+85561 777 090
Logo
រមណីយដ្ឋានវីគិរីរម្យនឹងអាចក្លាយជាទីក្រុងរណបនៅពេលអនាគត
Updated on: June 7, 2022, 6:02 a.m.
Published on: June 24, 2019, 4:24 a.m.

រមណីយដ្ឋានវីគិរីរម្យនឹងអាចក្លាយជាទីក្រុងរណបនៅពេលអនាគត


រមណីដ្ឋានបែបធម្មជាតិអមដោយព្រៃស្រល់ដ៏ធំបំផុតមួយនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យនៅក្នុងខេត្តកំពង់ស្ពឺ ឈ្មោះថា “គម្រោងវីគិរីរម្យ” នឹងក្លាយជាតំបន់អភិវឌ្ឍន៍ធំបំផុតសម្រាប់ការកំសាន្ត ​និងទេសចរណ៍បែបធម្មជាតិនៅក្បែរទីក្រុងភំពេញ។​ តំបន់នេះក៏នឹងត្រូវអភិវឌ្ឍជាទីក្រុងរណប ដែលមានផ្ទៃដីសរុបរហូតដល់ ៩,៧២៧ ហិចតា។  

កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏កំពុងផ្តល់ជូនជម្រើសវិនិយោគអចលនទ្រព្យដ៏សម្បូរបែប។ ថ្វីបើភាគច្រើននៃការផ្តល់ជូននេះត្រូវបានប្រមូលផ្តុំនៅក្នុងរាជធានី បច្ចុប្បន្ននេះតាមបណ្តាខេត្តនានាក៏កំពុងចាប់ផ្តើមផ្តល់នូវឱកាសដ៏ទាក់ទាញជាច្រើនសម្រាប់វិនិយោគិន។

លោក ជិន សំភា ជានាយកគ្រប់គ្រប់គ្រងទូទៅរបស់គម្រោងវីគិរីរម្យបានមានប្រសាសន៍ថា​ គម្រោងសាងសង់តំបន់ទេសចរណ៍ និងទីក្រុងរណបនៅក្នុងខេត្តកំពង់ស្ពឺនេះបានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០១៤ ជាមួយនឹងទឺកប្រាក់វិនិយោគរហូតដល់ ៥៨៣ លានដុល្លារក្រោមការវិនិយោគពីក្រុមហ៊ុនជប៉ុន។

ទេសចរណ៍ និងសេវាកម្ម

លោកសំភាបានបន្តថា​ គម្រោងទីក្រុងរណបនេះនឹងត្រូរសាងសង់ជា​តំបន់ទេសចរណ៍កំសាន្តលម្ហែកាយបែបធម្មជាតិដ៏ល្អបំផុតមួយ អមដោយសាវាកម្មចម្រុះ ក្នុងនោះមានដូចជា៖ ទីលានវាយកូនហ្គោលរាប់ហិចតា ផ្សារទំនើប លំនៅដ្ឋានលម្ហែកាយ ផ្ទះស្នាក់នៅ សហគមនប្រជាជន សាកលវិទ្យាល័យ មន្ទីពេទ្យ និងសេវាកម្មចាំបាច់ជាច្រើនទៀត។

សម្រាប់ពេលបច្ចុប្បន្ន ការសាងសង់បានចាប់ទើបតែចាប់ផ្តើមលើផ្ទៃដី ៥ ហិចតាប៉ុណ្ណោះ ដោយមានជាគម្រោងផ្ទះលម្ហែកាយបែបវីឡា៖  Villa Justmin និង Home Suite ដែលមានតម្លៃចាប់ពី ៤០,០០០ ដុល្លារឡើងទៅ និងគម្រោងសាកលវិទ្យាល័យដែលផ្តល់ជូនអាហារូបបករណ៍ដល់សិស្សនិស្សិតទូទៅ ១០០ ភាគរយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា ក្រុមហ៊ុនបានជួយដល់ប្រជាជនក្នុងស្រុក ឲ្យមានការងារធ្វើ និងជាបណ្តើៗបានជួយពួកគាត់ឲ្យឈប់កាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។   

ទាក់នឹងការសាងសង់ក្នុងជំហានបន្ទាប់ លោ​ក សំភា បានអះអាងថា ឥឡូវនេះក្រុមហ៊ុនកំពុងសុំសិទ្ធិអនុញ្ញតយកគ្រឿងចក្រឈូសឆាយចូល ដើម្បីចាប់ផ្តើមកែលម្អប្រព័ន្ធផ្លូវ និងហេដ្ឋារចនាសម័ន្ធសំខាន់ៗ ឲ្យប្រសើរឡើង។ ទោះយ៉ាងណា លោកមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ថាតើគម្រោងទីក្រុងរណបដ៏ធំនេះនឹងលេចរូបរាង្គពិតប្រាកនៅឆ្នាំណានៅឡើយទេ ប៉ុន្តែលោកជឿថាក្រុមហ៊ុននឹងសម្រេចទៅតាមអ្វី ដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍ ១៥ ឆ្នាំដំបូង។

គម្រោងរមណីដ្ឋានវីគិរីរម្យត្រូវបានអភិឌ្ឍដោយក្រុមហ៊ុនជប៉ុន ដោយផ្តោតសំខាន់លើការវិនិយោគបែបអេកូទេសចរណ៍ ពោលគឺការថែរក្សា ​និងការពារសម្រស់ធម្មជាតិ ដើម្បីគុណភាពនៃការស្នាក់នៅរបស់ទេសចរណ៍ទាំងពេលបច្ចុប្បន្ន និងអនាគត៕​

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!



Comments