+85561 777 090
Logo

Advertorial content

ក្រុមការងាររបស់ក្រុមហ៊ុន Realestate.com.kh និងលោកស្រី Smallove Teoh Seok Ai
Updated on: August 23, 2024, 10:18 a.m.
Published on: August 23, 2024, 6:40 a.m.

ការចុះកិច្ចព្រមព្រៀងផ្តាច់មុខសម្រាប់គម្រោងខុនដូ Picasso Sky Gemme រវាងក្រុមហ៊ុន Titan Stone Real Estate និង ក្រុមហ៊ុន​ Realestate.com.kh


រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Global Titan Stone Real Estate Development និងក្រុមហ៊ុន Realestate.com.kh មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូផ្តាច់មុខរបស់ដៃគូទាំងពីរនៅក្នុងពិធីសម្ពោធគម្រោងខុនដូ Picasso Sky Gemme (Picasso 2) ដ៏ល្បីល្បាញ។ ចាប់ដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ កិច្ចសហការនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់រាជធានីភ្នំពេញ។

(ក្រុមការងាររបស់ក្រុមហ៊ុន Realestate.com.kh និងលោកស្រី Smallove Teoh Seok Ai ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តាច់មុខសម្រាប់គម្រោងខុនដូ Picasso Sky Gemme)

ពិធីចុះហត្ថលេខាផ្តាច់មុខ

ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Titan Stone Real Estate និងក្រុមហ៊ុន Realestate.com.kh បានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការរបស់គម្រោងខុនដូ Picasso Sky Gemme នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍។ ពិធីនេះបានពង្រឹងទៅដល់ភាពជាដៃគូរបស់ភាគីទាំងពីរ ព្រមទាំងកំណត់អត្តសញ្ញាណទៅលើភាពនាំមុខរបស់ភាគីទាំងពីរផងដែរ។

គម្រោងខុនដូ Picasso Sky Gemme គឺជាការអភិវឌ្ឍន៍ចុងក្រោយបង្អស់ពីក្រុមហ៊ុនអចលនទ្រព្យ Titan Stone Real Estate ដែលផលប័ត្ររបស់ពួកគេរួមមានគម្រោងដែលមានការទទួលស្គាល់ដូចជាគម្រោងអាគារ KY iCentre និងខុនដូ Picasso City Garden ដ៏ប្រណិត។ ការបណ្តាក់ទុនថ្មីនេះសន្យាថានឹងលើកកំពស់ការរស់នៅទីក្រុងក្នុងទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវការបញ្ចូលគ្នានៃការរចនាដែលបំផុសគំនិតដោយសិល្បៈ និងបរិក្ខារទំនើបៗផងដែរ។

(រូបភាពនៃអគារខុនដូ Picasso Sky Gemme ។)

អ្នកស្រី Smallove Teoh Seok Ai អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ Titan Stone Real Estate Group មានប្រសាសន៍ថា “យើងពិតជារីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Realestate.com.kh ដែលយើងមានភាពជឿជាក់ថា ក្រុមហ៊ុន Realestate.com.kh នឹងជម្រុញទៅដល់ការឈានជើងចូលក្នុងស្រុក និងអន្តរជាតិរបស់គម្រោងខុនដូ Picasso Sky Gemme។ ជំនាញផ្នែកលក់ និងទីផ្សាររបស់ពួកគេ រួមជាមួយនឹងឧបករណ៍ និងការគាំទ្រដែលពួកគេផ្តល់ក្នុងនាមជាភ្នាក់ងារ នឹងអាចធានាបានថា អតិថិជនរបស់យើងនឹងទទួលបានសេវាកម្មកម្រិតខ្ពស់បំផុតប្រកបទៅដោយវិជ្ជាជីវៈផងដែរ”។

(រូបភាពនៃគ្រឿងបរិក្ខាររបស់គម្រោង Picasso Sky Gemme។)

ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់បណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Realestate.com.kh និងសក្តានុពលនៃការផ្សព្វផ្សាយបែបឌីជីថលដើម្បីបង្ហាញពីសក្ដានុពលរបស់គម្រោង Picasso Sky Gemme ប្រកបដោយប្រសិទ្ធភាពទៅកាន់ទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុក។ កិច្ចសហការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Titan Stone Real Estate ចំពោះភាពល្អឥតខ្ចោះ និងការច្នៃប្រឌិតនៅក្នុងគ្រប់គម្រោងដែលពួកគេអនុវត្ត។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Titan Stone Real Estate ក្នុងការសម្ពោធគម្រោងខុនដូ Picasso Sky Gemme។ គម្រោងនេះមិនមែនជាការអភិវឌ្ឍន៍លំនៅដ្ឋានបែបសាមញ្ញតែប៉ុណ្ណោះទេ វាអាចចាត់ទុកបានថាជាស្នាដៃដែលរួមបញ្ចូលគ្នានូវភាពឆើតឆាយនៃសិល្បៈ ជាមួយនឹងភាពប្រណីតនៃការរស់នៅបែបទំនើបផងដែរ។ Picasso Sky Gemme នឹង​កំណត់​គោល​ដៅ​ថ្មី​មួយ​សម្រាប់​ការរស់នៅក្នុងភាពប្រណីតនៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​យើង​មាន​ក្តី​រំភើប​រីករាយ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​នាំ​យក​ចក្ខុវិស័យ​នេះ​អោយក្លាយជាការពិតផងដែរ"។

ភាពជាដៃគូនេះបញ្ជាក់ពីគុណតម្លៃរួមរបស់ក្រុមហ៊ុនទាំងពីរក្នុងការផ្តល់នូវគុណភាព និងការច្នៃប្រឌិតដែលមិនអាចកាត់ថ្លៃបានដល់ទីផ្សារអចលនទ្រព្យកម្ពុជា។ គម្រោងខុនដួ Picasso Sky Gemme បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយខ្លួនជាលំនៅដ្ឋានដែលជាជម្រើសដ៏ប្រសើរបំផុតនៅក្នុងទីក្រុងភ្នំពេញ ដែលទាក់ទាញអ្នកទិញដែលមានការយល់ដឹង និងមានបំណងចង់បានការរស់នៅដ៏ប្រណិតនៅក្នុងទីតាំងដែលមានសក្ដានុពលផងដែរ។

អំពីគម្រោង Picasso Sky Gemme៖ ខុនដូប្រកបដោយប្រណិតភាពនៅក្នុងសង្កាត់បឹងកេងកង ១ 

គម្រោងខុនដូ Picasso Sky Gemme ដែលមានទីតាំងនៅចំកណ្តាលនៃសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាគម្រោង Picasso ទី ២ គឺជាការរួមបញ្ចូលគ្នានៃសិល្បៈ និងស្ថាបត្យកម្មតែមួយគត់ដែលត្រូវបានបំផុសគំនិតដោយការគោរពចំពោះលោក Pablo Picasso ។ ការអភិវឌ្ឍន៍អាគារខុនដូកម្ពស់ ៥២ ជាន់នេះ បាននាំមកនូវភាពទំនើបទាន់សម័យទៅដល់ទីតាំងដែលមានសក្ដានុពល ផ្តល់ជូនអ្នករស់នៅនូវរបៀបរស់នៅបែបទីក្រុងទំនើបមួយ ។

(រូបភាពនៃគ្រឿងបរិក្ខាររបស់គម្រោង Picasso Sky Gemme។)

