+85561 777 090
Logo
ស្ពានអាកាសមរតកតេជោនឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនាឆ្នាំ២០២៥ខាងមុខនេះ
Updated on: March 12, 2025, 3:36 a.m.
Published on: March 11, 2025, 7:30 a.m.

ស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ


មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា​ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥នេះ ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ គឺជាផ្នែក​មួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់រាជធានីភ្នំពេញ ដើម្បីជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរផងដែរ។

គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% ដោយគ្រោងបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ។​​ ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។

ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ស្ពានអាកាសនេះត្រូវបានសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយការគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ។ គម្រោងនេះចែកចេញជាពីរដំណាក់កាល៖

  • ដំណាក់កាលទី ១៖ ដំណាក់កាលទី 1 ត្រូវបានបើកជាបណ្តោះអាសន្ននៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងគាំទ្រដល់ការធ្វើដំណើររបស់ប្រជាពលរដ្ធក្នុងកំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
  • ដំណាក់កាលទី ២៖ ជាដំបូងគេរំពឹងថានឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០២៥ បុន្តែជាក់ស្ដែង ចំពោះ ដំណាក់កាលទី 2 នេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតជាមុន​សិន។

ស្ពានអាកាស មរតកតេជោត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលវិជ្ជមានទៅដល់ទីផ្សារអចលនទ្រព្យក្នុងស្រុក ដោយបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាធ្វើដំណើរ ដែលអាចបង្កើនតម្លៃអចលនទ្រព្យនៅក្នុងតំបន់ជុំវិញផងដែរ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ស្របតាមផែនការពង្រីកទីក្រុងកាន់តែទូលំទូលាយរបស់រាជធានីភ្នំពេញ ដែលរួមមានគម្រោងសំខាន់ៗផ្សេងទៀត ដូចជាស្ពានអាកាសតាមមហាវិថីព្រះមុនីវង្ស ព្រមទាំងគំនិតផ្តួចផ្តើមការពារទឹកជំនន់។ ដោយសាររាជធានីភ្នំពេញបន្តរីកចម្រើន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធបែបនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់ភាពរស់រវើកនៃសេដ្ឋកិច្ចទីក្រុង និងគុណភាពជីវិតសម្រាប់អ្នករស់នៅផងដែរ។

ជាងនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយាន្តដ្ឋានដែលធំជាងគេទី9នៅលើពិភពលោក ក៏ត្រៀមនឹងបើកអោយដំណើរការប្រើប្រាស់នៅខែកក្កដា​ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះខ្នាតធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

ជាចុងបញ្ចប់

ដោយសាររាជធានីភ្នំពេញបន្តរីកចម្រើន គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពានអាកាសមរតកតេជោ និងអាកាសយានដ្ឋានថ្មីនាពេលខាងមុខ នឹងក្លាយជាចំណុចសំខាន់ក្នុងការបង្កើនការទាក់ទាញរបស់ទីក្រុង សម្រាប់ទាំងអ្នករស់នៅក្នុងប្រទេស និងអ្នកវិនិយោគ ព្រមទាំងរួមចំណែកដល់បរិស្ថានទីក្រុង អោយកាន់តែមានភាពរស់រវើកផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់

📞+855 92 92 1000

📧 info@realestate.com.kh

 

Comments