ការពិនិត្យមើលអចលនទ្រព្យជាលើកដំបូងអាចជាកិច្ចការដ៏លំបាកមួយសម្រាប់លោកអ្នក។ អ្នកត្រូវក្រឡេកមើលទិដ្ឋភាព និងលក្ខណៈពិសេសរបស់លំនៅដ្ឋាននោះឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះគ្មាននរណាម្នាក់ចង់ទិញផ្ទះក្នុងក្ដីសុបិន្តរបស់ពួកគេជាផ្ទះដែលមានតម្លៃថ្លៃតែប្រែក្លាយជាមានរឿងមិនល្អនោះទេ! ត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់ហើយមើលអត្ថប្រយោជន៍រយៈពេលវែងទៅពេលអនាគត។ យើងសូមណែនាំឱ្យលោកអ្នកស្វែងរកអ្នកជំនាញផ្នែកត្រួតពិនិត្យអគារដើម្បីពិនិត្យមើលអចលនទ្រព្យនោះជូនលោកអ្នក!
ទោះជាយ៉ាងណាក៏ដោយនៅខាងក្រោមនេះជាវិធីសាស្រ្តពិនិត្យមើលអចលនទ្រព្យទូទៅមួយចំនួនដែល លោកអ្នកអាចត្រួតពិនិត្យមើលបានដោយខ្លួនឯង៖
- តើអ្នកមើលឃើញទឹកជ្រាប ឬស្រក់លើជញ្ជាំងជុំវិញបន្ទប់ទឹកឬអាងទឹកដែរឺទេ? ឬតើមានសញ្ញាសើមណាមួយជុំវិញអាងឬបន្ទប់ទឹកដែរឺទេ? នេះអាចជាសញ្ញាមួយនៃការលេចចេញដែលអាចជា បន្ទុកលើការជួសជុលបន្ថែម។
- តើពិដានមានជ្រាបទឹកដែរឬទេ? នៅពេលដែលលោកអ្នកធ្វើការត្រួតពិនិត្យលអចលនទ្រព្យ របស់អ្នកសូមយកពិលបញ្ចាំងមើលជុំវិញពិដាន ការធ្វើដូចនេះអាចមើលឃើញការខ្វះចន្លោះមួយចំនួនបាន។ តើពិដានត្រូវបានជួសជុលយ៉ាងល្អដែរឬទេ ឬតើវាមានភាពខ្វះចន្លោះណាមួយកើត ឡើងដែរឬទេ?
- ត្រូវត្រួតពិនិត្យមើលទុយោបង្ហូទឹកចុះទាំងអស់ថាតើវាធ្លាក់ចូលក្នុងអាងដែរឬយ៉ាងណាឬវាហូរដល់ដីឬទេ។ ប្រាកដណាស់ថាលោកអ្នកមិនចង់ឱ្យផ្ទះរបស់អ្នកមានទឹកហូរចូលនៅរដូវភ្លៀវធ្លាក់នោះទេ។
- ហើយផងដែរនោះត្រូវស្វែងរកមើលសញ្ញាមួយចំនួននៃការស្រក់ទឹកកន្លងមកនៅជុំវិញទុយោនៅលើពិដាន។ នេះអាចបង្ហាញថាអាងទឹកមិនមានទំហំត្រឹមត្រូវនោះឡើយឬត្រូវការសម្អាតចេញដែលវាអាចជាតម្លៃបន្ថែមលើកការថែទាំ។ ក៏ប៉ុន្តែប្រសិនបើអចលនទ្រព្យនោះមិនមានប្រព័ន្ធលូ បង្ហូរទឹកត្រឹមត្រូវទេនោះការដំឡើងស្តុកទឹកអាចមានតម្លៃថ្លៃខ្លាំង។
- ការត្រួតពនិត្យមើលអចលនទ្រព្យមួយលោកអ្នកត្រូវស្វែងរកមើើលស្មាមប្រេះនៅលើជញ្ជាំង។ ជាពិសេសជញ្ជាំងខាងក្នុង និងខាងក្រៅត្រូវតែពិនិត្យមើលស្នាមប្រេះចន្លោះពី២មីលីម៉ែត្រម្ដង។ ប្រសិនបើអ្នករកឃើញថាមានស្នាមប្រេះលើជញ្ជាំងណាមួយអ្នកត្រូវតែហៅអ្នកត្រួតពិនិត្យអគារ មកដើម្បី ពិនិត្យមើថាតើគ្រោងអចលនទ្រព្យនោះមានលក្ខណៈយ៉ាងណា។
- សូមត្រួតពិនិត្យមើលលក្ខណៈខាងក្នុងជាពិសេសកន្លែងដែលសើមទាំងអស់។ ត្រូវបើកមើលទូដាក់ចានទាំងអស់ដើម្បីសង្កេតមើលថាតើមានក្លិនស្អុយនិងដុះផ្សិតដែររឺទេ។ ប្រសិនបើមានក្លិនស្អុយណាមួយនោះបង្ហាញថាមានការជ្រាបទឹក ហើយនេះជាបញ្ហាដែលអាក្រក់បំផុតនៅក្នុងលំនៅ ដ្ឋានទាំងអស់។
Comments