+85561 777 090
Logo
ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុកនឹងបញ្ចប់ការសង់នៅពាក់កណ្តាលឆ្នាំ២០២០
Updated on: June 3, 2022, 5:10 a.m.
Published on: November 15, 2019, 9:29 a.m.

ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុកនឹងបញ្ចប់ការសង់នៅពាក់កណ្តាលឆ្នាំ២០២០


អត្ថបទព័ត៌មានរូបផ្លូវថ្មើជើងអាកាស

រដ្ឋបាលរាជធានីភ្នំពេញបានសន្យាស្ថាបនា និងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២ កន្លែងនៅត្រង់ផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកឲ្យហើយនៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខ ខណៈដែលកុ្រមការងារជំនាញចាប់ផ្តើមកំណត់ទីតំាងស្ថាបនា និងខួងដីយកទៅពិសោធន៍រួចរាល់។

ថ្លែងក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា រដ្ឋបាលរាជធានី បានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ទាំងពីរ ចាប់ពីសប្តាហ៍នេះទៅ ដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល ៦ ខែទៀតរួចរាល់ត្រូវតែសិក្សាស្ថាបនាឲ្យលឿន ដើម្បីដោះស្រាយផលប៉ៈពាល់បន្ថែមធ្វើយ៉ាងណាឈានទៅការសាងសង់អោយបានលឿន។

លោកថា ការពន្លឿននេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុ​សិស្ស​បានឆ្លងកាត់ផ្លូវប្រកប ដោយសុវត្ថិភាពដែលមិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

អភិបាលរាជធានីភ្នំពេញរូបនេះបានបានអៈអាងបន្តថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង ២ នេះ នឹងស្ថាបនាឡើងឲ្យធានាបានគុណភាពខ្ពស់បំផុតរហូតដល់៥០ឆ្នាំឡើងទៅ ពិសេសការរចនាជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះទំាងកុមារនិងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លងកាត់បាន។

ក្រុមហ៊ុនសាងសង់ធានាបញ្ចប់តាមផែនការ

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ តំណាងក្រុមហ៊ុនស្ពេក មេឌៀ ដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើងទំាង ២ កន្លែងនេះ បានសន្យានឹងអនុវត្តផែនការស្ថាបនាគ្រោងស្ពានអាកាសថ្មើរជើងទំាង ២ កន្លែងនេះឲ្យហើយតាមផែនការកំណត់ ហើយប្រកបដោយគុណភាពនិងសោភ័ណភាពដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន​​ ៣ កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១​ កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

 សម្រាប់អ្នកមានបំណង់វិនិយោគអចលនទ្រព្យនៅកម្ពុជាសូមចូលទៅកាន់ Realestate.com.kh! ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ។ 

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់អចលនវត្ថុកម្ពុជា២០១៩ 

Comments