ពេលនេះយើងកំពុងស្ថិតនៅអគារការិយាល័យធីខេរ៉ូយ៉ាល់វ័ន(TK Royal One) មហាវិថីសហព័ន្ធរុស្សី ដោយជួបជាមួយលោក Chenyi Chiu ជាអ្នកគ្រប់គ្រងទូទៅនៅ TC Royal Manor Asset Management, យើងនឹងសិក្សាពីគម្រោងដ៏ល្អមួយនេះ!
សូមលោកប្រាប់យើងពីទីតាំងរបស់គម្រោងបានទេ?
TK Royal One ស្ថិតនៅទីក្រុងភ្នំពេញ នៅតាមបណ្តោយហាវិថីសហព័ន្ធរុស្សីទល់មុខសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ នៅចំកណ្តាលខ័ណ្ឌទួលគោក TK Royal One ព័ទ្ធជុំវិញដោយតំបន់ពាណិជ្ជកម្ម ក្រុមហ៊ុមលក់រាយ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋដែលអាចផ្តល់ភាពងាយស្រួលដល់ការរស់នៅសម្រាប់ជនបរទេស និងអ្នកក្នុងស្រុក។
គម្រោងអភិវឌ្ឍន៍នេះសម្រាប់នរណា? សម្រាប់អតិថិជនប្រភេទណា?
TK Royal One គឺជាមជ្ឍមណ្ឌលពាណិជ្ជកម្មចម្រុះ និងលំនៅដ្ឋានលំដាប់ខ្ពស់នៅក្នុងទីក្រុង ភ្នំពេញ។ គោលដៅអភិវឌ្ឍន៍មិនត្រឹមតែសម្រាប់វិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ ជនជាតិកម្ពុជាដែលសំឡឹងរកការងារបែបទាន់សម័យ និងជីវិតរស់នៅជាមួយសុវត្ថិភាព និងភាពឯកជនផ្ទាល់ខ្លួនផងដែរ។
និយាយពីលក្ខណៈពិសេសវិញ មូលហេតុអ្វីអ្នកចង់ទិញផ្ទះគួរពិចារណាពីគម្រោងមួយនេះ?
TK Royal One គឺបានរចនាឡើងជាមួយបរិបទចម្រុះ ដែលមាន ៤ ជាន់ជាប្រភេទការិយាល័យ១៤ ជាន់ជាលំនៅដ្ឋាន និង៤ជាន់ក្រោមដីជាកន្លែងចតរថយន្ត និងជាង ២០០០ ម២ ជាកន្លែងផ្សេងៗរួម មានអាងហែលទឹក កន្លែងហាត់ប្រាណ និងសណ្ឋាគារ។ គេកម្រនឹបានឃើញ អគារនៅចំកណ្តាលទី ក្រុងដែលផ្តល់មិនត្រឹមតែភាពងាយស្រួលដល់ការរស់នៅនោះទេ ថែមទាំងផ្តល់នូវសុវត្ថិភាពដ៏ប្រសើរ និងលក្ខណៈឯកជនដល់ម្ចាស់លំនៅដ្ឋានផងដែរ។
អ្នកសាងសង់ និងវិស្វករមានសមត្ថភាពដូចម្តេច? ហើយការសាងសង់ដលណាហើយ?
TK Royal One ត្រូវបានរចលនាសាងសង់ និងគ្រប់គ្រងដោយក្រុមវិស្វករបរទេសមានបទពិ សោធន៍ពីតៃវ៉ាន់ បារាំង អាមេរិច និងកូរ៉េ។ ការសាងសង់ TK Royal One ធ្វើតាមស្តង់ដារអន្តរ ជាតិ ទាក់ទងទៅនឹងរចនាបទ ការសង្គ្រោះបន្ទាន់អគ្គីភ័យ ប្រព័ន្ធអគ្គិសនី ប្រពន្ធម៉េកានិកនិង សុវត្ថិភាពនៃការសាសង់ជាដើម។ ក្រៅពីនេះការតុបតែងទាំងក្នុង និងក្រៅត្រូវរចនាឡើង ជាមួយគំនិតបែបទាន់សម័យ។
មានលំនៅដ្ឋានប្រភេទណាខ្លះដែលអាចទិញបាន និងក្នុងតម្លៃប៉ុន្មានខ្លះ?
ក្នុងនោះមានលំដា្ឋន ៣ ប្រភេទដែលដាក់ឲ្យជ្រើសរើសដូចជា៖ ប្រភេទខុនដូល្អប្រណិតដែលមានបន្ទប់គេង២ ប្រភេទបន្ទប់គេងស្តង់ដារដែលមានចំនួន២បន្ទប់ និងប្រភេទប្រណិតដែលមានបន្ទប់គេង១ មានទំហំចាប់ពី ៦០ម២ ទៅ ១២៨ម២ មានតម្លៃចាប់ពី ១៩០,០០០ដុល្លារឡើងទៅ។
ពួកយើងក៏មានកម្មវិធីបង់រំលស់សម្រាប់អត្តិថិជនផងដែរ
អ្វីទៅជាសក្តានុពលនៃការវិនិយោគនៅទីនោះ?
ការវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្នអំឡុងពេលដែលកម្រិតប្រាក់ចំណូលមធ្យមក្នុង ស្រុកកើនឡើងរហ័ស ជាមួយក្រុមហ៊ុនអន្តរជាតិវិនិយោគផ្ទាល់ដែលកើនឡើងរហ័ស(FDI)ពី វិនិយោគិនបរទេស រាជធានីភ្នំពេញគឺកំពុងផ្លាស់ប្តូរទៅជាទីក្រុងទំនើបមួយដែលនឹងមានតម្រូវ ការខ្លាំងនូវប្រភេទអាគារទំនើបខ្ពស់ៗ។ TK Royal One ផ្តល់ជូនសម្រាប់តម្រូវការក្នុងស្រុក និងវិនិយោគិនបរទេស។
គម្រោងអភិវឌ្ឍន៍នេះតទល់ទៅការលក់សល់ដោយរបៀបណា?
ទីតាំងនៃ TK Royal One គឺល្អឥតខ្ចោះគ្មានពីរ។ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខសាកល វិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ទេសភាពល្អគ្មានពីរ និងមានភាពងាយ ស្រូលក្នុងការធ្វើដំណើរទៅព្រលានយន្តហោះ និងទៅកណ្តាលក្រុង។ ៤ជាន់ នៃចំណត ក្រោមដីអាចដាក់រថយន្តបាន ២០០គ្រឿង និងម៉ូតូ២៨៩ គ្រឿង ផ្តល់នូវកន្លែងចតធំបំផុតគ្មាន កន្លែងមួយណាអាចផ្តល់ជូនបានដូចទេ។ ការរចនាម៉ូត និងគុណភាពការសាងសង់ល្អលំដាប់ថ្នាក់អន្តរជាតិបានផ្តល់ជួននៅ TK Royal One ជាប់ជឋអចលនទ្រព្យកម្ពុជាលំដាប់ទី១ ក្នុងការអភិវឌ្ឍន៍ចម្រុះល្អបំផុត ស្ថាបត្យកម្មរចនាល្អបំផុត និងគម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុត
ការលក់មានកាលបរិច្ឆេទយ៉ាងដូចម្ដេច?
បន្ទាប់ពីការដាក់លក់នៅខែមិនា ឆ្នាំ២០១៥ ក្នុងរយៈពេល៣ខែ អាគារការិយាល័យបានលក់ ចេញទាំងអស់។ រហូតមកដល់ពេលនេះប្រភេទលំនៅដ្ឋានទាន់សម័យមាន ២បន្ទប់គេងនៅ មានសម្រាប់អតិថិជនៅឡើយ។ យើងបានបង្ហាញឲ្យទីផ្សារដឹងថាគម្រោងរបស់យើងទទួល បានទំនុកចិត្ត និងកេរ្តិ៍ឈ្មោះពីវិនិយោគិនបរទេស និងអតិថិជនក្នុងស្រុក។
មិនដឹងនៅមានសំណួរអ្វីផ្សេងដែលខ្ញុំគួរសួរបន្ថែមទៀតអំពីគម្រោងអភិវឌ្ឍន៍មួយនេះ?
ត្រូវសួរថា៖ ហេតុអ្វីបានជាក្រុមហ៊ុនសាងសង់លំដាប់ថា្នក់អន្តរជាតិឲ្យតម្លៃ TK Royal One និង ទីផ្សារអាគារលំដាប់ខ្ពស់នៅទីក្រុងភ្នំពេញ?
ថ្វីបើទីផ្សារអគារលំដាប់ខ្ពស់ទើបតែបានចាប់ផ្តើមមាននៅឆ្នាំ ២០១០ ក៏ពិតមែន តែការកើន ឡើងចំនួនប្រជាជនពីក្រៅប្រទេស និងអ្នករស់នៅទីក្រុងភ្នំពេញធ្វើឲ្យកើនឡើងតម្រូវការទី ផ្សារអគារលំដាប់ខ្ពស់។ ទោះជាយ៉ាងណា ប្រភេទអគារខ្ពស់មានស្តង់ដារលំដាប់អន្តរជាតិ នៅមានតិចតួចនៅឡើយនៅក្នុងទីក្រុងភ្នំពេញនៅពេលបច្ចុប្បន្ន។ អគារខ្ពស់លំដាប់អន្តរជាតិ មិនគ្រាន់តែកំណត់ពីតម្លៃទៅអនាគតនៃអគារ ថែមទាំងផ្តល់ជូនសុវត្ថិភាពពិតប្រាកដចំពោះ អ្នកទិញ ឬអ្នកជួលទាំងអស់។ TK Royal one បច្ចុប្បន្នជាគម្រោងនាំមុខគេនៅភ្នំពេញផ្តល់ជូន ពិតប្រាកដនូវលក្ខណៈលំដាប់អន្តរជាតិ។ ជាមួយគ្នាដែរ TK Royal One ក៏បានគំរូដ៏អស្ចារ្យ និងផ្តល់ជាគំរូជាក់ស្តែងសម្រាប់នាំយកវិស័យទីផ្សារសំណង់អាគារលំដាប់ខ្ពស់នៅកម្ពុជានៅជំហ៊ានបន្ទាប់។
Comments