+85561 777 090
Logo
ប្រទេសទាំង១០ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ
Updated on: June 3, 2022, 2:50 a.m.
Published on: March 14, 2019, 6:36 a.m.

ប្រទេសទាំង១០ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ


ឋានសួគ៌នាពេលចូលនិវត្តន៍គឺជាក្តីស្រមៃដ៏ធំមួយដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាព្យាយាមធ្វើការរកស៊ីដើម្បីស្រនុកខ្លួននៅពេលដែលខ្លួនចាស់ទៅ។
ថ្វីបើការផ្លាស់ប្តូរទីលំនៅនៅពេលដែលចូលនិវត្តន៍មិនមែនជារឿងទូទៅដែលកើតមានសម្រាប់ពលរដ្ឋខ្មែរក៏ពិតមែន ប៉ុន្តែនិន្នាការមួយនេះបានកើតមានឡើងនៅក្នុងប្រទេសជាច្រើន ជាពិសេសគឺសម្រាប់ប្រជាជននៅប្រទេសអភិវឌ្ឍន៍ ដែលពួកគេតែងតែធ្វើចំណាកស្រុកទៅរស់នៅក្រៅប្រទេសដើម្បីសោយសុខពេលវេលា និងប្រាក់ដែលពួកគេខំសន្សំកន្លែងមក។​

អានអត្ថបទទាក់ទងអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!

តួយ៉ាងក្នុងចំនោមប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះមានប្រទេសចំនួន១០ដែលត្រូវបានគេចាត់ទុកជាប្រទេសដែលសាកសមបំផុតសម្រាប់អ្នកដែលចង់ចំនាកស្រុកដើម្បីរស់នៅពេលដែលពួកគេចូលនិវត្តន៍ (នេះបើយោងការដកស្រង់ចេញពីតារាងការចូលនិវត្តន៍ទូទាំងសកលលោកប្រចាំឆ្នាំ២០១៩ រឺ  (The Annual Global Retirement Index 2019)។

ដើម្បីចាត់ទុកថាប្រទេសនោះជាប្រទេសដែលល្អបំផុតសម្រាប់និវត្តន៍ជន គេមើលទៅលើកត្តាសំខាន់ៗមួយចំនួនរួមមានដូចជាស្ថានភាពនៃការទិញទំនិញ ការវិនិយោគលើអចលនទ្រព្យ ទិដ្ឋាការរស់នៅរបស់ជនចូលនិវត្តន៍រយះពេលយូរ ថ្លៃចំណាយជីវភាព សន្តិសុខសុវត្ថិភាព បរិស្ថាន និងបែបផែននៃការរស់នៅនៅក្នុងប្រទេសនោះជាដើម។​

ប្រទេសទាំង១០នោះមានដូចជា៖

១០. ប្រទេសអេស្ប៉ាញ

៩. ប្រទេសថៃ

៨. ប្រទេសពេរ៉ូ

៧​. ប្រទេសព័រទុយហ្គាល់

៦. ប្រទេសកូឡុំប៊ី

៥. ប្រទេសម៉ាឡេស៊ី

៤. ប្រទេសអេក្វាដ័រ

៣. ប្រទេសម៉ិចស៊ីកូ

២. ប្រទេសកូស្តារីកា

១. ប្រទេសប៉ាណាមា

សម្រាប់ប្រទេសទាំង១០នេះ ភាគច្រើនគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិចឡាទីនដោយសារតែភាគច្រើនប្រជាជនដែលធ្វើចំណាកស្រុកទៅរស់នៅលំហែកាយក្រោយពេលចូលនិវត្តន៍នេះភាគច្រើនសុទ្ធតែជាជនជាតិស្បែកស រឺជនជាតិអឺរ៉ុប។ ថ្វីបើបែបនេះមែនសព្វថ្ងៃនេះអត្រាប្រជាជនអាស៊ីវ័យចំណាស់មួយចំនួនក៏ចាប់ផ្តើមមានទម្លាប់ដូចជាជនជាតិអឺរ៉ុបដែរ (ឧទាហរណ៍ដូចជាប្រជាជនជប៉ុនជាដើម)។

ជាក់ស្តែងរដ្ឋាភិបាល និងអ្នកវិនិយោគជប៉ុនបានសហការជាមួយប្រទេសមួយចំនួន ដែលក្នុងនោះរួមមានទាំងប្រទេសកម្អុជាផងដែរដើម្បីសាងសង់ និងបង្កើតជាសហគមន៍មួយសម្រាប់ជនជាតិជប៉ុនដើម្បីឱ្យពួកគេអាចមករស់នៅក្នុងប្រទេសកម្ពុជាបាននៅពេលដែលពួកគេផុតអាយុបំពេញការងារបាន ដែលគម្រោងលំនៅដ្ឋានទាំងនោះឃើញថាបានទទួលការគាំទ្រគួរសមពីសំណាក់ជនជាតិជប៉ុនផ្ទាល់ក៏ដូចជាប្រជាជនខ្មែរទូទៅទៀតផង។

ទោះជាបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់ទទួលបានតំណែងណាមួយនៅក្នុងចំណាត់ថ្នាក់ប្រទេសទាំង១០ដូចដែលរៀបរាប់ខាងលើក៏ពិតមែន ប៉ុន្តែជាមួយនឹងការអភិវឌ្ឍក៏ដួចជាគោលនយោបាយលើកទឹកចិត្តផ្សេងៗកម្ពុជាអាចនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អ្នកចូលនិវត្តន៍នៅថ្ងៃអនាគតយ៉ាងខ្លីខាងមុខ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments