ទះរំពឹងថានឹងធ្វើនៅក្នុងខែធ្នូចុងឆ្នាំនេះ ហើយអគារ ៨០% នៃយូនីតត្រូវបានលក់រួចរាល់។ 

ដើម្បីរំលឹកដល់ការបញ្ចប់ការសាងសង់ដំណាក់កាលចុងក្រោយនេះ គម្រោង The Gateway ផ្តល់ជូន ការបញ្ចុះតម្លៃពិសេសរហូតដល់ ៣% ចំពោះអតិថិជនដែលមកកាន់ការិយាល័យលក់ដោយផ្ទាល់​ ហើយការបញ្ចុះតម្លៃនេះមានរហូតដល់ចុងខែសីហានេះ។​ សូមកុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ!

អគារអភិវឌ្ឍន៍ចម្រុះដ៏សម្បូរបែបនេះស្ថិតនៅតំបន់ប្រជុំជនក្នុងទីក្រុងមានទីតាំងនៅលើផ្លូវសហព័ន្ធរុស្សី ដែលជាតំបន់បណ្តុំទៅដោយអភិជនប្រកបទៅដោយជីវិតរស់នៅស៊ីវីល័យលំដាប់អន្តរជាតិ។

គម្រោងThe Gateway មានអគារលំនៅដ្ឋានកម្ពស់ ៣៩ ជាន់ ជាមួយលំនៅដ្ឋានសរុប ៥៧២ យូនីត និងអគារការិយាល័យកម្ពស់ ៣៦ ជាន់ ដែលមានការិយាល័យសរុបចំនួន ២៩៩ យូនីត។ 

យូនីតខុនដូមានចាប់ពី ១ ​ទៅ ៣ បន្ទប់គេង ក្នុងនោះមានទំហំចាប់ពី ៥២ ម៉ែត្រការ៉េ ទៅ ១១០ ម៉ែត្រការ៉េ​។ ចំណែកតម្លៃមានចាប់ពី​ ១៦៧,០០០ ដុល្លារឡើងទៅ។  ម្ចាស់លំនៅដ្ឋានអាចទទួលបាន សេវាកម្មដែលមានស្រាប់​ដូចជា ផ្សារទំនើប ២ ជាន់ អគារការិយាល័យ និងផ្សេងៗទៀត។ ជាមួយសេវាកម្មទាំងនេះ The Gateway នឹងក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នក។ 

អគារ Gateway ​ជិតបញ្ចប់ការសាងសង់

តាមរយៈសកម្មភាពជាពេលកន្លងមក The Gateway កំពុងសម្រេចបានការបញ្ចប់គម្រោងសាងសង់ដូចដែលធ្លាប់បាននិយាយ។​ ការសាងសង់ជាន់លើបង្អស់ត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ ហើយការសាងសង់ផ្ទៃខាងក្នុងនឹងបញ្ចប់ឆាប់ៗ។ 

ការដាក់កញ្ចក់ផ្នែកខាងក្រៅរួចរាល់បានពាក់កណ្តាល ដោយឡែកការរចនាផ្ទៃខាងក្នងនឹងត្រូវសំរេចឲ្យបានឆាប់រហ័ស។ គ្រឿងបរិក្ខារទាំងអស់មានលក្ខណៈទំនើប និងទាន់សម័យ។ នៅក្នុងគម្រោងនេះមានកន្លែងហាត់ប្រាណ អាងហែលទឹក​ កន្លែងអង្គុយលេង កន្លែងសូណា សួនច្បារ និងន្លែងកម្សាន្តជាច្រើនទៀត។

ជាការពិតណាស់ គម្រោង The Gateway នឹងបញ្ចប់ការសាងសង់ឆាប់ៗនេះ រីឯការប្រគល់ផ្ទះនឹងធ្វើនៅខែធ្នូក្នងឆ្នាំនេះ។ អតិថិជននឹងទទួលបានសិទ្ធិកាន់កាប់ពេញលេញនៅបន្ទាប់ពី​ការប្រគល់ផ្ទះរយៈពេល ៣ ខែ។ 

យូនីតនៅក្នងគម្រោង Gateway លក់ដាច់លឿនបំផុត

មនុស្សជាច្រើនបានមើលឃើញអត្ថប្រយោជន៏នៃគម្រោងដ៏អស្ចារ្យនេះ។ The Gateway លក់អស់ ៨០% នៃយូនីតសរុប ហើយមកទល់ពេលនេះនៅសល់ជាង ១០០ យូនីតទៀតទេ ដែលនេះជាចំនួនតិចបំផុត។​ 

ឥឡូវនេះជាឱកាសពិសេសរបស់អ្នកក្នុងការទទួលយកការបញ្ចុះតម្លៃពិសេសពីគម្រោងដ៏អស្ចារ្យមួយនេះ។​

បន្ទាប់ពីការផ្សព្វផ្សាយពីកាលបរិច្ឆេទប្រគល់ផ្ទះនេះទៅ  ខុនដូដែលនៅសល់នឹងត្រូវបានលក់ដាច់យ៉ាងឆាប់រហ័ស។ សូមមកកាន់ការិយាល័យលក់របស់ Gatewayដោយផ្ទាល់ ដើម្បីទទួលយកព័ត៍មានលម្អិតទាក់ទងបញ្ចុះតម្លៃដ៏អស្ចារ្យនេះ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! 





Comments