គម្រោងមួយនេះផ្តល់ជូនយូនីតចំនួន ២៧៦ និងគ្រឿងបរិក្ខារទំនើបៗដល់ទៅ ៨ ជាន់ដែលមិនធ្លាប់មានពីមុនមក ដែលមានដូចជាអាងហែលទឹកទាំងក្នុង និងក្រៅ​អាគារ កន្លែងទទួលទានអាហារ បន្ទប់លេងហ្គេម និងទីកន្លែងលេងរបស់កុមារ ព្រមទាំងគ្រឿងបរិក្ខារផ្តាច់មុខរបស់គម្រោង Picasso Sky Gemme រួមមានរោងមហោស្រព សាលពហុគោលបំណង បណ្ណាល័យ ទីលានវាយកូនហ្គោលក្នុងផ្ទះ ជញ្ជាំងឡើងភ្នំ សួនច្បារធម្មជាតិ ផ្លូវរត់ និងច្រើនទៀត។

(រូបភាពនៃគ្រឿងបរិក្ខាររបស់គម្រោង Picasso Sky Gemme។)

សង្កាត់ បឹងកេងកង១ ត្រូវបានគេស្គាល់ថាជាទីតាំងដ៏ចម្បងរបស់រាជធានីភ្នំពេញសម្រាប់វិស័យអចលនទ្រព្យ ពោរពេញទៅដោយលំនៅដ្ឋានលំដាប់ខ្ពស់ ហាងកាហ្វេ សាលារៀនអន្តរជាតិ និងហាងលក់ទំនិញជាច្រើនផងដែរ។ គម្រោង Picasso Sky Gemme ផ្តល់ឱ្យអ្នកស្នាក់នៅនូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងអត្ថប្រយោជន៍នៃការរស់នៅក្នុងទីក្រុង រួមបញ្ចូលទៅនឹងភាពស្ងប់ស្ងាត់នៃការរស់នៅដ៏ប្រណីត។

អំពីក្រុមហ៊ុន Titan Stone Real Estate

Titan Stone Real Estate គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏លេចធ្លោរបស់ Titan Stone Group ដែលជាក្រុមហ៊ុនចម្រុះគ្របដណ្ដប់ទៅលើវិស័យផ្សេងៗជាច្រើន។ បន្ថែមពីលើអចលនទ្រព្យ ផលប័ត្ររបស់ក្រុមហ៊ុន Titan Stone Group រួមមាន Titan Stone Life Insurance និង Titan Stone Investments ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តមភាព និងការច្នៃប្រឌិតនៅទូទាំងឧស្សាហកម្ម។

អំពីក្រុមហ៊ុន  Realestate.com.kh

បង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុន Realestate.com.kh គឺជាភ្នាក់ងារលក់អចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានធ្វើទីផ្សារអចលនទ្រព្យជាង ២០០០០ កន្លែងពីភ្នាក់ងារ ព្រមទាំងអ្នកអភិវឌ្ឍន៍ឈានមុខគេ និងបានផ្ដល់ទំនុកចិត្តទៅដល់អ្នកទិញ និងអ្នកជួលលើសពី ១០០០នាក់ក្នុងមួយឆ្នាំៗផងដែរ។ 

ក្រុមហ៊ុន Realestate.com.kh ផ្តល់ជូននូវប្រព័ន្ធអេកូឡូស៊ីនៃផលិតផល និងសេវាកម្មសម្រាប់ភ្នាក់ងារលក្ខណៈក្រុមហ៊ុន ភ្នាក់ងារលក្ខណៈបុគ្គល និងអ្នកអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាពផងដែរ។

ទំនាក់ទំនងទៅកាន់ Realestate.com.kh 

ដើម្បីទទួលបានការផ្ដល់ជូនពិសេស 

គេហទំព័រ៖ Realestate.com.kh
លេខទូរស័ព្ទទំនាក់ទំនង៖ +855 92 92 1000
អុីមែល៖ info@realestate.com.kh

សម្រាប់ភ្នាក់ងារផ្នែកលក់ដែលចង់បានព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅកាន់

គេហទំព័រ៖ Realestate.com.kh
លេខទូរស័ព្ទទំនាក់ទំនង៖ +855 78 65 32 26
អុីមែល៖ phany.chuon@realestate.com.kh

 

 

 

Comments