+85561 777 090
Logo
សិក្សាអំពីវីឡានៅសៀមរាបជាមួយ លោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: October 12, 2016, 2:08 a.m.
Realestate News

សិក្សាអំពីវីឡានៅសៀមរាបជាមួយ លោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV


Horizontal-Ribbon-Editorial

សៀមរាបគឺជាក្រុងតូចមួយដែលអាចរកប្រាក់ចំណេញបានយ៉ាងច្រើនដោយមានអចលនទ្រព្យធំៗតួយ៉ាងមាន វីឡាសម្រាប់លក់ និង វីឡាសម្រាប់ជួល នៅតំបន់នោះ។ នេះបើយោងតាមលោក Grant Fitzgerald ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យកម្ពុជា អំឡុងពេលដែលលោកផ្ដល់បទសម្ភាសន៏ឱ្យ Realestate.com.kh. លោកក៏បានផ្ដល់ព័ត៌មានសង្ខេបខ្លះៗផងដែរនិងអ្វីដែល លោកយល់ឃើញអំពីទីផ្សារវីឡាក្នុងក្រុងសៀមរាប។

តើមានវីឡាសម្រាប់ជួលដែរឬទេ ក្នុងក្រុងសៀមរាប?

លោក Fitzgerald បាននិយាយថាមានវីឡាជាច្រើនដែលយើងអាចរកទិញបាននៅទីនោះវីឡាមួយចំនួនមានសួនច្បារមានបន្ទប់គេងពី២ទៅ៣។ យើងអាចជួលបានតម្លៃប្រមាណ៤៥០ដុល្លារក្នុងមួយខែ ឬវីឡាដែលមានបន្ថែមសេវាកម្មផ្សេងៗទៀតដូចជា អាងហែលទឹកដែលមានតម្លៃលើសពីនេះ បន្តិចប្រហែលជា១២០០០ដុល្លារ។ លោកបន្ថែមទៀតថា មានវីឡាដាច់ដោយឡែកថ្មីៗជាច្រើនផងដែរ ហើយក្នុងនោះក៏មានបុរីដែលនឹងលេចចេញរូបរាងឆាប់ៗខាងមុខ។ លោកបានពិព័ណ៌នាអំពីវីឡានោះថាមាន សួនច្បារ អាងហែលទឹក ចំណត សន្តិសុខ ហើយនិងម៉ូតពេញនិយមទៀតផង។ លោកបានបន្ថែមទៀតថាសៀមរាបជាតំបន់មានភាពទាក់ទាញទំាងជន បរទេស និងអ្នករស់នៅក្នុងតំបន់ដែលចង់រស់នៅក្នុងលំនៅដ្ឋានប្រភេទវីឡា។

ហេតុអ្វីបានជាវីឡានៅក្រុងសៀមរាបមានច្រើនជាងទីក្រុងភ្នំពេញ?

បើយោងតាមលោក Fitzgerald ថាដីនៅក្នុងសៀមរាបមានតម្លៃថោកជាងដីនៅក្រុងភ្នំពេញ ទាំងនេះធ្វើឱ្យមានភាពងាយស្រួលដល់ទាំងជនបរទេស និងប្រជាជនកម្ពុជាដែលមានបំណងចង់ឱ្យក្រុមគ្រួសារកាន់កាប់ទ្រព្យសម្បត្តិនៅទីនោះ។ លោកបាននិយាយផងដែរថាទីក្រុងសៀមរាបគឺជាគោលដៅទេសចរណ៏ និងតំបន់លំហែកាយសម្រាប់ទាំងជនបរទេសនិងប្រជាជនម្ពុជា។ ផ្ទះសម្រាកលំហែកាយដែលកាន់កាប់ដោយប្រជាជនកម្ពុជាបានក្លាយជាផ្ទះសម្រាប់ជួលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទន្ទឹមនឹងនោះពួកគាត់ទទួលបានប្រាក់ចំណូលពីការជួលផ្ទះផងដែរ។

តើមានគុណវិបត្តិដែរឬទេ ក្នុងការទិញឬជួលវីឡានៅក្រុងសៀមរាម?

ជាមួយទស្សនវិជ្ជមានទាក់ទាងនឹងវីឡា លោក Fitzgerald និយាយថាគុណវិបត្តនៃការទិញវីឡាគឺថាយើងត្រូវចំណាយលើលៃថែទាំនិងថ្លៃទឹកភ្លើង។ បើធៀបទៅនិងសេវាកម្មទីផ្សារអាផាតមិន លោកបានថ្លែងថាមានការទទួលខុសត្រូវជាច្រើនប្រសិនបើអ្នកទិញវីឡា។ អ្នកមួយចំនួនមិនដឹងទេថា ការងារ ពេលវេលា និងថវិកាជាច្រើនដែលពួកគេត្រូវចំណាយក្នុងការថែរក្សាអចលនទ្រព្យ ការងារកាន់តែច្រើនទៀតនៅពេលដែល អ្នកទិញវីឡាដែលមាន អាងហែលទឹក និងសួនច្បារ។

ស្វែងរកវីឡាល្អៗក្នុងក្រុងសៀមរាបឥឡូវនេះ ទាំងវីឡាសម្រាប់លក់ និងវីឡាសម្រាប់ជួល
 

resized-magazine-issue-2

Click here to download your free copy!

Comments