+85561 777 090
Logo
The Peak - ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ទទួលបានជោគជ័យក្នុងការបង្កើនវឌ្ឍនភាពនៃគម្រោង
Updated on: June 6, 2022, 5:01 p.m.
Published on: May 2, 2020, 6:19 a.m.

The Peak - ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ទទួលបានជោគជ័យក្នុងការបង្កើនវឌ្ឍនភាពនៃគម្រោង


បើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្ម និងការពន្យាពេលផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយដោយជោគជ័យនឹងបញ្ហានេះតាមរយៈការនាំមកនូវធនធានចាំបាច់នានាដើម្បីពន្លឿនវឌ្ឍនភាពនៃការសាងសង់សម្រាប់គម្រោង The Peak។

"យើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd (Oxley Gem) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាសក្នុងការគ្របគ្រងគំរោងដ៏អស្ចារ្យនេះ។ ការគាំទ្រ និងការណែនាំជាបន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនាឆ្នាំ ២០២០។" នេះបើយោងតាមការដកស្រង់សម្ដីរបស់ លោក Jia Ruo Hua អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន CRUCG ប្រចាំ​នៅ​កម្ពុជា​។

ក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem សូមធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តោតលើការងារគម្រោង ហើយយើងមានសេចក្តីសោមនស្សដោយដឹងថា​ក្រុមហ៊ុន CRUCG បានអនុវត្តវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់ដើម្បីផ្តល់នូវកន្លែងធ្វើការដែលមានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។

អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា៖ "វាមានភាពងាយស្រួលក្នុងការធ្វើការសន្យាក្នុងពេលវេលាដ៏ល្អ ប៉ុន្តែពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយាកាសដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំង និងមានបទពិសោធដូចជាដៃគូរបស់យើងគឺក្រុមហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាពបានយ៉ាងឆាប់រហ័សដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ។"

ជាមួយគ្នានេះផងដែរ លោក Ching Chiat Kwong អគ្គនាយក និងជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Oxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរចំពោះដៃគូកម្ពុជារបស់ខ្លួនផងដែរថា៖ "ក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។ យើងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Worldbridgeland ខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីទទួលបានលទ្ធផលល្អសម្រាប់គម្រោងរបស់យើងនៅក្នុងប្រទេសកម្ពុជា។"

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ 

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

 

Comments