+85561 777 090
Logo
តែ​ប៉ុន​នេះ​លែង​សូវ​ស្ទះ​ហើយ ! រដ្ឋ​គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ទៀត​លើ​ទីតាំង​ទាំងនេះ
Updated on: August 22, 2022, 10:04 a.m.
Published on: August 22, 2022, 10:04 a.m.

តែ​ប៉ុន​នេះ​លែង​សូវ​ស្ទះ​ហើយ ! រដ្ឋ​គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ទៀត​លើ​ទីតាំង​ទាំងនេះ


រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​កន្លែង​ទៀត​ក្រោយ​ពី​ទទួល​បាន​គោលការណ៍​ពី​នាយក​រដ្ឋមន្ត្រី ។ ដំណឹង​នេះ​ត្រូវ​បាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​នា​វេលា​ម៉ោង​ប្រមាណ​០៣ និង​៥២​នាទី​រសៀល ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២២ ។

តាម​រយៈ​ការ​ជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ទីតាំង​បន្ថែម​ទៀត ។

គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មី​ចំនួន​២​ទីតាំង​ខាងលើ​នឹង​សាងសង់​តាម​រយៈ​ទីតាំង​ដូច​ខាងក្រោម ៖

១-​សាងសង់​ស្ពាន​អាកាស​នៅ​ទីតាំង​ប្រសព្វ​រវាង​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មហាវិថី ព្រះ​មុ​នី្ន​វង្ស និង​វិ​ថី​កង​យោធពលខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១) ។
២-​សាងសង់​ស្ពាន​អាកាស​នៅ​ទីតាំង​ស្តុ​ប​សុិ​ន​ជូ​រី​ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុ​ស្សុី មហាវិថី សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំ​អុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ៕

Comments