Updated on: June 6, 2022, 5:06 p.m.
Published on: April 8, 2016, 11:42 a.m.
The TK Royal One: លំនៅដ្ឋានសម្រាប់មនុស្សទាន់សម័យ
មានបទពិសោធន៍ជាង៣០ឆ្នំាក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុន TC Royal Manor ដែលជា ក្រុមហ៊ុនមានមូលដ្ឋាននៅកោះតៃវ៉ាន់បានឈានជើងចូលប្រទេសកម្ពុជាជាមួយនឹងគម្រោងសាងសង់ដែលមានទំហំទឹកប្រាក់ជាង៣០លានដុល្លារអាមេរិក ដែលមានឈ្មោះថា TK Royal One
TK Royal One ចាប់ផ្តើមសាងសង់នៅដើមខែមករាឆ្នំា២០១៥ ហើយនឹងត្រូវបញ្ចប់គម្រោងសាងសង់នៅចុងឆ្នំា២០១៧ស្ថិតតាមបណ្តោយមហាវិថី
សហព័ន្ធរុស្ស៊ីទល់មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញនិងផ្នែកខាងក្រោយរបស់ អគារទល់នឹងផ្លូវលេខ ១២២ ក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ គម្រោងសាងសង់ដែលមានទំាងការិយាល័យនិងលំនៅដ្ឋានវាពិតជាសាកសម្យនឹងមនុស្សទាន់សម័យ មានការបញ្ជាទិញបណ្តើរៗហើយមានទំាងភ្ញៀវក្នុងតំបន់ និងភ្ញៀវបរទេស មានតម្លៃចាប់ពី ២៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ត្រូវបានចាត់ទុកជាគម្រោងសាង់សង់ដ៏ធំជាងគេនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី អគារដែលមាន១៩ជាន់និង១៥៩លំនៅដ្ឋានត្រៀមចែកចាយបទពិសោធន៍រស់នៅដែលមានស្តង់ដាខ្ពស់ ភាពប្រណិតលូយឆាយសាកសម្យនឹងរសនិយមរបស់មនុស្សទាន់សម័យ។ TK Royal One មិនត្រឹមតែជាលំនៅដ្ឋាននិងការិយាល័យតែប៉ុណ្ណោះនោះទេ គម្រោងមួយនេះថែមទំាងផ្តល់ជូននូវតម្រូវការរបស់អ្នកស្នាក់នៅក្នុងអគារដូចជា៖ ក្លឹបហាត់ប្រាណអាងហែលទឹកនិងមានសួនច្បារសម្រាប់លំហែកាយនៅលើ ដំបូលនៃអគារដែលអាចមើលទេសភាពនៃទីក្រុងភ្នំពេញបានយ៉ាងល្អ។
ការរចនាអគារត្រូវបានធ្វើឡើងដោយក្រុមហ៊ុនមកពីកោះតៃវ៉ាន់ ចំណែកឯការសាងសង់វិញត្រូវប្រគល់ឲ្យក្រុមហ៊ុនកូរ៉េគម្រោងមួយនេះត្រូវបាន សាងសង់ឡើងដោយយកចិត្តទុកដាក់បំផុតទំាងបច្ចេកទេសទំាងការគ្រប់គ្រងគឺត្រូវបាន ទទួលខុសត្រូវដោយក្រុមហ៊ុនបារំាងជាមួយនឹងការធានារស់នៅប្រកបដោយស្តង់ដារខ្ពស់។
ភាពប្រណិតសុវត្ថិភាពភាពឯកជនសំភារៈបរិក្ខារជាពិសេសគុណភាពត្រូវបានយកចិត្តទុកដាក់បំផុតតាមស្តង់ដាអន្តរជាតិរបស់គម្រោងអភិវឌ្ឍន៍ TK Royal One។ គម្រោងសាងសង់មួយនេះពិតជាទាក់ទាញបំផុតវាស្ថិតនៅទល់មុខ សកលវិទ្យាល័យភូមិន្ទភ្នំពេញចំកណ្តាលទីប្រជុំជនដែលមានហាងល្បីៗជាច្រើនដូចជា៖ ហាងកាហ្វេ Brown Pizza Company មិនឆ្ងាយពី TK Avenue ជាពិសេសចំណាយពេលត្រឹមតែ១០ទៅ២០នាទីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស។
រសជាតិនៃជីវិតពោរពេញដោយភាពទាន់សម័យជាមួយនឹង TK Royal One រួសរាន់ឡើងទំនាក់ទំនងមកកាន់ភ្នាក់ងារលក់របស់យើងនៅថ្ងៃនេះ realestate.com.kh
Comments