+85561 777 090
Logo
ក្រសួង​សាធារណៈ​ការ៖​ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ អាចបញ្ចប់មុនពេលកំណត់
Updated on: May 31, 2022, 9:34 a.m.
Published on: November 15, 2019, 8:56 a.m.

ក្រសួង​សាធារណៈ​ការ៖​ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ អាចបញ្ចប់មុនពេលកំណត់


រូប 3D ផ្លូវក្រវ៉ាត់ក្រុង

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣​ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិននឹងត្រូវ​​រំពឹង​ថា​ នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ដោយសារពេលនេះការស្ថាបនាបានសម្រេចលទ្ធផលប្រមាណ ៤០ ភាគរយហើយ។

​​រាជរដ្ឋាភិបាលកម្ពុជាបាន​រំពឹង​ថាផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣នេះ​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ដោយសារមាន​ការជំរុញ​ពីសំណាក់​របស់​រដ្ឋាភិបាល​ ​និង​ពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដោយធ្វើ​យ៉ាង​ណា​ធ្វើ​ឱ្យ​បាន​លឿនតាម​ផែនការ​ ឬមុន​ផែនការ​។ នេះបើតាមអ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ គង់​ វិមាន ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក កាលពីពេល​ថ្មីៗនេះ។

លោកបានឱ្យដឹងបន្តថា គម្រោង​ផ្លូវក្រវ៉ាត់ក្រុងទី៣​នេះ​ ត្រូវបានចំណាយ​ថវិកា​សរុប​ប្រមាណ​ ២៧៣ លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការបោសសម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធ​ និង​សួយសារអាករ​ ហើយសម្រាប់ការស្ថាបនា​នឹង​ប្រើ​រយៈពេល ៤២ ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​។

គួរបញ្ជាក់ផងដែរថាផ្លូវក្រ​វ៉ាត់​ក្រុង​ទី៣​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកអគ្គ​រដ្ឋ​ ទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ផ្លូវនេះ​មាន​ប្រវែង​ជាង​ ៥០ គីឡូម៉ែត្រ​​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍ក្នុង​ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន និងអាចកាត់បន្ថយរយៈពេលក្នុងការធ្វើដំណើរផងដែរ៕

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ។ 

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់អចលនវត្ថុកម្ពុជា២០១៩

Comments