+85561 777 090
Logo
វិធីសាស្រ្តកំពូលទំាង៣ដើម្បីបង្កើតប្រាក់ពីការវិនិយោគអចលនទ្រព្យ (វិធីសាស្រ្តទី១)
Updated on: June 6, 2022, 5:05 p.m.
Published on: August 8, 2015, 8:19 a.m.
Realestate News

វិធីសាស្រ្តកំពូលទំាង៣ដើម្បីបង្កើតប្រាក់ពីការវិនិយោគអចលនទ្រព្យ (វិធីសាស្រ្តទី១)


វិនិយោគ

មានមនុស្សជាច្រើននិយាយអំពីការទិញផ្ទះដើម្បីវិនិយោគ ទោះជាយ៉ាងនេះក្តីវាហាក់ដូចជាមិនមែនជារឿងងាយស្រួលទេ។ ដើម្បីធ្វើឱ្យមានការវិនិយោគអចលនទ្រព្យណាមួយដែលរកកម្រៃបាននោះអ្នកត្រូវការទិញផ្ទះដើម្បីវិនិយោគឱ្យបានត្រឹមត្រូវហើយអ្នកត្រូវគ្រប់គ្រងវាឱ្យបានល្អ។

ខាងក្រោមនេះជាវិធីបីយ៉ាងដើម្បីធ្វើឱ្យអចលនទ្រព្យរបស់អ្នករកប្រាក់ចំណូលបន្ថែមទៀតសម្រាប់អ្នករ និងក្រុមគ្រួសាររបស់អ្នក។

វិធីសាស្រ្តទី១ - ទិញអចលនទ្រព្យណាដែលទទួលបានការជួលហើយស្រាប់

ប្រសិនបើចង់ធ្វើការវិនិយោគអចលនទ្រព្យថ្មីរបស់អ្នកដោយទទួលបានប្រាក់ចំណូលភ្លាមៗនោះ អ្នកគួរតែទិញអចលនទ្រព្យដែលងាយស្រួលជួលបន្តអោយនរណាម្នាក់ផ្សេងទៀតបាន។

ផលប្រយោជន៍នៃអចលនទ្រព្យ ដែលមានការជួលស្រាប់ អ្នកអាចលក់អចលនទ្រព្យរបស់អ្នកក្នុងតម្លៃខ្ពស់ជាងតំលៃថ្លៃដើមដែលអ្នកបានទិញវា ដោយសារតែការកើនឡើងនៃតំលៃដី។ ដូចគ្នានេះដែរអ្នកនិងប្រមូលចំណូលពីការជួលមួយបន្ថែមទៀត។ ចំណូលដែលបានពីការជួលនឹងជួយអ្នកបន្ថែមទៀតសំរាប់សងប្រាក់កម្ចីទិញផ្ទះរបស់អ្នកនៅលើអចលនទ្រព្យក្នុងករណីដែលលោកអ្នកនឹងទទួលបានប្រាក់បន្ថែមជារៀងរាល់ខែដែលអ្នកជាម្ចាស់ផ្ទះ។

ពេលដែលទិញអចលនទ្រព្យដែលអ្នកមានគោលបំណងសម្រាប់ជួលបន្ត ទោះជាយ៉ាងណាអ្នកត្រូវតែព្យាយាមដើម្បីជ្រើសរើសយកអចលនទ្រព្យដែលមានតម្លៃនៅលើទីផ្សារបច្ចុប្បន្ន។ ប្រសិនបើផ្ទះរបស់អ្នកមិនទាក់ទាញអ្នកជួលនោះទេ អ្នកនឹងមិនឃើញប្រាក់ចំណូលណាមួយឡើយ នោះមានន័យថាអ្នកនឹងជួបភាពតាងតឹងក្នុងការបង់ប្រាក់កម្ចីទិញផ្ទះរបស់អ្នក។

ដូច្នេះនៅពេលដែលអ្នកកំពុងសម្លឹងមើលការទិញអចលនទ្រព្យមួយដើម្បីវិនិយោគ ដោយទទួលប្រាក់កម្រៃពីការជួលអ្នកត្រូវតែពិចារណាលើចំណុចខាងក្រោម៖

  • តើផ្ទះជួលរបស់អ្នកវាមានទីតាំងមួយមានសក្តានុពលដែរឬទេ?  ឧទាហរណ៏៖       តំបន់នៅជិតនឹងសាកលវិទ្យាល័យ សាលារៀន ផ្សារទំនើប និងស្ថិតនៅជិតការិយាល័យការងារផ្សេងៗ-ល-។
  • តើវាជាការសមរម្យទេសម្រាប់អ្នកជួលជាជនបរទេស? បើដូច្នេះអ្នកអាចបង្កើនឱកាសជួលប្រសិនបើទីផ្សារអចលនទ្រព្យរបស់អ្នកមានសក្តានុពលទៅលើជនបរទេស។
  • តើផ្ទះនាពេលបច្ចុប្បន្នសម្រាប់រស់នៅមានភាពងាយស្រួលដូចម្តេច? អ្នកអាចត្រូវផ្ដល់ជូនគ្រឿងសង្ហារិម ដើម្បីឲ្យផ្ទះរបស់អ្នកទាក់ទាញជាងមុន ទំាងនេះដើម្បីបង្កើនភាពទាក់ទងផងដែរ។ ឧទាហរណ៍៖ សូមពិចារណាទៅលើសុវត្ថិភាព ពិចារណាលើការផ្គត់ផ្គង់សេវាដូចជា៖ Wi-Fi ឬទូរទស្សន៍ខ្សែកាប។

  • រឿងទាំងនេះតម្រូវឱ្យមានការវិនិយោគប្រាក់បន្ថែមទៀតចូលទៅក្នុងផ្ទះជួលរបស់អ្នក ប៉ុន្តែប្រហែលជាចាំបាច់ដើម្បីធានាការជួលដើម្បីឲ្យមានភាពប្រសើរឡើង។

ជាក់ស្តែងអ្នកត្រូវតែមានផ្ទះផ្ទាល់ខ្លួន ខណៈពេលដែលអ្នកសម្រេចចិត្តជួលផ្ទះផ្សេងមួយទៀតទៅអោយអ្នកផ្សេង។ ដូចគ្នានេះដែរប្រសិនបើផ្ទះរបស់អ្នកមានទំហំធំអាចរស់នៅបានច្រើននាក់ នោះអ្នកប្រហែលជាអាចរស់នៅក្នុងផ្ទះជួលរបស់អ្នកបានផងដែរ។

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

ចុះឈ្មោះចូលរួមដោយសេរី

 

Comments